កុំពាក់ព័ន្ធនិងប្រពន្ធខ្ញុំបើចង់សុខ

1.4K 110 23
                                    

Part12

បង្ហាញអោយឃើញស្រីសយកំពុងតែប្រកាច់ប្រកិនពេញពូក

Build: អាឡប់ យាយអត់ដឹងអញអៀនទេអី
(សយនិយាយបណ្ដើរវៃខ្នើយបណ្ដើរ )

ភ្លាមនោះក៏លឺសម្លេងសម្រឹបជើងមនុស្សដើរមកស្រីសយមិនចាំយូរក៏ប្រញាប់ទាញភួយមកដណ្ដប់ហើយក៏ប្រញាប់ធ្វើពត់ជាសន្លប់

Bible ដើរចូលមកជាមួយនិងស៊ុបមួយចានសម្ដៅមករកBuild Bible ដាក់ស៊ុបទុកនៅលើតុហើយក៏និយាយទៅbuild

Bible: ភ្ញាក់ឡើង
(ក្ដិចថ្ពាល់របស់Build)

Build ក៏បើកភ្នែកតិចៗធ្វើដូចទើបតែភ្ញាក់គ្រាន់តែឃើញមុខរបស់bibleភ្លាមស្រីសយក៏និយាយថា

Build: ចេញអោយឆ្ងាយពីខ្ញុំ
(រុញbible)

Bible: build ស្ដាប់យើង ស្ដាប់បង និយាយសិន
(នាយសង្ហានិយាយលួងBuild)

Build: ខ្ញុំមិនចង់ស្ដាប់ស្អីទាំងអស់
(ងើបចេញពីលើគ្រែ)

Bible: អូនចង់ទៅណា
(ចាប់ដៃជាប់)

Build: ទៅណាវាជារឿងរបស់កូនបំណុល មេបំណុលកុំមកចេះ
(ក្រវាសដៃនាយសង្ហាចេញ)

Bible: អូននិយាយស្អីនិង កូនបំណុលមេបំណុលអី
(ចាប់ដៃរបស់Buildម្ដងទៀត)

Build: លោកជាអ្នកនិយាយលោកគួរតែដឹងហើយ
(ប្រឹងក្រវាសដៃនាយចេញម្ដងទៀតតែមិនបានផល)

Build: លែងដៃ ខ្ញុំត្រូវការទៅផ្ទះខ្ញុំមិនចង់នៅអត់ប្រយោជន៍ជាមួយលោកឯងទេ
(ព្យាយាមចាប់ដៃនាយសង្ហាចេញ)

Bible: បងលែងទាល់តែអូននិយាយជាមួយបងអោយដឹងរឿងសិន
(នាយក្រាស់និយាយទៅសយទាំងមុខចង់យំ)

Build: តែខ្ញុំគ្មានអីត្រូវនិយាយជាមួយលោកទេ ហើយមួយទៀតអាភាសាអូនបងនិងកុំយកមកនិយាយជាមួយខ្ញុំព្រោះវារអើម
(ក្រវាសដៃមួយទំហឹងធ្វើអោយដៃនាយក្រាស់របូតចេញពីការចាប់ដៃរបស់Buildមុននេះ )

បន្ទាប់ពីនិយាយហើយBuildក៏ដើរចេញទៅតែក៏ត្រូវbibleចាប់អោបចង្កេះពីក្រោយជាប់

Build: នែ លែងលោកធ្វើស្អីនិង
(ព្យាយាមចាប់ដៃរបស់នាយសង្ហាចេញពីចង្កេះរបស់ខ្លួន)

Bible: build អូនស្ដាប់បងបកស្រាយសិនបានទេ តាមពិតទៅបងមិនដែរចាប់ទុកអូនជាកូនបំណុលទេ រឿងពីថ្ងៃមិញបងសុំទោសមកពីពេលនោះបងប្រច័ណ្ឌអូនជាមួយអាJobទើបបងនិយាយចឹងតែបងគ្មាមចេតនាទេ បងសុំទោស
(ននាយសង្ហានិយាយទាំងទឹកភ្នែកហូរមកដូចទឹកភ្លៀង)

កូនបំណុលកំពូលស្នេហ៍ (Complete)Where stories live. Discover now