ភាគ៣៥ : សំណព្វចិត្តបង

3K 261 1
                                    

  ពន្លឺព្រះអាទិត្យពណ៌ទឹកក្រូចចាំងជះបំភ្លឺទៅគ្រប់ទីកន្លែងដើម្បីបញ្ជាក់ពីព្រឹកថ្ងៃថ្មីបន្ទាប់ពីស្បៃរាត្រីបានកន្លងផុតទៅ ខណៈដែលនៅក្នុងបន្ទប់ទូលាយមួយដែលកំពុងតែមានគូរស្នេហ៍មួយគូរកំពុងគេងអោបគ្នាយ៉ាងស្អិតរមួតនៅក្រោមភួយក្រាស់ ។
  " ហឹមម៎ " ថេយ៉ុង បន្លឺសំឡេងស្អកៗគ្រហឹមចេញពីបំពង់.កព្រមទាំងបន្តឹងដៃអោបរាងកាយមាំកក់ក្តៅរបស់គូរស្នេហ៍កាន់តែណែនមុននឹងព្រិចភ្នែកបើកយឺតៗទើបលេចស្នាមញញឹមស្រទន់ស្រស់ចេញមកជាក្រោយទាំងមានក្តីសុខ ។ និយាយដោយស្មោះទៅចុះកាលនៅរៀនគេមិនដែលប្រឡងធ្លាក់សូម្បីតែម្តងប៉ុន្តែបែរជាមកធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ ជុងហ្គុក ទៅវិញហើយតាំងតែពីគេធ្លាក់ក្នុងអន្លង់ស្នេហ៍របស់អាល់ហ្វារូបសង្ហាដូចទេវបុត្រនេះមកគេក៏មានបំណងប្រាថ្នាជាច្រើនប៉ងបែបនេះបែបនេះពិសេសគឺប៉ងចង់នៅក្នុងរង្វង់ដៃបងបែបននេះគឺថាមានក្តីសុខខ្លាំងមែនទែន ។
  " សង្ហាអ៏សង្ហាយ៉ាងនិងហ្ហឹម៎ ? " មិនដឹងថាគេធ្លាប់សួរសំណួរនេះប៉ុន្មានដងឡើយតែគឺមកពី ជុងហ្គុក សង្ហាខ្លាំងពេកទើបគេរកអ្វីមកនិយាយអោយសមមិនបានក៏ចេះតែសួរបែបនេះ សួរទាំងមានមោទនភាពព្រោះប្រុសសង្ហានេះជាអាល់ហ្វារបស់គេ ចំណែកគេក៏ជាអូមេហ្កាគូរស្នេហ៍របស់អាល់ហ្វាម្នាក់នេះដូចគ្នា ។ ភ្លាមនោះ ជុងហ្គុក ក៏ភ្ញាក់ទាន់គេល្មមទើបនាយញញឹមដាក់ ថេយ៉ុង ស្រាលៗយ៉ាងទន់ភ្លន់មុននឹងហើយបបូរមាត់ស្តើងស្អាតនិយាយដោយសំឡេងផ្អែមដូចទឹកឃ្មុំថា :
  " Morning សំណព្វចិត្តបង "
  " Morning សំណព្វចិត្តអូន "
  " ធ្វើអោយបងក្នាញ់ទាំងព្រឹកហើយមានដឹងខ្លួនដែរទេ ? "
  " ហិហិ ដឹង ដឹងថាបងក្នាញ់ចង់ក្រញិកអូនហើយអូនក៏ពេញចិត្តដូចគ្នា " ថេយ៉ុង និយាយយ៉ាងគួរអោយក្នាញ់ទើបរាងក្រាស់សង្ហាទប់អារម្មណ៍ទៀតលែងបានក៏អោនមកថើបក្រញិកញីញក់ថ្ពាល់របស់គេទាំងគ្រឺតក្នាញ់រហូត ថេយ៉ុង សើចកក្អឹកព្រោះតែរសើប តែចង់ប្រាប់ថាធ្វើរឿបបែបនេះជាមួយគូរស្នេហ៍វាមានក្តីសុខខ្លាំងៗតែម្តង ។
  បន្ទាប់ពីប្រឡែងគ្នាអស់ចិត្ត ជុងហ្គុក ក៏ចូលទៅងូតទឹកជាមួយ ថេយ៉ុង ជូនជាចៃដន្យម៉ាក់ស្អាតរបស់អូមេហ្កាកំហូចក៏ឡើងមកដូចគ្នា ។
  តុកៗ...
  " ថេយ៍ ក្រោកឬនៅ ? " គាត់លើកដៃគោះទ្វារតិចៗហើយព្រមទាំងស្រែកសួរហើយក៏សម្រេចចិត្តមួលគម្លិះទ្វារចូលទៅតែក៏មិនបានឃើញប្រុសពៅក្បាលខូចនៅលើគ្រែឡើយបែបនេះគឺបញ្ជាក់ថាគេក្រោករួចហើយក៏ងាកទៅចាប់ភ្លឹកនិងបន្ទប់ទឹកម្តងព្រោះលឺសំឡេងទឹកផ្កាឈូក ។
  " កំពុងងូតទឹកហ្ហេស៎ ? " គាត់និយាយតិចៗទើបទុលថាសអាហារនៅលើតុទោះគាត់ឃុំគេក្នុងបន្ទប់អោយពិចារណាកំហុសក៏ពិតមែនតែមិនមែនបង្អត់បាយកូននោះទេ បន្ទាប់ពីទុកថាសអាហារអោយបានរៀបរយហើយគាត់ក៏ចេញមកវិញ ។
  " គាត់ទៅវិញហើយទេដឹង ? " ជុងហ្គុក បញ្ចេញសំឡេងសួរទៅរាងតូចខ្សឹបៗខណៈដែលនាំគ្នាអឹបត្រចៀកនិងទ្វារដើម្បីរងចាំស្តាប់តែពេលឃើញថាស្ងាត់បែបនេះគេក៏សង្ស័យថាគាត់អាចនឹងត្រឡប់ទៅវិញហើយ ។
  " អូនមិនដឹងទេ " ថេយ៉ុង ក៏គ្រវីក្បាលប្រកែកព្រមទាំងតបនាយទាំងខ្សឹបៗដូចគ្នា មុននេះបុកពោះផឹបៗម៉ងខ្លាចម៉ាក់តាមទាន់ ។ ឃើញបែបនេះ ជុងហ្គុក ក៏សម្រេចបើកទ្វារបន្ទប់ទឹកថ្នមៗលបសម្លឹងរកមើលវត្តមានរបស់អនាគាត់ម៉ាក់ក្មេកតែពេលមិនប្រទះភ្នែកឃើញគាត់ក៏រាងធូរចិត្តមកវិញ មុននេះបើគាត់ចាប់បានមិនដឹងថាមានរឿងអីកើតឡើងនោះទេ ។
  " គាត់ទៅវិញហើយ " អាល់ហ្វារូបសង្ហាប្តូរមកនិយាយសំឡេងធម្មតាវិញ ហ្ហួយយយដូចដកបន្លាចេញពីដើមទ្រូងចឹង ឃើញហេ៎ថាធ្វើជាចោរវាវេទនាចឹងឯង ខ្លាចមុខខ្លាចក្រោយតែដើម្បីអូនបងសុខចិត្តបងព្រមធ្វើចោរអោយតែបាននៅជិតអូន ។
  " គាត់ប្រហែលជាយកបាយមកអោយអូន "
  " អ៊ីចឹងឆាប់ងូតទឹកអោយលឿនទៅ "
  " អឹមម៎ " អូមេហ្កាតូចរូបស្រស់ញញឹមស្រាលងក់ក្បាលតិចៗទើបនាំគ្នារហ័សងូតទឹកអោយឆាប់រួច ។
  នៅពេលងូតទឹកនិងប្តូរសម្លៀកបំពាក់រួចអស់ហើយ ថេយ៉ុង ក៏ដឹកដៃរបស់ប្រុសសង្ហាទាំងញញឹមមកអង្គុយលើសាឡុងដើម្បីបានញ៊ាំអីជាមួយគ្នា នេះសំណាងហើយដែលគេមានខោអាវដែលរលុងៗមិនចឹង ជុងហ្គុក ច្បាស់ជាត្រូវស្លៀកខោអាវដដែលមិនខាន ។
  " ក្លិនឆ្ងុយណាស់ មើលទៅទំនងឆ្ងាញ់ណាស់ "
  " ត្រូវហើយ ម៉ាក់អូនអ្នកធ្វើដោយផ្ទាល់ណាហើយបើរសជាតិវិញឆ្ងាញ់ជាងនៅភោជនីយដ្ឋានផ្កាយប្រាំទៀតណ៎អូនប្រាប់បងទៅ " បានអាល់ហ្វារូបសង្ហានិយាយសសើរបន្តិច ថេយ៉ុង ក៏ពើងទ្រូងអួតយ៉ាងមានអំណួតនិងជឿជាក់ព្រោះការពិតម៉ាក់ស្អាតរបស់គេធ្វើម្ហូបឆ្ងាញ់ពិតមែន បែបនេះមិនអួតមិនបាននោះឡើយ ។
  " ពិតមែនហ្ហេស៎ ??? "
  " អូននិយាយមែនបើមិនជឿបងសាកភ្លក្សមើលទៅអូនបញ្ចុក " និយាយរួច ថេយ៉ុង ក៏ដួសម្ហូបបញ្ចុក ជុងហ្គុក រាងក្រាស់ក៏ញ៊ាំព្រមទាំងញញឹមលើកមេដៃអោយដូចគ្នាទើបរាងតូចកាន់តែបានចិត្តខ្លាំងលើសដើម ។
  " ឃើញទេអូនថាឆ្ងាញ់គឺឆ្ងាញ់ហើយ "
  " អឹម៎ ម្ហូបអនាគតម៉ាក់ក្មេកឆ្ងាញ់ប៉ុណ្ណឹងទៅហើយទម្រាំម្ហូបស្នាដៃសំណព្វចិត្តបងទៀតនោះតើឆ្ងាញ់កម្រិតណាទៅណ៎ បងចង់ភ្លក្សមែនទែន " គ្រាន់តែ ជុងហ្គុក និយាយរួច ថេយ៉ុង ក៏ញញឹមលែងសម ចង់...ចង់ភ្លក្សម្ហូបស្នាដៃគេមែនហ្ហេស៎ ? ភ្លក្សយ៉ាងម៉េចទៅបើគេមិនចេះធ្វើម្ហូបផងនិង ចេះតែស្ងោរហើយចៀនពង...( ពងមាន់ពងទាហ្ហា៎ ) ។

នោះគ្នា🗿
To be Continued🙆🏻‍♀️🖤

🍑 I'm your Omega 🍑 Место, где живут истории. Откройте их для себя