ភាគ១: គ្រូថ្មី!!

183 15 1
                                    

   «យើងបានឮមកថា ថ្ងៃនេះមានគ្រូបង្រៀនចូលមកថ្មី តើឯងដឹងទេថាជាគ្រូមុខវិជ្ជាអ្វី?»
   «ប្រហែលភាសាអង់គ្លេសទេដឹង? យើងក៏មិនសូវជាច្បាស់ដែរ» សម្លេងពិភាក្សាគ្នារបស់សិស្សដែលអង្គុយនៅក្នុងថ្នាក់រៀនបន្ទប់BនៃអាគារC ជាអាគារ
នៃសិស្សរៀនឆ្នាំទីមួយ ហើយពីមួយឆ្នាំទៅមួយឆ្នាំតែងតែមានគ្រូថ្មីប្តូរមកជាញឹកញាប់ជានិច្ច បានឮថា សាលារៀនមួយកន្លែងនេះ ជាពពួកកូនអភិជនដែល
មានត្រកូលខ្ពស់ៗ និងអ្នកមានមុខមាត់ជាដើមដែលបានចូលសាលាមួយនេះ។ សាលាល្អ គ្រូបង្រៀនល្អ តែងតែល្បីសាយភាយដល់ប្រជាជននៅក្នុងប្រទេសកូរ៉េមួយនេះ នាំកូនៗរបស់ខ្លួនមករៀននៅទីនេះគឺជា រឿងធម្មតាទេ។
   «គ្រូថ្មីប្តូរមកទៀតហើយ ឯងថាទៅមើល តើគាត់ជាប្រុសឬក៏ស្រីទៅ?»មនុស្សដែលកំពុងតែនិយាយ ពេលនេះគេមានឈ្មោះថា គីម ស៊ុននូ ជាមិត្តភក្តិស្និទ្ធ ស្នាលរបស់ជុងគុកដែលរៀនជាមួយគ្នាតាំងពីថ្នាក់
ក្រោមមកម្ល៉េះ ហើយពេលនេះបានឮពួកសិស្សគ្នាឯង
និយាយថាមានគ្រូប្តូរថ្មីចូលមក ទើបគេសួរទៅជុងគុកដែលអង្គុយក្បែរ។
   «យើងក៏មិនដឹងដែរ ជាស្រីទេដឹង?» ជុងគុក និយាយចោលហ្ហីៗ គេមិនដែលខ្វល់ពីរឿងបែបនេះ
ស្រាប់ទៅហើយ ម៉ោងរៀនគឺជាម៉ោងរៀន ម៉ោងចេញលេងគឺជាម៉ោងចេញលេង ចាំពិភាក្សាគ្នាបន្តទៀត អាចថាគេមិនសូវជាពូកែចេះដឹងរឿងអ្នកដទៃច្រើនជាងទេដឹង?
   «បើជាស្រីមែនក៏ល្អហើយ ព្រោះយើងរៀនរាល់ថ្ងៃនេះគឺពិតជាថ្លង់ជាមួយពួកនាងខ្លាំងណាស់» ន័យ របស់ស៊ុននូគឺចង់សម្តៅដល់គ្រូគ្រប់មុខវិជ្ជាដែលពួកគេបានរៀន ភាគច្រើនគឺជាមនុស្សប្រុសដែលមាន
មុខមាត់ស្រស់សង្ហា ទើបពួកគេគ្មានពេលរៀនគ្រប់គ្រាន់ ដោយសារតែថ្លង់ជាមួយសម្លេងសិស្សស្រីៗ
ដែលសួរគ្រូពីនេះពីនោះរហូត ប៉ុន្តែមិនមែនសួរក្នុង
នៃការសិក្សាឡើយ គឺសួរពីរឿងផ្ទាល់ខ្លួន ដូចជាសុំលេខទូរស័ព្ទ មានសង្សារ ឬមានប្រពន្ធអីបែបនេះទៅ
វិញទេ។
   «កុំខ្វល់អី បន្តិចទៀតគឺដឹងហើយ» ម្នាក់នេះគឺឈ្មោះ ចន ជុងគុក អាយុ២០ឆ្នាំក្បែរៗស៊ុននូដូចគ្នា ជា
មនុស្សលេងច្រើនចរិកដូចកូនក្មេងមិនខុស តែពេលខ្លះលេងដឹងលេង ហើយគេធ្វើបែបនេះជាមួយ
មនុស្សដែលស្គាល់តែប៉ុណ្ណោះ។ សព្វថ្ងៃរៀនឆ្នាំទីមួយ ជាសិស្សពូកែជាងគេនៅក្នុងថ្នាក់រៀន សូម្បីតែមុខមាត់ក៏ឈ្នះគេដូចគ្នា ព្រោះគេមានមុខស្រស់ស្អាតជាងស្រីៗមួយចំនួន ដោយមានមុខមូលដូចពងក្រពើរ បបូរមាត់ស្រួចជាមួយពណ៌ក្រហមព្រឿងៗ រាងតូចច្រឡឹង ចង្កេះមួយក្តាប់ អ្នកណាៗដែលបាន
ឃើញហើយសុទ្ធតែបាក់ជាមួយសម្រស់របស់គេជានិច្ច មិនលើកលែងសូម្បីតែប្រុសដូចគ្នា ហើយក៏ជា
ព្រាននារីតិចតួចដូចគ្នា បើសិនជាបានឃើញប្រុស
ស្អាតអីក៏គេចមិនផុតពីជុងគុកម្នាក់នេះដែរ តាមញ៉ែរហូតដល់បានសម្រេច ពេលដែលបានដូចចិត្តហើយក៏ដោះលេងគេឲ្យទៅវិញដោយងាយៗ អាចថាជា
អារម្មណ៍របស់គេមួយឆាវៗ។
    «គ្រូថ្មីដើរមកហើយពួកឯង សង្ហាណាស់»
   «ឯណា? វ៉ាយ! សង្ហាពិតមែន» ដំណើររបស់ប្រុសម្នាក់ដើរតម្រង់មកអាគារCនៃបន្ទប់B រូបរាងរបស់គេ ស្រស់សង្ហាដូចដែលពួកនាងកោតសរសើរពិតមែន រូបរាងខ្ពស់ស្រឡះ ច្រមុះស្រួចសមនិងទម្រង់មុខវី ពាក់វែនតាសមនិងមុខមាត់ ទាស់ត្រង់ថារសនិយមនៃការស្លៀកពាក់របស់គេរាងបុរាណបន្តិច ប៉ុន្តែក៏សមនិងគេពេលនេះ សង្ហាលើសពីសង្ហាទៅទៀត។
   «សួស្តី! អ្នកទាំងអស់គ្នា ខ្ញុំគឺជាគ្រូថ្មីដែលទើបតែប្តូរចូលមក មុខវិជ្ជាដែលខ្ញុំត្រូវបង្រៀនគឺជាភាសាអស់ គ្លេស ផ្ញើខ្លួនផ្ញើប្រាណផង» គ្រាន់តែចូលមកដល់ មនុស្សមាឌធំចាប់ផ្តើមនិយាយពីតួនាទីរបស់ខ្លួនដែល ត្រូវធ្វើដោយគ្មានអ្នកណាសួរ នេះប្រហែលជានៅ
សាលាមុនគេគឺជាមនុស្សបែបនេះក៏ថាបាន មុខមាត់មិនសូវជាចេះលេងសើចដូចជាអ្នកដទៃ គួរឲ្យខ្លាចកាចក្នុងពេលតែមួយ។
   «លោកគ្រូសុំសួរមួយតើបានទេ តើលោកគ្រូឈ្មោះអ្វីទៅ?»
   «គីម ថេយ៉ុង គឺជាឈ្មោះរបស់គ្រូ»
   «ឡូយខ្លាំងណាស់ ឈ្មោះក៏ពិរោះហើយក៏សង្ហាទៀត» ព្រោះតែរូបរាងនិងភាពសង្ហារបស់គេ ទាក់
ទាញចិត្តស្រីដែលនៅក្នុងមិនស្ទើរទេ សម្លេងនិយាយ គ្នាពីគ្រូថ្មីក៏ចាប់ផ្តើមបន្តឮរងំពេញថ្នាក់តែម្តង។
   «សូមស្ងាត់អ្នកទាំងអស់គ្នា គ្រូបានណែនាំខ្លួនរួច
ទៅហើយ ឥលូវនេះដល់ពេលដែលគ្រូសុំស្គាល់ពួក
ប្អូនម្តងហើយ ប្រធានថ្នាក់គ្រូសុំមើលបញ្ជីឈ្មោះរបស់សិស្សនីមួយៗបន្តិច»
   «ចាស៎»
   «អ្នកដែលបានឮ ក្រោកឈរឡើង គ្រូនិងបាន
ស្គាល់មុខ» ថេយ៉ុង ហៅឈ្មោះរបស់សិស្សនៅក្នុងថ្នាក់តាមលេងរៀងនីមួយៗ ក្នុងមួយថ្នាក់មានដល់ទៅ៣០នាក់ជាងឯណោះ ហើយភាគច្រើនគឺជាស្រី មិនសូវមានសិស្សប្រុសប៉ុន្មានទេ ក៏ប៉ុន្តែថេយ៉ុងមិនបានចម្លែកចិត្ត ព្រោះតួនាទីរបស់គេគឺមកបង្ហាត់
បង្រៀនកូនសិស្សឲ្យមានចំណេះចេះដឹងនៅថ្ងៃមុខតែប៉ុណ្ណោះ។ ពីម្នាក់ទៅម្នាក់ថេយ៉ុងចងចាំឈ្មោះនិងមុខទាំងអស់ គេជាមនុស្សដែលមានការចងចាំខ្ពស់
បំផុត ហើយក៏ជាមនុស្សដែលមិនពកែនិយាយលេង
សើច ជាពិសេសទឹកមុខមាំដែលលាក់បាំងពីក្រោយវែនតារបស់គេនិងតែម្តង ភាពសង្ហារបស់គេ ធ្វើឲ្យ
ស្រីៗបាក់ស្រឹប តែចរិកលក្ខណះរបស់គេទៅវិញទេ ដែលធ្វើឲ្យគ្រប់គ្នាមានការកោតខ្លាចញញើតមិនហ៊ានសម្លឹងមុខរបស់គេចំ។
   «ចន ជុងគុក»
   «បាទ»ដល់វេនសិស្សចុងក្រោយបំផុតគឺជារាងតូច កាយតូចច្រឡឹងងើបមុខដើម្បីបានបង្ហាញឲ្យថេយ៉ុងឃើញ នាយបានឃើញហើយលើកម្រាមដៃទាញ វែនតារបស់ខ្លួនបន្តិចសឹមពិនិត្យមើលឲ្យច្បាស់ មុននិងទម្លាក់បញ្ជីសិស្សទុកនៅកន្លែងដើមវិញ។ ភ្នែកគ្រប់គូទាំងអស់បានសម្លឹងមើលទៅកាន់ថេយ៉ុងដែលយកចិត្តទុកដាក់ជាមួយបញ្ជីសិស្ស សូម្បីតែជុងគុកក៏ដូចគ្នា គេពិនិត្យមើលកាយវិការរបស់នាយមិនឲ្យរបូតពីខ្សែភ្នែក ព្រោះតែភាពសង្ហាររបស់នាយ ធ្វើឲ្យគេមិនអាចដកភ្នែកសម្លឹងមើលទៅកាន់អ្វីផ្សេងបាន ពេលដែលខ្សែភ្នែកពីរគូសម្លឹងមើលគ្នាទៅវិញទៅ
មកបែបនេះធ្វើឲ្យជុងគុកបានដឹងថា ថេយ៉ុងគឺជាមនុស្សប្រុសម្នាក់ដែលសង្ហាបំផុត សង្ហាជាងប្រុសទូទៅដែលគេចូលទៅបោកចិត្តម្ល៉េះ ទោះបីជាពេលនេះ នាយពាក់វែនតា ការតុបតែងខ្លួនមិនសូវជាឡូយឆាយដូចបុរសទូទៅ តែភាពសង្ហារបស់នាយបានជះ
ឥទ្ធិពលមកលើបេះដូងរបស់គេទាំងស្រុង។
   «ថ្ងៃនេះពួកយើងស្គាល់គ្នាប៉ុណ្ណឹងសិនចុះ សឹមជួប គ្នាម៉ោងក្រោយចាប់ផ្តើមមេរៀន» ស្រដីចប់ទើប
ថេយ៉ុងដើរចេញពីថ្នាក់ដោយមិនងាកក្រោយជាមួយ
សម្តីដែលសិស្សស្រីនាំគ្នានិយាយពីរូបរាងរបស់គេ។
   «ជុងគុក! លោកគ្រូចេញទៅហើយនៅភ្លឹកដល់ណាហ្នឹង?» ស៊ុននូ ដោយសារតែឃើញជុងគុកអង្គុយមិនកម្រើកខ្លួន ហើយគេក៏បានក្រវីដៃទៅមកជាច្រើន
ដងនៅពីមុខជុងគុក តែសាមីខ្លួនដូចជាមិនបានចាប់អារម្មណ៍ អត់មិនបានគេក៏អង្រួនរាងកាយជុងគុកហើយហៅឲ្យស្មារតីត្រឡប់មកវិញ។
   «កំពុងតែគិតរឿងខ្លះ មកហៅយើងធ្វើដូចជាភ្លើងឆេះអាគារទៅកើត» រាងតូចសម្លក់ស៊ុននូបន្តិច ការ
ហៅដាស់សតីរបស់ស៊ុននូមិញនេះ ធ្វើឲ្យគេស្ទើរលួសប្រលឹងទៅហើយ កំពុងតែគិតពីរឿងថេយ៉ុងសុខៗ អារម្មណ៍ល្អទាំងនោះត្រូវរលាយដោយសារតែ
សម្តីរបស់មិត្តមកស្រែកហៅដូចមិនចេះគិត។
   «បើឯងគិតតែពីភ្លឹកហើយហៅមិនតបបែបនេះ មានតែវិធីនេះហើយដែលឲ្យឯងមកសារភាពដូចដើមវិញបាន ហើយឯងកំពុងតែគិតស្អីរបស់ឯងទៅ? យើងហៅជាច្រើនដងមិនកម្រើកខ្លួនសោះ»
   «ចេញទៅរកអីញាំសិនទៅចាំយើងនិយាយប្រាប់»
   «អូខេ! បែបហ្នឹងក៏បាន តោះ!»
   #ជេខេយ៍

🌷មន្តស្នេហ៍ គ្រូបង្រៀន🌷Where stories live. Discover now