រាត្រីយប់ត្រជាក់បានចូលមកដល់ វេលានេះគួរណាស់ជាពេលសម្រាក់របស់មនុស្សម្នាឯទៀត តែសម្រាប់ថ្ងៃរៀបការពេលនេះជាពេលដែលកូនកំលោះកូនក្រមុំត្រូវនៅទទួលភ្ញៀវពិសារភោជនីយាហារនោះទេ ប្លែកអ្វីតែកូនក្រមុំ teahyung គេបែរជាមកសំងំពួនយំយ៉ាងសោកសៅនៅឯបន្ទប់ផ្លាស់សំលៀកបំពាក់ទៅវិញក្រោយពីមើលសារនៅក្នុងទូរស័ព្ទរួចមក tea ទប់ស្មារតីលែងជាប់ក៏បំរុងនឹងចាកចេញពីរោងការហើយបន្តទៅគោលដៅផ្សេង ជាវាសនារបស់គេភ្លាមនោះទ្វារបានរបើកដោយស្នាដៃមាំមួនរបស់រាងក្រាស់ជាស្វាមីមុននេះបន្តិច
<< គិតចង់ទៅណាហេស៎ ប្រពន្ធរបស់បង? >> Jungkook សួរទៅកាន់រាងតូចដោយស្នាមញញឹមពិឃាត នាយដឹងច្បាស់ថានេះជាប្រពន្ធបន្លំខ្លួនទើបមានចេតនាមករារាំងការចាកចេញរបស់គេ
<< ខ្ញុំ...ចង់ទៅបន្ទប់ទឹកបន្តិច! >> Tea តបទាំងរអាក់រអួលនិងខ្សោយៗ រួចក៏ដើរវឹងកាត់មុខរាងក្រាស់
<< តើចង់រត់គេចហេស៎? >>
<< អ្ហាយយយ៎!!! >> ដោយការចាប់ទាញកាយតូចបោះវឹងទៅកាន់ចំណុចដើមដែរគេឈរ រាងក្រាស់បានប្រើកម្លាំងតាមចិត្តកំហឹងរបស់ខ្លួនរហូតធ្វើឱ្យរាងតូចមានអារម្មណ៍ឈឺយ៉ាងខ្លាំង
<< មុនពេលយើងដឹងការពិត នាងកុំសង្ឃឹមថាអាចចាកចេញពីទីនេះបានឲ្យសោះ!? >> Jung គិតថានេះជាក្មេងស្រីដែលមានមុខមាត់ដូច eon hyung ដោយចង់ដឹងនៃមូលហេតុដែលបណ្តាលឲ្យមានការផ្លាស់ប្តូរកូនក្រមុំជាទីស្រឡាញ់របស់ខ្លួនចេញភ្លាមៗដូច្នេះ រាងក្រាស់គិតថាកូនក្រមុំបន្លំខ្លួននេះជាមនុស្សអាក្រក់និងចេតនាមិនល្អ បានជានាយសម្លុតគំរាមដោយសម្លេងខ្លាំងៗ
<< បើលោកចង់ដឹងការពិតអ្វីក៏ទៅសួរម៉ាក់របស់លោកទៅ កុំមករារាំងខ្ញុំ! >> Tea ត្រូវបានគេសម្លុតនិងប្រើកម្លាំងមកលើខ្លួនហើយ ក៏កំពុងស្មុកស្មាញនិងរឿងផ្ទាល់ខ្លួនផងនោះទើបតបដោយភាសាសោះអង្គើយ
<< ខ្ញុំប្រាប់ហើយថាមិនឲ្យទៅ អស៎!? >>
<< លោក...? >> ដោយចរចាគ្នាមិនត្រូវម្នាក់មិនឲ្យទៅ ម្នាក់ទៀតចង់ទៅក៏មានការប៉ះទង្គិចរាងកាយជាថ្មី ហើយម្តងនេះរាងក្រាស់ជ្រុលដៃដល់ថ្នាក់ទាញរូបកូនក្រមុំរបូតមួយកំណាត់ខាងលើ ចេញអស់សាច់ទ្រូងរាបស្មើព្រោះថាជាទ្រូងមនុស្សប្រុស