ភាគទី២

36 2 0
                                    


ភាគទី២ (ភាគ១អេតមីនកែសាច់រឿងបន្តិចអ្នកទាំងអស់គ្នាអាចចូលអានបានណ៎ា កុំភ្លេចvoteផង🥰)

"គីម ថេយ៍យ៉ុង?"គ្រាន់តែឮឈ្មោះនេះភ្លាមហានណាហាក់មានការភ្ញាក់ផ្អើលជាខ្លាំង ហើយក៏នឹកឃើញបុរសដែលតែងតែធ្វើបាបនាង តាមជាន់ឈ្លីនាងគ្រប់សព្វបែបយ៉ាង ព្រោះតែគេស្អប់នាង ស្អប់ដោយគ្មានមូលហេតុ សង្ស័យមកពីនាងជាកូនកំព្រា ក្រខ្សត់៕តែហេតុអ្វីក៏គេស្អប់នាងពីរឿងអីបែបនេះ?គ្មាននរណាម្នាក់កើតមកចង់កំព្រាម្ដាយឪពុកនេាះទេ។នាងមិនបានទៅបង្ករឿងអីដែលពាក់ព័ន្ធដល់គេឯណា?ហេតុអ្វីក៏ត្រូវស្អប់នាង?យើងពិតជាទាយចិត្តគេមិនត្រូវពិតមែន!!!
"ក្មួយស្គាល់គេដែលហ៎?"
"មិនដែលស្គាល់ទេអ៊ុំស្រី គ្រាន់តែរាងប្រហែលៗ"
"អរ...បើមិនស្គាល់ចឹងតិចទៀតចាំអ៊ុំណែនាំអោយស្គាល់"
"អ៊ុំស្រីហ៎ា ខ្ញុំគិតថាអ៊ុំមិនបាច់យកខ្ញុំទៅរស់នៅជាមួយអ៊ុំស្រីទេ ខ្ញុំអាចរកផ្ទះជួលថ្មីសម្រាប់ស្នាក់នៅបានណ៎ា"ហានណាខំប្រឹងកែនិយាយពន្យល់លោកស្រីគីម អោយនាងទៅនៅជាមួយគាត់យ៉ាងមិចបើគាត់មានកូនប្រុសដែលចាំតែតាមធ្វើបាបនាង នាំឈ្លេាះមិនលួសមួយថ្ងៃផងនេាះ?រៀននៅសាលាជួបមុខគ្នាត្រឹមតែប៉ុន្មានម៉ោងសេាះគេជាន់ឈ្លីនាងសឹងតែកប់ក្នុងដីហើយ ទម្រាំទៅរស់នៅក្នុងដំបូលផ្ទះតែមួយជួបមុខគ្នារាល់ថ្ងៃ អង្គុយញុំាបាយជាមួយគ្នា នាងមិនហ៊ានស្រមៃនេាះទេថាវានឹងទៅជាយ៉ាងណា៕
"គិតថាអុំសុំទៅចេាះ គ្មានកុំបដិសេធជាមួយអុំមួយរឿងបានដែរទេ?"
"ហ៊ឹម....ចាសទៅក៏ទៅ"គិតថាមនុស្សចាស់សុំទៅហើយនាងក្រមុំមិនចាំយូរក៏ដកដង្ហើមធំមួយខូសហើយក៏ឆ្លើយយល់ព្រមជាមួយគាត់
"តេាះឆាប់ទៅៗនឹងបានទាន់អាហារថ្ងៃត្រង់"
"ចាសអុំស្រី"
  #ភូមិគ្រឹះត្រកូលគីម
ធ្វើដំណើរមិនយូរប៉ុន្មានពួកគេក៏មកដល់គោលដៅ មកដល់ផ្ទះគឺម៉ោង១១ថ្ងៃត្រង់ល្មម ហានណាចុះពីលើឡានដោយមានបិរសចំណាស់ដែលជាអ្នកបើកឡានផ្ទាល់អោយលោកស្រីគីមចាំជួយកាន់ឥវ៉ាន់របស់នាង
"មេាះ លោកពូចាំខ្ញុំជាអ្នកកាន់ខ្លួនឯងវិញ"
"មិនអីទេក្មួយស្រី នេះជាតួនាទីរបស់ពូទៅហើយ"
"អត់ទេអោយមកខ្ញុំមកលោកពូបើកឡានមកប្រហែលជាហត់ហើយ ចាំខ្ញុំអ្នកកាន់ខ្លួនឯងវិញណ៎ា"ហានណា ប្រកែកដាច់អហង្ការនាងដណ្ដើមឥវ៉ាន់ពីអ្នកបើកឡានទាល់តែបាន សកម្មភាពរបស់នាងមិនផុតពីក្រសែភ្នែករបស់វ័យចំណាស់ឡើយ គាត់សម្លឹងមើលមកនាងជាមួយស្នាមញញឹមពោពេញទៅដោយមោទនភាព គាត់យកនាងមកនៅជាមួយក៏ដូចជាចិញ្ចឹមពិតជាមិនខុសនេាះទេ ទាំងស្អាត ឆ្លាត ស្លូតបូត ចេះជួយយកអាសារអ្នកដទៃ ថែមទាំងគោរពនឹងអោយតម្លៃមនុស្សជុំវិញខ្លួនមិនថាក្មេងចាស់នេាះទេ៕
"តេាះហានណាឆាប់ចូលទៅខាងក្នុងទៅក្មួយ"
"ចាស អុំស្រី"លោកស្រីគីមក៏ដើរបណកដើរចូលទៅខាងក្នុងផ្ទះដោយស្នាមញញឹមចាប់ពីពេលនេះតទៅគាត់លែងអផ្សុកទៀតហើយព្រេាះតែមានហានណាមកនៅជាមួយ។
"អូរ...នឹកឃើញចូលផ្ទះហើយហ៎លោកម្ចាស់កូនប្រុសមាសម្ដាយតែមួយ"ចូលមកដល់ក្នុងផ្ទះលោកស្រីគីមឃើញ កូនប្រុសរបស់គាត់គេងគងទាក់ខ្លាចុចទូរសព្ទលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវយ៉ាងរំភើយ
"បាទ...អ្នកម៉ា...."ថេយ៉ុង ឆ្លើយតបនឹងម៉ាក់ពុំទាន់ងាកមកមើលគាត់ តែពេលងាកមកក៏ឃើញហានណាឈរនៅក្បែរម៉ាក់របស់ខ្លួននាយរាងភាំងនិយាយមិនចេញ កែវភ្នែករឹងកំព្រឺសរបស់នាយសម្លឹងមុខនាងមិនព្រិចសេាះ
"ថេយ៍ ហេតុអ្វីក៏មើលប្អូនក្នុងកែវភ្នែកបែបនេះកូន?"
"ខ្ញុំទេដែលត្រូវសួរម៉ាក់ហេតុអីក៏នាងមកផ្ទះនេះ?"នាយមិនឆ្លើយនឹងសំណួរម្ដាយទេ តែបែរជាសួរបកទៅគាត់វិញ
"ថ្ងៃនេះម៉ាក់ត្រូវចោរឆក់កាបូបហើយហានណាក៏បានជួយម៉ាក់យកកាបូបពីចោរនេាះមកវិញ កូនមិនឃើញលើខ្លួននាងមានស្នាមរបួសទេរឺ?"
"សម្ដែង សង្ស័យតែអាចោរម្នាក់នេាះជាបក្សពួកនាងផងក៏មិនដឹង"ថេយ៉ុង និយាយហីៗដូចជាស្ដាប់នឹងការបកស្រាយមិនចូលសេាះ
"ថេយ៍ អ្នកណាបង្រៀនកូននិយាយបែបនេះ?"
"នេះប្អូនគេខំជួយម៉ាក់ ហើយមកផ្ទះវិញក៏ត្រូវម្ចាស់ផ្ទះជួលដេញចេញលែងអោយជួលព្រេាះតែយកលុយទៅអោយគេមិនទាន់នៅឡែងតែជួយម៉ាក់ នេះឯងគ្មានអាណិតប្អូនអីបន្តិចទេ?"លោកស្រីគីម ចាប់ផ្តើមក្ដៅក្រហាយនឹងសម្ដីរបស់កូនប្រុស ចំណែកឯហានណាវិញនាងមិនហ៊ានលូកមាត់នេាះទេ បានត្រឹមឱនមុខចុះ
"ម៉ាក់ឃើញទេ មកពីខ្ញុំនិយាយត្រូវរឿងទើបនាងមិនហ៊ានមាត់ ខ្ញុំប្រាប់អោយម៉ាក់ដឹងទៅចេាះខ្លាចម៉ាក់ចាញ់បោកនាងត្រូវនាងបង្វិលក្បាល ស្រីម្នាក់នេះមិនធម្មតាទេ នាងសាហាវលើសពីអ្វីដែលគិតម៉ាក់ឃើញទៅទៀត"ថេយ៉ុង
"បានហើយឈប់និយាយទៅ នាងមិនដូចអ្វីដែលឯងនិយាយទេ ម៉ាក់ចាស់ជាងឯងមុននឹងម៉ាក់ធ្វើអីមួយម៉ាក់គិតច្បាស់ល្អិតល្អន់ខ្លាំងណាស់"លោកស្រីគីម ស្រែកខ្លាំងដាក់ថេយ៉ុង
"ម៉ាក់ហ៊ានស្រែកដាក់កូនព្រេាះតែស្រីម្នាក់នេះ?"ថេយ៉ុង
"បើកូនមិននិយាយបែបនេះម៉ាក់ក៏មិនស្រែកដាក់កូនដូចគ្នា"
"ម៉ាក់សួរកូនមួយ កូនរៀនវាយតម្លៃមនុស្សតែសំបកក្រៅមកពីណា?"
"ខ្ញុំមិនបានវាយតម្លៃមនុស្សតែសំបកក្រៅ ខ្ញុំនិយាយអ្វីដែលពិត ព្រោះខ្ញុំស្គាល់នាងច្បាស់"ថេយ៉ុង ដំបូងនាយថាមិនចង់ប្រាប់ម្ដាយពីគេស្គាល់ហានណាទេ តែពេលឮម្ដាយចោទគេបែបនេះគេក៏និយាយចេញមក
"កូននឹងក្មួយហានណាស្គាល់គ្នា?"
________

You've reached the end of published parts.

⏰ Last updated: Nov 14, 2022 ⏰

Add this story to your Library to get notified about new parts!

បង្ខំចិត្តស្នេហ៍ក្បែរបេះដូងWhere stories live. Discover now