episode 3

88 12 0
                                    

ឡានដែលអ្នកទាំងពីរសុំដោយសារនោះទីបំផុតក៏ជូនពួកគេមកដល់ហាងម៉ាតតូចមួយកន្លែងដែលកំពុងបើកភ្លើងព្រោងព្រាត ជេគនិងស៊ុងហ៊ុនអោនគោរពនិងពោលពាក្យអរគុណដល់អ៊ំប្រុសមិនដាច់ពីមាត់

« អរគុណអ៊ំហើយណាអ៊ំដែលជូនពួកខ្ញុំមក »

« ហីយ៉ា...មិនអីទេ!! អ៊ួរដឹងថាពួកលឺពិបាក »

« បាទៗ អរគុណណាស់ »

« នែ៎អាមួយ ឆាប់ឡើងឡានមកទៅតោងដៃបងធ្វើអី?? » យ៉ាប់មែនហើយអាល័យតែជាប់និយាយជាមួយអ៊ំប្រុសបន្តិចសោះក៏មកអោបដៃស៊ុងហ៊ុនស្អិតតែម្តងទើបធ្វើអោយជេគមិនសម្លក់នាងមិនបាន

« លែងៗ លែងដៃគេ » ជេគរហ័សចូលមកបំបែកនាងចេញពីស៊ុងហ៊ុនព្រោះឃើញស៊ុងហ៊ុនធ្វើទឹកមុខពិបាកមើលពេក ខ្លួនជាស្រីក្រមុំទេម៉េចក៏មកតោងដៃតោងជើងស៊ុងហ៊ុនអញ្ចឹងញាតិជិតខាងមកឃើញវាមិនសមភ្នែកឡើយហើយស៊ុងហ៊ុនចឹងទៀតគេតោងដៃពិននិងហើយម៉េចក៏មិនស្តីអោយឆ្ងល់ណាស់??

« អ៊ួយយ...លឺកុំមកចេះបានទេ អ៊ួរមិនទាន់បានសំណេះសំណាលជាមួយគាត់ផង »

« មិនបាច់ទេ!! » ជេគទាញដៃនាងក្រមុំរូបស្រស់នោះញាត់ចូលទៅក្នុងឡានហើយបិទទ្វាឡើងគ្រាំង...ធ្វើអោយស៊ុងហ៊ុននិងអ៊ំប្រុសអស់សំណើច

« ចឹងអ៊ួរទៅហើយណាអ្នកកំលោះ »

« បាទអ៊ំ បាយៗ » ជេគសំពះលាអ៊ំប្រុសម្តងទៀតហើយក៏មិនភ្លេចបក់ដៃនិងលានអណ្តាតឌឺកូនគាត់ដែលអង្គុយកៅអីខាងក្រោយដែល នាងខឹងខ្លាំងណាស់ពេលឃើញជេគឌឺនាងមិនឈប់បែបនេះ

« អា៎...អ៊ួរទៅហើយណាលើកក្រោយជួបគ្នាទៀត ចំណែកលឺវិញអ៊ួរផ្ញើរទុកសិនចុះ » ស្រីស្រស់ព្យាយាមលើកដៃបាយៗលាទៅស៊ុងហ៊ុនតែក៏មិនភ្លេចផ្តាំផ្ញើរជេគដែល ដល់ឃើញអញ្ចឹងទៅស៊ុងហ៊ុនអស់សំណើចជាមួយជេគមិនតិចទេពិនណាស់អាខាងញ៉ោះគេ

« ហុឹស...ហុឹស អោយសមមុខ »

« ចេះតែធ្វើបាបនាងហើយ »

« យ៉ាងម៉េច??លោកស្រឡាញ់នាងហេ៎របានខ្ញុំធ្វើបាបមិនបាន »

« មិនបានស្រឡាញ់ទេ »

forget you remember loveWhere stories live. Discover now