🥵💦ភ្លើងតណ្ហា💦🥵

3K 40 0
                                    

Jungkook as boy
Taehyung as girl
Boy x girl.....

នេះជារឿងដំបូងដែលខ្ញុំសរសេឲ ថេយ៏ទៅជាមនុស្សស្រី បើមិនពេញចិត្តអាចសរសេរមតិនៅខាងក្រោមបាន ហើយសុំទោសទុកជាមុនសម្រាប់ការសរសេខុសឆ្គង់ឬមានពាក្យសម្ដីមិនសមរម្យ.....

___________________________________

ជាស្រីស្អាតមួយស៊ីដាច់គេមួយរូបក្នុងសាលា
ទោះបីកាយវិការបែបណាក៏នៅតែស្អាត
មើលទៅដំណើររបស់នាងសែនស្រស់ស្អាត
មែនទែន រ៉ូបខ្លីក្រហមត្រឹមជង្គង បញ្ចេញ
សាច់ជើងយ៉ាងស្រឡូន ហើយភ្លៅសរខ្ចីអ្វី
អោយអ្នកមើលឃើញបួញមាត់សរសើរមិន
បាន ពិសេសបុរសៗ បើបានឃើញហើយ
គឺថាមិនស្រក់ទឹកមាត់មិនបាន គឹម ថេយ៉ុងបោះជំហានទាំងទ្រេតទ្រោតដើរចេញពីកន្លែង
រាំដោយអាការ:ល្ហឹតល្ហៃ និង អស់កម្លាំង
យ៉ាងខ្លាំង … ប្រហែលជានាងលែងចង់
រាំតទៅទៀតហើយមើលទៅ ព្រោះតាំងពីក្បាលព្រលប់ មានតែនាងម្នាក់គត់ ដែល
រាំអត់សម្រាកមួយបទណាសោះ ។
ភ្លាមៗនោះ  ស្រាប់តែយូរី ដែលជាម្ចាស់
ខួបកំណើត បាននាំមនុស្សប្រុសម្នាក់
ដើរមកក្បែរ ថេយ៉ុង ហើយណែនាំឲ្យនាងស្គាល់ ។

"ថេយ៉ុង ! ខ្ញុំសុំណែនាំឲ្យឯងស្គាល់ នេះគឺលោក មីនហេសុង ជាសាស្ត្រាចារ្យច្បាប់ "យូរី

"ខ្ញុំរីករាយណាស់ដែលបានស្គាល់លោកសាស្ត្រារ្យ" ថេយ៉ុងតបទៅវិញ ទាំងបញ្ចេញស្នាមញញឹមដែលស្រស់ស្អាត់បំផុតដែលធ្វើឲអ្នកមើលភ្លឹកមិនដឹងខ្លួន

លោកសាស្ត្រាចារ្យ  មីន ហេសុង ដែលត្រូវជាតួអង្គឯក
ឬក៏រាងក្រាស់របស់យើង បាន  ចាប់ដៃជាមួយ ថេយ៉ុង ដោយការគួរសម ហើយក៏ទាញកៅអីមកដាក់អង្គុយក្បែរនាង ។
ហេសុង មានវ័យពាក់កណ្តាលមនុស្ស
សិតសក់ទៅក្រោយ ពាក់វ៉ែនតា អត្តចរិត
សក្តិសមជា បញ្ញាជនម្នាក់ដែលស្រគត់ស្រគំ ។ លោកមានសម្បុរសណ្ដែកបាយ រាងខ្ពស់ស្រឡះ
ភ្នែកខ្មៅក្រឹប តែមុតល្អណាស់ ។

ចាញ់តួប្រុសយើងដាច់

គឺដោយសារតែភ្នែកមុតនេះហើយ ទើបពេលលោកសម្លឹងចំ
មុខ ថេយ៉ុង ម្តងៗ ទោះបីភ្លើងងងឹតបន្តិចក៏ដោយ ក៏នាងហាក់ដូចជាមានអារម្មណ៍រំជើបរំជួលញាប់ញ័រយ៉ាងចម្លែកដែរ ។ ថេយ៉ុង ចេះតែឆ្ងល់ថា ហេតុអ្វីក៏នាងដូចជាស្លុតម្តងៗអីចឹង នៅពេលណាលោកសាស្ត្រាចារ្យច្បាប់រូបនេះ សម្លឹងមកចំនាងម្តងៗ … អណ្តាតពាំព្រីងទេដឹង ?នាងលួចគិតក្នុងចិត្តទាំងលួចភ័យ អស់សំណើច ព្រោះទាំងសើចតែម្នាក់ឯង

Taekook Short NovelWhere stories live. Discover now