"ពួកយើងលែងលះគ្នាទៅ"Part 7"

26 0 0
                                    

កាត់មកពេលព្រឹកឡើង🏡
Lisaនៅតែមិនឃើញjung kookមកវិញរួចក៏ដើរសួរគេមួយផ្ទះ នៅតែមិនដឹងថាគេទៅណា៎ទៀត នេះសម្ដីគេ ធ្វើអោយjung kookខឹងខ្លាំងដល់ថ្នាក់មិននិយាយរកគេមិនមកផ្ទះហើយថែមទាំងមិនអោយដំណឹងថាគេទៅណាទៀត ហើយបើទៅបែបនេះចង់អោយនាងសុំទោសគេមិចនឹងកើតទៅ??
Lisa:ហឹក នេះគេចង់ទុកខ្ញុំចោលទៀតហើយមែនទេ តើសម្ដីដែលខ្ញុំនេះដាក់គេវាអាចធ្វើអោយខឹងខ្លាំងណាស់មែន បើមែនហេតុអីចាំបាច់រត់ចោលផ្ទះបែបនេះ😓"
ដែលពេលនេះគឺម៉ោង 8_9 ហើយនៅតែមិនឃើញសូម្បីស្រមោលរបស់jung kook:( (ប្រាកដជាឆ្ងល់ទៀតហើយមែនទេថាមិចបានបាត់ jk មើលមកនេះចាំអេតខ្មីនម្នាក់នេះប្រាប់ jk គេមិនបានទៅណា៎ឆ្ងាយទេគេមានConboមួយកន្លែងដែលពេលគេមានភារកិច្ចគេខ្ចិលមកផ្ទះគឺគេគេងនៅទីនេះនឹងឯង ហើយសួរថា jungkook ខឹងlisaអត់ចម្លើយគឺ អត់ទេ នាយគ្រាន់តែអន់ចិត្តតែប៉ុណ្ណោះ)
Lisaពេលនេះនាងកាត់តែភ័យមែនទែនហើយ បាត់jungkookមួយយប់ហើយឥឡូវនៅតែមិនឃើញទៀត ហើយគ្រាន់តែអោយនាងឃើញមុខបន្តិចទៅវាថី នាងដឹងខុសហើយ បើនៅតែមិនឃើញមកទៀតអោយនាង ធ្វើយ៉ាងមិច ចង់សុំទោសក៏មិនកើតចង់និយាយថាដឹងខុសក៏មិនបាន តើពេលនេះអោយនាងគឹតយ៉ាងមិចទៅ ព្រះអើយនាងគឹតស្ទើរតែផ្ទុះខួរក្បាលចេញមកហើយពេលនេះ;(
Lisa:ពេលណា៎ទើបមកវិញទៅនេះគេមិនចាំទុកខ្ញុំជសប្រពន្ធគេខ្លះទេឫយ៉ាងមិច🙁"នាងនិយាយចប់ភ្លាមក៏មានឡានមួយជិះចូលមកភូមិគ្រឹះ វាគ្មានអ្នកណាក្រៅពី jung kook ទេ
Lisaនាងដឹងថាគេត្រឡប់មកវិញក៏ខំរត់ទៅទទួលតែបែលជាត្រូវគាំងមួយកន្លែងទៅវិញ💆‍♀️
Jung kookគេចុះមកពីឡានដោយមានស្រីម្នាក់ដែលវ័យក្មេងអោបដៃគេយ៉ាងជាប់ស្អិតដូចតុកែផងដែល,
Lisa:jung kookនេះជាពីណា៎គេ"គេសួរដោយយកដៃទៅចង្អុលស្រីម្នាក់នោះ
ចង់ប្រាប់ថា ស្រីម្នាក់នឹង ឈ្មោះ Zara ជា.........សុំលាក់សិន🤭
Jung kook:នាងមិនត្រូវជាអីនឹងបងទេ កុំគឹតច្រើនអី។"នាយនិយាយយ៉ាងខ្លី ធ្វើដូចធម្មតា តែlisវិញនាងមិនធម្មតាជាមួយទេ
Zara:បងហ្គុកបងស្រីម្នាក់នេះជាអ្នកណា៎"នាងសួរដោយទឹកមុខឆ្ងល់
Jung kook:ចាំបងប្រាប់តាមក្រោយ"
ក្នុងចិត្តរបស់lisa(និយាយគ្នា បងអូន ចឹងហេស៎ ចុះខ្ញុំ នេះខ្ញុំខំបារម្ភគេ នឹកគេ ភ័យព្រួយពីគេតែគេវិញធ្វើបែបនេះដាក់ខ្ញុំចឹងឫ)នាងគឹតរួចក៏ដើរឡើងទៅខាងលើទាំងទឹកមុខអន់ចិត្តយ៉ាងខ្លាំង"
Zara:បងជុង នោះបងស្រីកើតអីបងទៅមើលទៅ ខ្ញុំមិនអីទេ អូ៎បងប្រាប់បន្ទប់ខ្ញុំសិនមក"
Jung kook:បាត បន្ទប់ឯងគឺ អោយម៉ែដោះចាត់ចែងទៅ នោះគាត់នៅខាងនោះ"
Zara:ចាស៎"នាងនិយាយរួចក៏ដើរទៅសួរម៉ែដោះ ហើយjung kookក៏ឡើងទៅខាងលើ;
Jung kookគេឡើងទៅខាងលើដោយមិននិយាយអ្វីទាំងអស់ គេចូលទៅក្នុងបន្ទប់ទឹកធ្វើប្រងើយ ធ្វើអោយអ្នកដែលតាមមើលនោះ ឆ្ងល់ផងអន់ចិត្តផង*ពេលដែលjung kookចេញពីបន្ទប់ទឹកមកវិញ គេក៏ដើរសំដៅទៅរកទូដាក់ខោអាវដើម្បីពាក់អាវ**
Lisa:Jung kookបងនិយាយជាមួយអូនបន្តិចបានទេ ហឹក😓"
Jungkook:បងគ្មានអីនិយាយជាមួយអូនទេព្រោះបងខ្លាចថានិយាយទៅនាំអោយអូនចោទប្រកាន់លើបងដដែលៗ"គេនិយាយដោយសម្ដី ហីៗ
Lisa:អូនគ្រាន់តែស្រឡាញ់បង ប្រច័ណ្ឌបងខុសដែលមែនទេ បងចង់យកស្រីមកឌឺអូនមែនទេជុង បើបងមិនស្រឡាញ់ខ្ញុំ ពួកយើងលែងលះគ្នាទៅ"នាងនិយាយដោយយំស្រស្រាក់
Jung kook:ក៏បានតាមតែអូនទេ"គេនិយាយដោយដើរចេញទៅបន្ទប់ការងារបាត់ទៅ
Lisaនៅតែបន្តយំរហូតដល់គេងលក់បាត់ទៅ:)
ប្រហែលយប់ជ្រៅបន្តិចទើបjungkookចូលមកក្នុងបន្ទប់ តែអ្វីដែលគេពិបាកភ្នែកមើលនោះគឺ lisaគេយំរហូតដល់គេងលក់នៅលើឥតទៅហើយទឹកភ្នែកដាមពេញថ្ពាល់ដ៏សរនឹងរលូង--
Jung kook:ពុទ្ធោ lis អូនយំដល់ថ្នាក់នេះហេស៎ មើលចុះទឹកភ្នែក បងសុំទោសណា៎បងខុសហើយបងមិនគួរធ្វើបែបនេះដាក់អូនទេ"នាយនិយាយហើយក៏បីlisaទៅដាក់លើពូកយ៉ាងថ្នមបំផុត (ធ្វើអោយគេយំហើយមកសុំទោស🙄) យប់ប្រហែលម៉ោង 2/3។ នាយគេងមិនលក់ដោយសារតែlisaនាងរើស្ទើរតែពេញមួយយប់ហើយ តែពេលដែលនាយស្ទាបខ្លួនlisaទៅទើបដឹងថានាងស្អិតខ្លួនព្រោះតែយំអស់ជាច្រើនម៉ោង jkបានយកទឹកមកជូតខ្លួនអោយlisaហើយក៏ប្ដូរសម្លៀកបំពាក់ទើបនាងបានគេងស្រួលខ្លួន
ពេលព្រឹកក៏បានចូលមកដល់🏡
Lisa ភ្ញាក់ឡើងឡើងរួចក៏សម្លឹងទៅមើលអ្នកដែលក្បែរខ្លួនហើយសម្លឹងមើលខោអាវខ្លួនឯងគឺវាបានប្ដូរថ្មីហើយ អូ៎ក្រែងយប់មិញនាងយំរហូតដល់គេងលក់ត្រូវអត់ តែហេតុអីពេលនេះគេងលើគ្រែហើយថែមទាំងសម្អាតខ្លួនអោយនាងទៀត រាងតូចគឹតឡើងទាំងមានស្នាមញញឹមនៅជាប់ផែនថ្ពាល់**នាងអង្គុយគឹតសុខៗក៏មានសម្លេងមួយ មកសួរនាង
"ភ្ញាក់ហើយមែនទេ"
lisa:ចាស៎"នាងឆ្លើយដោយទឹកមុខញញឹមខ្សោះ
Jungkook:មកគេងបន្តមកយប់មិញអូនគេងមិនឆ្អែតទេចាំបន្តិចទៀតយើងងូតទឹក"នាយនិយាយដោយចាប់ទាញlisaអោយមកគេងវិញ
Lisa:តែ.......ខ្ញុំមិនទម្លាប់គេងយូរនោះទេ"នាងនិយាយដោយសម្លឹងមុខរបស់jungkook
Jungkook:កុំនិយាយច្រើនហើយឆាប់លេបសម្ដីអម្បាញ់មិញនេះភ្លាម"គេនិយាយដោយបិតភ្នែកគេដដែល(ទឹមយាយគ្នាអូនបងសោះមកប្រែអីណា)
Lisa:ចា៎ស សុំទោស"
ឯjungkookមិនមាត់តែទាញនាងអោយគេងលើដើមទ្រូងហាប់ណែនរបស់ខ្លួនទៅវិញ!
ពួកគេគេងរហូតទាល់តែថ្ងៃរះចាំងមកពួកគេ💆‍♀️
Lisaពេលដែលនាងភ្ញាក់គឺ ខំដកដៃjungkookដែលអោបគេនោះចេញតិចៗខ្លាចនាយភ្ញាក់ តែវាធ្វើអោយនាយភ្ញាក់ទាល់តែបាន🤸‍♀️
Lisa:ជុងហ្គុកលែងខ្ញុំទៅខ្ញុំទៅងូតទឹកពេលនេះវារៀងថ្ងៃដែលហើយ"នាងនិយាយទាំងទឹកមុខធុញទ្រាន់
Jungkook:អូនគេងបន្តិចទៀតមិនបានទេហេស៎?"
Lisa:អត់ទេស្មារនេះហើយខ្ញុំមិនទម្ពក់ដូចជាលោកទេ"
Jungkook:lisហា៎អូននិយាយពិរោះជាងនេះបន្តិចទៅមិនបានទេឫ"
Lisa:.............*នាងមិនមាត់តែខំរើចេញពីការអោបរបស់jungkookទៅវិញ
Jungkookគេដឹងបែបនេះគេមិនបានខឹងlisaទេវាសំហើយដែលlisaធ្វើបែបនេះដាក់គេព្រោះមកពីគេនេះអាថ្មានិយមគ្មានអាណិតចិត្តរបស់ប្រពន្ធខ្លួនហើយថែមទាំងធ្វើចរិកហីៗទៀត:) នាយក៏ប្រលែងពីការអោបរបស់ខ្លួនហើយអោយlisaទៅងូតទឹកទៅ។
កាត់ បន្ទាប់ពីពួកគេងូតទឹករៀងៗខ្លួនរួច••
Lisaនាងក៏បានចុះទៅក្រោមមុនjungkook
   15 នាទីកន្លងផុតទៅនៅតែមិនឃើញjungkookចុះមកទៀតទើបនាងសម្រាច់ចិត្តឡើងទៅមើល'
Lisa នាងឡើងទៅដល់បន្ទប់នាងភ្ញាក់យ៉ាងខ្លាំងដោយសារតែjungkookគេកំពុងតែអោបក្បាលជង្គង់អង្គុយយំនៅលើក្បាលគ្រែ'(អីយ៉ូយណាគេធ្វើអោយកូនប្រុសគេយំចឹងហា៎)
Lisaនាងដើរម្ដងបន្តិចទៅអង្គុយក្បែរនោះហើយក៏ចាប់មុខរបស់jungkookឡើងមកក៏ឃើញ............
ឃើញអីហូវអ្នកអាន???"_"

រឿង ថ្នមស្នេហ៍ភរិយាតូច♡                                        Where stories live. Discover now