episode 1

212 13 0
                                    

« អាឡូ...ចាហ្វាយ »

« យ៉ាងម៉េចហើយរឿងអាស៊ុងហ៊ុន »

« វាកំពុងតែជិះគេចពីពួកខ្ញុំទាន »

« ល្អ...ដេញចាប់វាអោយបានយកវាមកអោយយើងមិនថារូបរាងវានៅរស់ឬក៏ងាប់ក៏ដោយ »

« បាទចាហ្វាយ » ( កូនចៅនោះនិយាយហើយចៅហ្វាយគេក៏បិទទូរសព្ទ )

« លោកបងវ៉ាកាត់មុខវាទៅ » កូនចៅក្បាលត្រង៉ោលដែលអង្គុយក្នុងឡាននោះក៏និយាយឡើង

« យើងកំពុងតែរកវីធីហើយវើយបើវាបើកលឿនដូចរន្ទះអញ្ចឹង »

« អ្ហើយយ...ធ្វើយ៉ាងម៉េចទៅនៀក » មនុស្សប្រុសដែលមាននាមថា ផាក ស៊ុងហ៊ុន អីលូវនេះកំពុងតែស្ថិតនៅក្នុងស្ថានការដ៏អាក្រក់មួយពេលនេះកំពុងតែមានឡានពីរគ្រឿងជិះដេញបាញ់គេហើយក្រលេកមកមើលទូរសព្ទក៏រលត់ទៀតតើអោយគេធ្វើម្តេចទៅនៅទីនេះគេមិនស្គាល់ផ្លូវឡើយថាគេចទៅណាបានទៀត ដោយសញ្ចឹងគិតបានបន្តិចកង់ឡានរបស់នាយក៏ត្រូវបានបែកដោយស្នាដៃមនុស្សចិត្តអាក្រក់ទាំងនោះ ស៊ុងហ៊ុនបើកឡានទាំងរ៉េចង្កូតពេញផ្លូវទើបនាយសម្រេចចិត្តថា

« បើយើងស្លាប់សុខចិត្តស្លាប់ដោយខ្លួនឯងមិនព្រមស្លាប់ក្រោមដៃពួកឯងឡើយ » ស៊ុងហ៊ុនក៏បើកឡានជាន់ហ្គែរមួយអស់ដៃបំបុកខឿនផ្លូវនោះហើយខ្លួននាយក៏ធ្លាក់ចូលទៅក្នុងសមុទ្រជាមួយឡានបាត់ទៅ

« អ្ហើយយ...យាប់ហើយលោកបងធ្វើយ៉ាងម៉េចទៅ »

« អាល្ងង់ វាប្រហែលជាងាប់បាត់ហើយទេដឹងបើនៅរស់ក៏វាមិនទៅណាឆ្ងាយដែល »

« មែនហើយៗ តោះពួកយើងទៅរកវា » កូនចៅនោះក៏ស្រែកប្រាប់អោយឡានរបស់គ្នាគេមួយទៀតបានដឹង

ពួកនោះប្រើពេលកន្លះម៉ោងទម្រាំតែជិះមកដល់ផ្លូវក្រោមដែលឡាននោះធ្លាក់ពេលមកដល់មិនឃើញមនុស្សឡើយឃើញតែសាភាពឡានដែលកំពុងក្រឡាប់ដោយពិបាកភ្នែកមើលស្រមៃមិនចេញទេថាមនុស្សទៅជាបែបណា

« បាត់ទៅណាហើយចេះ »

« លោកបងខ្ញុំថាត្រីអូសវាទៅសុីបាត់ហើយទេដឹង »

forget you remember loveWhere stories live. Discover now