ភាគទី១ ចោរឆក់

105 2 0
                                    

"ជួយផង ជួយផង ចោរ...ចោរ...ចោរឆក់កាបូប"សម្រែកស្រ្តីចាស់បានស្រែកអោយគេជួយដោយសារ មានបុរសមាឌធំម្នាក់ឆក់កាបូបរបស់ខ្លួន ហើយរត់យ៉ាងលឿនស្លុយ ខណ:ពេលនេាះដែរហានណាបានចេញពីសាលាហើយក៏បានដើរបញ្ច្រាសទិសជាមួយនឹងចោរនេាះ ពេលដែលហានណាបានឮអ៊ុំស្រីម្នាក់នេាះស្រែកថាចោរឆក់កាបូបនាងក៏បានប្រតាយប្រតប់ជាមួយនឹងចោរដណ្ដើមយកកាបូបមកវិញ
"កុំមកចេះ"ចោរម្នាក់នេាះគេមិនព្រមប្រលែងកាបូបអោយហានណាងាយៗនេាះទេ ពោលគឺគេនៅតែប្រតាយប្រតប់គ្នាជាមួយនឹងនាងរហូត
"អោយមកយើង ជួយផងចោរឆក់កាបូប ជួយផង"ហានណានៅតែមាន:ជាមួយនឹងអាចោរហារយម្នាក់នេាះ បើនាងដាក់ចិត្តជួយយកកាបូបនេាះអោយអ៊ុំស្រីម្នាក់នេាះហើយ នាងត្រូវតែយកវាអោយបាន
"~ផ្លាច់~"ចោរបានទះហានណាមួយកំផ្លៀង ធ្វើអោយនាហដួលព្រូសទៅលើដីដោយសារកម្លាំងដៃរបស់គេ ជាឱកាសល្អរបស់ចោរម្នាក់នេាះពេល ហានណាដួលទៅលើដី វារត់ទៅព្រុយលឿនដូចមីសសុីល ប៉ុន្តែហានណានាងមិនព្រមបេាះបង់ឬចុះចាញ់វាដោយងាយទេ នាងខំប្រឹងក្រោកឡើងហើយរត់ទៅតាមអាចោរម្នាក់នេាះ
"ឈប់..ឈប់ភ្លាម...ចោរជួយផង អោយមកយើង..លោកជួយខ្ញុំផងចោរឆក់កាបូប"ក្រោយពីស្រែកឲគេជួយហើយតែទីកន្លែងនេាះវាហាក់ដូចជាស្ងាត់គ្មានសូម្បីមនុស្សម្នាក់ឆ្លងកាត់ ទាល់តម្រិះហានណានាងជាក្មេងស្រីដែរឆ្លាតក៏ធ្វើពុតជាស្រែកអោយបុរសម្នាក់អោយមកជួយទាំងដែរទីនេាះគ្មានមនុស្សសេាះ
"ផ្ញើរទុកសិនចេាះនាងឯង~ព្រូស~"ឮហានណាស្រែកដូចចង់អោយគេមកជួយដូច្នេះចោរម្នាក់នេាះមិនបានចាប់អារម្មណ៍ថាទីនេាះមានមនុស្សឬក៏អត់ទេ គេបានច្រាននាងអោយដួលទៅលើដីម្ដងទៀត ជង្គង់របស់ហានណាត្រូវរលាត់ស្បែកចេញឈាមរឹមៗ វាពិតជាឈឺហើយក្រហាយណាស់ ប៉ុន្តែហានណានៅតែទ្រាំស៊ូដើរប៉ាក់ពើកយកកាបូបទៅអោយអ៊ុំស្រីម្នាក់នេាះវិញ
"អ៊ុំស្រីនេះកាបូបអ៊ុំ"
"អ៊ុំអគុណហើយ ក្មួយស្រី"លោកស្រី
"ចាស៎ មិនអីទេអ៊ុំស្រី សឺត...មិចក៏ក្រហាយម្ល៉េះ?"នាងតបទៅគាត់វិញដោយស្នាមញញឹម តែស្នាមញញឹមនេាះត្រូវបានបាត់ត្រឹមពេលមួយពព្រិចភ្នែក ព្រោះតែកែងដៃនឹងជង្គង់របស់នាងវាឈឺហើយថែមទាំងក្រហាយទៀត ហានណានាងថ្ងូរនិងនិយាយតិចៗ តែអាចអោយលោកស្រីគីមស្ដាប់ឮ
"អ៊ុំគិតថាក្មួយគួរតែទៅលាងរបួសសិនទៅ ចាំអ៊ុំជូនទៅណ៎ា"
"ហើយនេះជាទឹកចិត្តអ៊ុំបន្តិចបន្តួច ទុកជាការអគុណក្មួយដែរបានជួយអ៊ុំ ទុកសម្រាប់ទៅរៀនទៅណ៎ា"លោកស្រីគីមបានរ៉ូតកាបូបហើយដកយកលុយចេញពីកាបូបរួចហុចមកអោយហានំា
"ខ្ញុំសុំមិនទទួលទេអ៊ុំស្រី"ហានណាបានបដិសេធក្នុងការទទួលយកលុយពីគាត់ នាងជួយគាត់នេះគឺជួយដោយចេញពីចិត្ត មិនត្រូវការ ការតបស្នងវិញទេ អោយតែអ្នកដែរខ្ញុំបានជួយគេសប្បាយចិត្ត ខ្ញុំក៏រីករាយជាមួយគេដែរ
"ទទួលយកទៅណ៎ា"
"ខ្ញុំពិតជាមិនអាចទទួលយកបានទេ"
"អូខេចឹងក៏បាន មេាះចាំអ៊ុំជូនទៅលាងរបួស"
"ខ្ញុំមិនអីពិតមែនណាលោកអ៊ុំ"
"អានេះក៏មិនព្រមអានេាះក៏មិនព្រម ក្មួយគិតអី?"
"គឺ...ខ្ញុំមិនចង់រំខានអ៊ុំស្រី"
"មានសួរអ៊ុំឬអត់?ថារំខាន?"លោកស្រីគីម
"គឺ..."នាងមិនដឹងតបមួយគាត់វិញយ៉ាងមិច បានត្រឹមឈ្ងោកមុខចុះ
"មេាះទៅជាមួយអ៊ុំ"លោកស្រីគីម
__Skip__
លោកស្រីគីមបាននាំងទៅលាងរបួសនៅឯឃ្លានិចហើយក៏នាំនាងមកវិញ
"ក្មួយឈ្មោះអី?ផ្ទះនៅឯណា?"លោកស្រីគីម
"ខ្ញុំឈ្មោះ ផាក សុកហានណា ! ផ្ទះខ្ញុំនៅជិតសាកលវិទ្យាល័យជិតនេះទេលោកអ៊ុំ"ហាណា
"ចាំអ៊ុំជូនទៅ ចុះម៉ាក់ប៉ាក្មួយឬអ្នកផ្ទះក្មួយមិនមកទទួលក្មួយពេលចេញពីរៀនទេអី?នេះក្មួយស្រីណ៎ា ទៅណាមកណាម្នាក់ឯងមិនល្អទេ"លោកស្រីគីម
"ខ្ញុំគ្មានម៉ាក់ប៉ា បងប្អូនអីទេ អ៊ុំស្រីរាល់ថ្ងៃខ្ញុំមានតែខ្លួនមួយម្នាក់ឯងត្រូវរៀនផង ធ្វើការផងសម្រាប់យកលុយមកបង់ថ្លៃសាលា នឹងអោយថ្លៃផ្ទះជួលដែរស្នាក់នៅសព្វថ្ងៃ"

បង្ខំចិត្តស្នេហ៍ក្បែរបេះដូងWhere stories live. Discover now