ភាគទី5: ប្រចណ្ឌ

2.6K 161 1
                                    

      #ភូមិគ្រិះចន

  " ខ្ញុំយល់ព្រមទៅប៊ូស៊ានតាមប៉ា បន្តែ ប៉ាត្រូវទិញផ្ទះអោយខ្ញុំនៅទីនោះមួយ យកផ្ទះរបៀបសីុវីល័យបន្តិចមក" ជុងហ្គុក

  "មែន ហេស កូន?"អ្នកស្រីចនសួរបញ្ជាក់មិចក៏លើកនេះទៅងាយៗយ៉ាងនេះតែល្អមិនចាំបាច់គំរាមច្រើន

  "ចុះApartment ឯងនោះ"លោកចន

  "បាទម៉ាក់ ខ្ញុំមិនចង់នៅApartment ទេ"ជុងហ្គុក

  "ក៏បាន អោយតែឯងទៅត្រូវតើប្រឹងធ្វើការងារឮទេលើកនេះប៉ាមិនបណ្ដោយឯងទៀតទេ"លោកចននិយាយទាំងមឺុងមាត់

  "បាទ...ខ្ញុំឡើងទៅគេងហើយ រាត្រីសួស្ដីប៉ាម៉ាក់ សឺត..." រាងក្រាសថើបថ្ពាល់ម៉ាក់នាយរួចក៏ឡើងទៅសម្រាកបាត់ទៅ

   "បងកុំបារម្ភអី អូនជឿថាកូនយើងធ្វើបានណាលោកបង "អ្នកស្រីនិយាយលួងលោមស្វាមី

   "បងក៏សង្ឃឹមចឹងដែរ បើគេជោគជ័យលើកនេះមកវិញយើងគិតគូរឿងរៀបការតែម្ដងទៅ"លោកចន

   "ចាស"អ្នកស្រីចន

តាមពិតទៅលោកចននឹងអ្នកស្រីចនពិតជាស្រលាញ់កូនខ្លាំងណាស់តែងតែទម្រើសចិត្តនាយរហូតដល់ខូចអស់ទើបគាត់ព្យាយាមកែប្រែគេវិញព្រោះអាយុច្រើនហើយថ្ងៃក្រោយត្រូវគ្រប់គ្រងក្រុមហ៊ុនបន្តពីគាត់ហើយអ្នកស្រីចនបាននិយាយពីរឿងគិតគូរៀបការទៀតបើទៅលើកនេះនាយនៅមិនកែប្រែខ្លួន លោកនិងលេងវិធីចុងក្រោយតែវីធីចុងក្រោយត្រូវតែចិត្តដាច់បន្តិច

  #JugkookRoom

      ថេហ្យុងនិងជុងហ្គុកកំពុងតែនិយាយគ្នាពីការធ្វើដំណើរទៅប៊ូស៊ាន

   "សម្រេចថាអូនទៅថ្ងៃណា "

   "ជីមីនប្រាប់ថាអាទិត្យក្រោយតែបងប្រុសប្រាប់ថាទៅមុនថ្ងៃព្រោះគាត់ត្រូវរកកន្លែងស្នាក់នៅអោយអូន"ថេហ្យុង

  "បងមានផ្ទះនៅទីនោះទៅស្នាក់នៅជាមួយគ្នាល្អទេ?"ជុងហ្គុក

  "អឺ...ជុងមិនសមទេដឹង?"ថេហ្យុងនិយាយតាំងស្ទាក់ស្ទើរណាមួយទំនាក់ទំនងពួកគេម៉ាក់គេមិនទាន់ដឹងផង

  "តែបងបារម្ភពីសុវត្តភាពអូន បងសន្យាដរាបណាយើងមិនទាន់រៀបការបងមិនធ្វើអីអូននោះទេ ទអូនមិនទុកចិត្តបង "ជុងហ្គុកខំប្រឹងដើរតួកំសត់បញ្ចុះបញ្ចូលរាងតូចធ្វើយ៉ាងណាអោយគ្រប់យ៉ាងដើរតាមការគ្រោងទុករបស់នាយ

Losing smile(: (បាត់បង់ស្នាមញញឹម)(Ss1)[Complete✅ ]Where stories live. Discover now