Part3Build: អាស្លេក
(Build ក្រឡែកទៅមើលអ្នកដែលខ្លួនលើកកាហ្វេមកអោយហើយក៏ហៅរហ័សនាមដែលខ្លួនដាក់អោយនាយ)Bible: ខ្ញុំឈ្មោះ bible wichapas sumettikul មិនមែនអាស្លេកទេ
(និយាយប្រាប់ឈ្មោះទៅកាន់ស្រីbuild)Build: ប្រាប់ធ្វើអីអាណាសួរ
(និយាយទាំងសម្លក់ទៅកាន់bible)Bible: គឺប្រាប់កុំអោយឯងហៅឈ្មោះយើងខុសនោះអី
(តបទៅវិញយ៉ាងឆ្ងាញ់)Build: ទោះឯងប្រកាច់ប្រាប់ឈ្មោះក៏យើងនៅតែហៅឯងថាអាស្លេកដែរ អាឆ្មាឆ្គួត
(និយាយទាំងញាក់ចិញ្ចើម)Bible: ទៀតហើយ គិតទៅឯងពូកែរកនឹកឈ្មោះហៅណាស់ណ៎ 2ថ្ងៃនេះយើងបានឈ្មោះថ្មីរហូត
(និយាយទាំងសើចហួសចិត្ត)Build: រឿងយើងកុំចេះ តែថាយើងសួរតាមត្រង់រាល់ថ្ងៃឯងអត់រកស៉ីអីទេហេសបានមួយថ្ងៃៗតាមតែរំខានខួរយើងរហូតចឹង
(អោបថាសសួរទៅកាន់Bible)Bible: រឿងរបស់យើង
(និយាយហើយក៏មើលនាឡិកានៅដៃរបស់ខ្លួន)Bible: យើងទៅហើយថ្ងៃជួបគ្នាអាល្អិត
(និយាយហើយក៏ដាក់លុយនៅលើទុកហើយក៏ដើរចេញទៅ)Build: ឡប់សតិទេដឹង កាហ្វេមួយកែវ1$សោះអោយយើងដល់100$ ពិតជាចាយលុយខ្ជះខ្ជាយមែន អាស្លេក
(ថាហើយក៏យកលុយទៅដាក់នៅតុទៅ)<បាច់ឆ្ងល់ទេគេអោយកូនឯងនិង>
កាត់មកbibleយើងវិញ
Bible ដើរចូលក្រុមហ៊ុនទាំងញញឹមធ្វើអោយជំនិតទាំងពីរបស់គេមិនឆ្ងល់មិនបាន
Boy: ចៅហ្វាយថី និងមុននិងមុខស្អុយសោះ ដល់ទៅក្រៅមិនដល់20នាទីផងមកវិញមុខរីកដូចគ្រាប់ជី
(និយាយទាំងឆ្ងល់)Men: អញសង្ស័យតែទៅរកអាល្អិតនោះទៀតហើយមិនដឹង
(និយាយទៅកាន់boy)Boy: ប្រហែលដែលព្រោះតាំងពីស្គាល់អាល្អិតប្លែកៗនិងមកញ៊អាញឹមច្រើន និយាយរៀងច្រើន ហើយក៏ឧស្សាហ៍និយាយតែឯងដែល
(និយាយទាំងអង្អែលចង្ការរបស់ខ្លួន)Men: បានហើយឈប់ឆ្ងល់រឿងចៅហ្វាយទៅធ្វើការមោង
(ថាហើយក៏ទាញដៃboyទៅ)Back to bible in office វិញ
Bible កំពុងតែអង្គុយនឹកឃើញកាយវិការរបស់build គ្រប់ពេលមិនថាbuildជេរគេ build សម្លក់គេ ឬក៏buildដាល់គេនោះទេ គឺbuildគួរអោយស្រឡាញ់រហូត
YOU ARE READING
កូនបំណុលកំពូលស្នេហ៍ (Complete)
Romanceរឿងនេះគឺនិយាយអំពីស្នេហាដែលកើតឡើងដោយសារបំណុលតែអ្នកណាទៅដឹងថាក្នុងចំណោមពួកគេទាំងពីរនាក់មានម្នាក់បានលួចចាប់អារម្មណ៍គ្នាតាំងពីដំបូង ស្នេហាដែលកើតឡើងយ៉ាងផ្អែមល្ហែម តែដោយសារតែការច្រណែនឈ្នានីសធ្វើឲ្យគូរស្នេហ៍មួយគូរនេះត្រូវព្រាត់បា្រស់គ្នា ដោយមានម្នាក់និងឃ្លា...