Part2. សោកស្តាយ!!

178 16 3
                                    

   រោងអាហារជាកន្លែងដែលសិស្សានុសិស្សមកញាំអីនៅទីនេះជាប្រចាំ ព្រោះថាកន្លែងមួយនេះមានលក់របស់គ្រប់មុខដោយមិនពិបាកសិស្សទាំងអស់ចេញ ទៅទិញនៅខាងក្រៅឡើយ។
   «ឯងឃើញថាមិញនេះ លោកគ្រូថ្មីរបស់ពួកយើង សង្ហាដែរទេ?» ស៊ុននូ មិត្តរបស់ជុងគុកនិយាយសរ សើរពីអ្វីដែលគេបានឃើញ រូបរាងរបស់គាត់មើល ទៅសង្ហាឥតខ្ចោះ ទាស់តែម្យ៉ាងគឺពាក់វែនតា តែក៏ អាចធ្វើឲ្យមនុស្សមួយចំនួនបាក់ស្រឹបទៅលើសម្រស់ របស់គាត់ដូចគ្នា។
   «យើងឃើញហើយមិនបានខ្វាក់» សម្តីមួយម៉ាត់ នេះ ធ្វើឲ្យមិត្តសម្លាញ់ដូចជាស៊ុននូឆ្អែតបាយបានមួយអាទិត្យ គេគ្រាន់តែសួរធម្មតាៗសោះ មើលអ្វីដែលជុងគុកឆ្លើយចេញមកចុះ គួរឲ្យចង់ទះមួយកំភ្លៀងខ្លាំងណាស់។
   «ចុះឯងគិតយ៉ាងម៉េចដែរ?»
   «មានគិតយ៉ាងម៉េច ក៏ចូលរៀនម៉ោងគាត់ធម្មតាទេ ដឹង»
   «មនុស្សសង្ហាបែបនេះ បើសិនជាមានមនុស្សស្រី ណាដែលបានគាត់ធ្វើជាសង្សារនោះ ប្រាកដជា សំណាងអស់មួយជីវិតហើយ» ស៊ុននូ លួចស្រមើរ ស្រមៃពីទិដ្ឋភាពដែលត្រូវថេយ៉ុងថ្នាក់ថ្នមបមបីលួង លោមក្តីស្នេហ៍ ព្រោះមនុស្សស្រីភាគច្រើនចូលចិត្ត បុរសដូចជាថេយ៉ុង គេសង្ហា ឆ្លាត មាន បែបនេះ គ្មាន ថាមនុស្សស្រីដែលមិនលង់ស្នេហ៍ តែគួរឲ្យស្តាយដែលគេជាមនុស្សប្រុស។
   «ក្តីស្រឡាញ់អាចជាមិនស្ថិតលើមុខមាត់ គេប្រើ បេះដូងទៅវិញទេ បើសិនជាអ្នកទាំងពីរចុះសម្រុងគ្នា បានល្អ ពួកគេក៏អាចដើរទៅមុខជាមួយគ្នារៀងរហូត»
   «ព្រោះតែបែបនេះមែនទេបានជាឯងមិនដែលយក អ្នកណាជាប់លាប់នោះ?» ស៊ុននូ ជាមិត្តរបស់ជុងគុក យូរមកហើយ គេក៏យល់ពីចិត្តរបស់ជុងគុកដូចគ្នា ឃើញថារាល់ថ្ងៃរាងតូចចេះតែបែកពីមនុស្សម្នាក់ទៅ មនុស្សម្នាក់ មិនមែនព្រោះតែគេសាវ៉ា ក៏ប៉ុន្តែដោយ សារតែពួកគេមិនអាចបន្តទៅជាមួយគ្នាបាន ទើបត្រូវ បែកគ្នាជារឿយៗបែបនេះ។
   «កុំនិយាយពីរឿងនេះអី នាំតែស្មុគឥតប្រយោជន៍»
   «យើងជាមិត្តឯងយើងយល់ណាជុងគុក»
   «មានតែឯងដែលយល់ពីយើងក៏អស់ចិត្តហើយ យើងមិនសុំឲ្យអ្នកណាមកយល់នោះទេ»រាងតូច និយាយបែបនេះ ប្រហែលដោយសារតែគេធ្លាប់បែក សង្សារជាច្រើនលើក ហើយត្រូវមនុស្សម្នារដែលជា មិត្តរួមថ្នាក់ឬសិស្សដែលរៀននៅជាមួយគ្នាមើល
ងាយថាគេមានសង្សារច្រើន ទើបពួកគេចេះតែគិតថា រាងតូចជាមនុស្សមិនល្អ បែកពីមួយយកមួយដោយមិនគិតអ្វី ហើយពួកគេនិយាយតៗគ្នា ទាំងមិនដឹងថា ចិត្តពិតរបស់ជុងគុកគឺបែបណា មានតែស៊ុននូម្នាក់
ប៉ុណ្ណោះដែលយល់ពីរឿងនេះ ជុងគុកក៏សប្បាយចិត្ត ហើយ។
   «អឹម! កុំនិយាយច្រើនអី ញាំបាយវិញល្អជាង»
   មួយសប្តាហ៍កន្លងផុត៚
   មួយអាទិត្យបានកន្លងផុត ហើយក៏ជាពេលវេលា ដែលថេយ៉ុងបានដាក់ការងារឲ្យសិស្សយកទៅធ្វើនៅផ្ទះត្រូវបានយកមកឲ្យនាយមកពិនិត្យមើលនៅថ្ងៃនេះដូចគ្នា។ ពេលវេលាដែលបានដើរលឿនដូចជារន្ទះ មួយពព្រិចភ្នែកសោះថេយ៉ុងក៏បានចូលបង្ហាត់ បង្រៀនថ្នាក់មួយនេះបានមួយអាទិត្យតាមកាលវិភាគ
របស់នាយ។
   «សួស្តីអ្នកទាំងអស់គ្នា! កិច្ចការដែលលោកគ្រូដាក់ ឲ្យធ្វើរួចរាល់ហើយឬនៅ? បើរួចហើយសូមយកមក ឲ្យគ្រូពេលនេះ» សិស្សគ្រប់គ្នាក៏យកក្រដាសកិច្ចការ ដែលនាយបានដាក់ឲ្យប្រគល់ឲ្យទៅថេយ៉ុងម្តងម្នាក់ រួមជាមួយស៊ុននូនិងជុងគុកផងដែរ។ ថេយ៉ុងញញឹម សម្លឹងមើលកិច្ចការរបស់សិស្ស ហើយក៏ជាស្នាមញញឹមដែលធ្វើឲ្យសិស្សស្រីៗនៅក្នុងថ្នាក់ជ្រួល
ជ្រើមពីភាពសង្ហារបស់នាយដូចគ្នា។
   សកម្មភាពនៅក្នុងថ្នាក់ចាប់ផ្តើមស្ងៀមស្ងាត់ ដោយ មានថេយ៉ុងអង្គុយពិនិត្យមើលកិច្ចការផ្ទះរបស់សិស្ស ចំណែកឯសិស្សគ្រប់រូបក៏រៀនទៅតាមអ្វីដែលនាយ បានបង្រៀនមិញនេះដូចគ្នា។
   «ខ្ញុំជូនលោកគ្រូ» ភាពក្លាហានរបស់សិស្សស្រីម្នាក់
មិញនេះ បានធ្វើឲ្យសិស្សគ្រប់រូបងាកសម្លឹងមុខគ្រូ និងរូបនាង មិនដឹងថានាងបានយកក្រដាសអ្វីទេទៅ ឲ្យថេយ៉ុង ដឹងត្រឹមថាវាជាក្រដាសតូចមួយសន្លឹក ដែលថេយ៉ុងបើកវាមកអានហើយហួសចិត្តជាខ្លាំង រូប ភាពដែលនាយអស់សំណើច ហាក់ធ្វើឲ្យចម្ងល់សិស្សកំពុងអង្គុយក្នុងថ្នាក់មិនយល់គ្រប់គ្នា។
   «ឯងជូនអ្វីឲ្យទៅគាត់?»
   «សំបុត្រសារភាពស្នេហ៍»
   «ហាស៎?» ភាពភ្ញាក់ផ្អើលទាំងនោះលាន់ឮពេញថ្នាក់ ស្មានមិនដល់ថានាងក្លាហានដល់ថ្នាក់នេះ តែក៏ មិនយល់ថាហេតុអ្វីបានជាថេយ៉ុងសើចពេលដែល បានអានសំបុត្រនៅក្នុងក្រដាសចប់សព្វគ្រប់។
   «សុំទោសផងគ្រប់គ្នា គ្រូប្រហែលជាធ្វើឲ្យអ្នកទាំង អស់គ្នាខកចិត្តហើយ» ថេយ៉ុង និយាយចប់ គេក៏លើក ដៃរបស់នាយឡើង វាបានបង្ហាញឲ្យឃើញនៅចិញ្ចៀនមួយវង់ដែលពាក់នៅលើម្រាមដៃនាងខាងឆ្វេងរបស់នាយ បែបនេះបញ្ជាក់បានថានាយមាន មនុស្សនៅក្នុងចិត្តរួចហើយ។
   «ហូយយយ!!!» សិស្សស្រីនៅក្នុងថ្នាក់ស្រែក ឡើងដោយក្តីអស់សង្ឈឹមជាខ្លាំង ពួកគេស្មានមិនដល់ ឡើយថាថេយ៉ុងមានមនុស្សដែលនាយស្រឡាញ់រួច ទៅហើយ ក្តីសង្ឈឹមដែលខំរំពឹងទុក ប្រែជារលាយ ទាំងមិនទាន់បានធ្វើអ្វីទាល់តែសោះ។
   «លោកគ្រូសុំសួរមួយតើបានទេ?»សិស្សប្រុស
ម្នាក់លើកដៃព្រោះមានសំនួរចង់សួរ។
   «អូខេ! សួរមកចុះ»
   «លោកគ្រូមានប្រពន្ធហើយតើមែនទេ?» ដើម្បីឲ្យ អស់ចម្ងល់ដែលស្រីៗកំពុងតែមិនពេញចិត្ត ទើបគេសួរសំនួរមួយនេះ ហាក់ចង់ឲ្យស្រីនៅក្នុងថ្នាក់ឈប់ ជ្រួលជ្រើមជាមួយប្រុសសង្ហាៗដូចជាថេយ៉ុងបន្តទៀត។
   «នៅមិនទាន់រៀបការ គ្រាន់តែភ្ជាប់ពាក្យទុក»
   «បានន័យថាពួកនាងៗគ្មានសង្ឈឹមទៀតឡើយ ហាសហា»សម្លេងសើចចំអកពីបុរសៗទៅកាន់នាងៗ ក្រមុំ ធ្វើឲ្យថេយ៉ុងលួចអស់សំណើចមិនតិចក្រោម ក្រខ្សែភ្នែករបស់ជុងគុកកំពុងតែសម្លឹងមើលមកកាន់ កាយវិការរបស់នាយមិនដាក់ភ្នែក។
   «លោកគ្រូភ្ជាប់ពាក្យយូរហើយមែនទេ?»
   «គឺ..ប្រមាណជា៧ឆ្នាំហើយ»
   «wow! យូរខ្លាំងណាស់»
   «ហើយចុះ..»
   «នែ៎! ពួកនាងឈប់ចង់ដឹងរឿងរបស់លោកគ្រូតើ បានទេ ចង់យូរឬឆាប់គាត់ក៏មានគូដណ្តឹងរួចហើយ» ប្រុសម្នាក់លួចស្តីឲ្យនាងក្រមុំ តែវាក៏ជាពាក្យពិត ខ្លួន ជាសិស្សមិនគួរទៅចេះដឹងរឿងរបស់លោកគ្រូឡើយ វាគ្មានសីលធម៌។
   «ឆឹស»
   «បានហើយអ្នកទាំងអស់គ្នា ពួកយើងសម្រាកត្រឹម នេះសិនចុះ ចាំជួបគ្នានៅម៉ោងក្រោយទៀត»
   «បាទ/ចាស៎»
   រោងអាហារ៚
   «គួរឲ្យស្តាយខ្លាំងណាស់ ខ្លួននៅក្មេងសោះ ស្មាន មិនដល់ថាលោកគ្រូគាត់ភ្ជាប់ពាក្យរួចហើយទៅវិញ» ស៊ុននូអង្គុយធ្វើមុខជូបន្ទាប់ពីញាំបាយរួច គេខំតែសរ សើរពីភាពសង្ហារបស់នាយនៅមិនទាន់អស់ចិត្តផង ពេលនេះត្រូវមកឈឺចិត្តស្អិតទ្រូងដោយសារតែគាត់
ភ្ជាប់ពាក្យរួចហើយទៅវិញ ឈឺចិត្តណាស់ >-<។
   «ឯងឃើញទេ មនុស្សសង្ហាៗមិនប្រាកដថានៅ ទំនេរទាំងអស់នោះទេ»
   «តែឯងមិនស្តាយក្រោយទេហេស៎? យើងដឹងណា ថាគាត់ក៏ជារសនិយមរបស់ឯងដូចគ្នា» ជុងគុកចូលចិត្ត ទាក់ទងជាមួយប្រុសសង្ហាៗ តែមិនមែនយកមកប្រាកដប្រជាៗមួយនោះទេ ព្រោះភាគច្រើនគេចូលចិត្តយកមកលេងសើច ហើយក៏ដោះដៃវិញបន្ទាប់ពី គេបានសប្បាយហើយអស់អារម្មណ៍។
   «មនុស្សប្រុសណាក៏ដោយតែយើងចង់បានហើយគឺត្រូវតែបាន»
   «ឯងចង់បានន័យថាម៉េចជុងគុក?»
   «ឯងគួរតែយល់ពីអ្វីដែលយើងនិយាយហើយ
ស៊ុននូ»
   «តែគាត់ភ្ជាប់ពាក្យរួចហើយណា គាត់មិនអាចមក ស្រឡាញ់មនុស្សប្រុសបាននោះទេ» ស៊ុននូ ដាស់ តឿនមិត្តហាក់មិនចង់ឲ្យគេធ្វើខុសចំពោះរឿងនេះ ព្រោះគេដឹងថាជុងគុកប្រាកដជាចង់បោកប្រាស់ឬលេងសើចជាមួយថេយ៉ុងប្រាកដណាស់។
   «គ្រាន់តែភ្ជាប់ពាក្យនៅមិនទាន់រៀបការ យើងជឿ ថាយើងនៅតែមានសិទ្ធិ»
   «ជុងគុក! យើងថាកុំអីល្អជាង»
   «ឯងត្រូវយល់ណាស៊ុននូ បើគាត់ស្រឡាញ់គ្នាមែន មិនមែនភ្ជាប់ពាក្យ៧ឆ្នាំហើយមិនទាន់រៀបការនោះ ទេ យល់អ្វីដែលយើងនិយាយទេ?»
   «វាក៏អាច! ហើយចុះឯងគិតធ្វើយ៉ាងម៉េច?»
   «យើងមានវិធីរបស់យើងហើយ»
#ជេខេយ៍

You've reached the end of published parts.

⏰ Last updated: Sep 22, 2023 ⏰

Add this story to your Library to get notified about new parts!

🌷មន្តស្នេហ៍ គ្រូបង្រៀន🌷Where stories live. Discover now