Ep3 ទុកចិត្តចុះសម្លាញ់

26 2 9
                                    

"អាyoon!....គឺ....អឺ....យើងផ្ញើកូនផង....អា....សម្លាញ់"Namjoonនិយាយទាំងដាច់ៗព្រោះថាចិត្តអស់ដង្ហើម

"អាjoon! ឯងមានរឿងអី ហើយកើតអីលើឯងបានមកផ្ញើកូននៅនឹងយើងនឹងហា៎ "Yoongi ស្រែកសួរមិត្តទាំងងើយឆ្ងល់ជាខ្លាំងថានៅសុខៗមិត្តរបស់គេមកនិយាយផ្ញើកូនអញ្ចឹង

"យើង....អឺ...មិនអាចរស់ទេ...គឺឯង...សន្យានឹងយើងសិ....."Namjoonនិយាយមិនទាន់ទាំងចប់ស្រួលបួលផងYoongiនិយាយកាត់

"អត់ទេ ! យើងមិនសន្យាទេ កូនហែង,ហែងមើលខ្លួនឯងទៅវើយ "Yoongi និយាយទៅមិត្តបែបលេងសើច ព្រោះគេអត់ដឹងថាNamjoon ជួបគ្រោះថ្នាក់ចរាចរណ៍នោះទេ

"អាyoon! គឺ....យើងនិយាយមែន...អឺ...គឺយើង...យើងជួបគ្រោះថ្នាក់......ហើយកុំ...ប្រាប់កូនថេអី....សន្យានឹងយើងមក.......អាyo..."Namjoon និយាយតែប៉ុណ្ណឹងក៏អស់ដង្ហើមស្លាប់ទៅ

"អាjoon! ឯងលឺយើងនិយាយទេ កុំលេងសើចមើល អាjoon អាjoon អាjoon......."Yoongi និយាយលឺៗស្រែកហៅឈ្មោះមិត្តខ្លាំងៗទាំងដែលសាមីខ្លួនគេស្លាប់បាត់
ទៅហើយ

ហើយទូរសព្ទរបស់Namjoonលឺអ្នកខាងនោះនិយាយមក តែអ្នកខាងនេះឆ្លើយតបលែងកើតទៅហើយ ព្រោះNamjoonគេក៏ត្រូវរបួសធ្ងន់ថ្ងូរដែរ បើប្រពន្ធរបស់គេវិញធ្លាក់មក គឺដាច់ខ្យល់ភ្លាមៗតែម្តង

យើងមកមើលខាងYoongiវិញគេស្លន់ស្លោធ្វើអ្វីក៏មិនត្រូវ ព្រោះស្ដាប់លឺមិត្តរបស់ខ្លួនជួបគ្រោះថ្នាក់បែបនេះ ហើយគេក៏ខលហៅកូនចៅរបស់ខ្លួនមកជួបនៅoffice ហើយគេក៏បញ្ជាកូនរបស់ខ្លួនអោយតាមរកទីតាំងមិត្តរបស់គេភ្លាមៗតែម្ដង


Phone 🤳

"អាឡូ! អាSon ឯងមកជួបយើងនៅក្នុងofficeឥឡូវ"yoongiបានខលហៅជំនិតរបស់ខ្លួន

"បាទចៅហ្វាយ"គ្រាន់តែដាក់ទូរស័ព្ទចុះភ្លាមsonក៏រត់ចូលofficeភ្លែត

( នែ៎! ឯងទៅតាមរកទីតាំងរបស់មិត្តយើង មើលថាគេជួបគ្រោះថ្នាក់នៅឯណា ទុកពេលអោយឯង5នាទី ហើយឆាប់មកប្រាប់យើងវិញភ្លាម ) គ្រាន់តែឃើញជំនិតមកភ្លាមYoongiបានប្រាប់ភ្លែតតែម្ដងហើយទុកពេលអោយគេ5នាទី ដើម្បីឆែករកទីតាំងមិត្តខ្លួនថាគេនៅឯណា

លោកពូចិញ្ចឹមWhere stories live. Discover now