episode 2

94 13 2
                                    

ក្រឡេកមកមើលផ្ទះដែលមានម៉ាតតូចបើកមួយកន្លែងនៅលើកោះសម្រាប់អោយភ្ញៀវទេសចរណ៍ចូលវិញពេលនេះកំពុងតែចលាចលព្រោះតែបាត់ខ្លួនកូនម្ចាស់ផ្ទះនេះឯង

« អាជេគ...កូនម៉ែនេះឯងទៅណាហា៎ ម៉ែប្រាប់ហើយថាកុំអោយទៅតែឯងនេះរឹងមិនស្តាប់ » តាមដែលយើងមើលទៅពាក្យសម្តីគាត់នេះហើយជាម្តាយជេគ គាត់កំពុងតែទួញសោកយំស្តាយស្រណោះកូនដែលបាត់តាំងពីព្រឹកមកដល់ស្មើរនេះមិនទាន់មាននរណារកគេឃើញឡើយគ្រាន់តែលឺដំណឹងថាកូនគាត់បាត់ខ្លួនភ្លាមបេះដូងស្ទើរតែគាំងហើយ

« ម៉ាក់...ម៉ាក់ កុំបារម្មពេក » ( ឆេនគី ប្អូនរបស់ជេគ )

« អ្ហាវ...ឯងមិនអោយយើងបារម្មយ៉ាងម៉េចបាត់កូនយើងមួយទាំងមូល » អ្នកម្តាយសម្លក់ហួសចិត្តនិងកូនពៅក្បាលខូចរបស់គាត់ជាខ្លាំង

« ម៉ាក់ចុះខ្ញុំមិនមែនកូនម៉ាក់ទេ?? » ក្មេងវ័យដប់ពីរឆ្នាំនេះណាតែងតែច្រណែននិងបងប្រុសខ្លួនរហូត អាល្អិតធ្វើជាងក់ងរដើម្បីចង់អោយម្តាយលួងតែគាត់មិនលួងបែរជារកយកអីមកវាយនាយទៅវិញ

« យីស...ឯងនេះអាគេនិយាយសាច់ការឯណេស៎ »

« បានហើយៗ មីងមួលគ្នាម្លឹងៗ ឆេនគីក៏និយាយត្រូវដែលបងជេគចេះមើលថែខ្លួនឯងហើយ ហើយគាត់ទៅនិងក៏មានហេតុផលរបស់គាត់ដែលជឿខ្ញុំទៅណាមិនយូរទេគាត់និងត្រឡប់មកវិញហើយ »

« តែមេឃវាជិតយប់ហើយណាជុងវុនមីងបារម្មណាស់ » ពេលនោះដែលសម្លេងឡានក៏បន្លឺនៅពីមុខផ្ទះម្តាយជេគដែលគាត់ស្គាល់ច្បាស់ណាស់ថាជានរណាគាត់ក៏ប្រញាប់ទៅទទួលនាយកំលោះទាំងទឹកភ្នែកជាប់

« អាស៊ុងហា៎នេះឯងរកប្អូនឃើញឬអត់ »

« សុំទោសណាមីងខ្ញុំរកជេគមិនទាន់ឃើញឡើយខ្ញុំសន្យាថានិងរកគេអោយឃើញណា » បុរសម្នាក់នេះមានឈ្មោះថា លី ហុីស៊ុង គេគឺជាកូនអ្នកមានអំណាចនៅម្តុំកោះនេះគេក៏ចាប់ចិត្តលើជេគដែលគេតែងតែមកលេងផ្ទះជេគជាញឹកញូយនិងយកចិត្តជេគគ្រប់ពេល បើនិយាយពីម្តាយជេគវិញគឺថាបើកភ្លើងខៀវអោយហុីស៊ុងតែម្តងគាត់ពេញចិត្តពេញថ្លើមនិងនាយណាស់គេមានទាំងរូបសម្បត្តិស្រស់សង្ហារ ថនៈក៏ល្អ មានលុយចាយទៀតផងអ្នកណាមិនចង់បានធ្វើកូនប្រសារនោះតែទាស់ត្រង់ថាកូនគាត់អត់ស្រឡាញ់នាយវិញអាចនិយាយបានថាជេគមិនទាន់គិតអំពីរឿងនេះគេត្រឹមតែចូលចិត្តហុីស៊ុងត្រឹមអ្នកស្គាល់គ្នាប៉ុណ្ណោះតែនៅថ្ងៃអនាគតយ៉ាងម៉េចដែលនៅមិនទាន់ដឹង ( ធីមស៊ុងហ៊ុនមានសង្ឃឹមអត់គ្នាយើង?? )

forget you remember loveWhere stories live. Discover now