ភាគ1: ថ្ងៃពិសេស

301 19 2
                                    


នៅក្នុងសណ្ឋាគារដ៏ធំជាងគេបង្អស់ the jeon hotel នៃកណ្តាលទីក្រុង Seoul ថ្ងៃនេះកំពុងមានកម្មវិធីរៀបមង្គលការរបស់កូនប្រុសតែមួយគត់របស់លោកឈ្មោះ jeon jungkook ដែលត្រូវជាគូរនឹងកញ្ញា Kim eon hyung ដែលជាកូនមិត្តភក្តិស្និទ្ធស្នាលរបស់ម៉ាក់នាយ។

ដោយបំណងរបស់លោកប្រុស jeon មុននឹងស្លាប់ស្នើឱ្យភរិយាផ្សំផ្គុំកូនប្រុសជាមួយគ្រួសារ Kim យ៉ាងដាច់ខាត រួមផ្សំជាមួយការស្រលាញ់យ៉ាងស្មោះស្ម័គ្ររវាងក្មេងប្រុសស្រីមួយគូរនេះផងនោះ ទើបមានពិធីធំអធឹកអធ័មខ្លាំងថ្នាក់នេះ

ក្នុងវេលាកាន់តែកៀកនឹងត្រូវបង្ហាញមុខកូនក្រមុំ គ្រប់គ្នាក៏រួសរាន់ទៅបន្ទប់តុបតែងមុខអញ្ជើញ eon hyung ឲ្យចេញមក

<< Teahyung haa! ឡើងទៅមើលបងស្រីរបស់កូនបន្តិចទៅមើលរៀបចំខ្លួននៅ? កម្មវិធីជិតចាប់ផ្តើមហើយប្រាប់ឲ្យគេត្រៀមខ្លួនលឿនឡើង >> លោកស្រី Kim jeahy បានប្រាប់ទៅកូនប្រុសពៅឲ្យឡើងទៅតឿនបងស្រីរបស់គេ ព្រោះតែគាត់រវល់នៅទទួលភ្ញៀវខ្លាំងពេក

<< បានណាអ្នកម៉ាក់! >> កំលោះតូចវ័យ 18 ឆ្នាំយើងនេះវាចាទាំងសើចលឹបភ្នែកអស់រួចទើបឡើងទៅជាន់ខាងលើដើម្បីហៅបងស្រីរបស់ខ្លួន

<< បងស្រី...បងស្រី! រួចហើយនៅពិធីជិតចាប់ផ្តើមហើយណា៎? >> កំលោះតូចយើងបើកទ្វារបន្ទប់រួចក៏ស្រែកហៅបងស្រីឲ្យក្តីរំភើបរីករាយ

<< បងស្រីកើតអ្វីមែនទេ? បងស្រីៗ...ហ្អាាា៎! >> Teahyung ក្រោយចូលមកក្បែរបងស្រីរបស់ខ្លួនហើយនាងនៅតែនៅស្ងៀមក្រាបក្បាលលើតុមិនតបតនិងនាយទាល់តែសោះ ទើបនាយលូកដៃទៅចាប់ទាញមុខនាងមើល ស្រាប់តែឃើញឈាមក្រហមច្រាលប្រលាក់ពេញកាយទាំងមូលរបស់នាង

<< មានរឿងអីមែនទេ? >> លោកស្រី jeon hyearim គាត់ក៏ចូលមកបំណងតឿនកូនក្រមុំដូចគ្នា តែទើបបានបើកទ្វារចូលមកក៏ឮសម្លេងស្រែករបស់កំលោះតូចយើង គាត់ក៏រួសរាន់រត់ចូលមកមើល

<< បងស្រី...បងស្រីមានឈាមច្រើនណាស់អ៊ុំស្រី >> teahyung រៀបរាប់ទាំងញ័រមាត់ទទ្រើកព្រោះភាពភ័យខ្លាច ឯលោកស្រីឃើញហើយក៏ប្រញាប់ចូលទៅមើលពីរបួស

💜 ស្នេហ៍ដែលអូនជូនបង 💜Where stories live. Discover now