ភាគទី9 : ត្រូវគេយកមកបោះចោល...

1.5K 149 0
                                    

មួយរយៈក្រោយមកនេះ ថេយ៉ុង ហាក់ប្លែកខុសពីធម្មតាគេចេះក្អួតក្អួតរហូតញាំអ្វីបានបន្តិចក៏ក្អួតមក វិញអស់ហើយឃ្លានតែរបស់ណាជូរៗនឹងឈឺក្បាលរកតែវិលមុខមិនឈប់ប៉ុន្តែមួយរយៈមុនគេក៏មាន អាការៈបែបហ្នឹងដែរតែគេតែងតែគិតថាប្រហែលមកពីខ្លួនឯងញាំអ្វីខុសទេដឹងទើបទៅជាអញ្ចឹងប៉ុន្តែយូរទៅគេតែមានអាការៈចឹងកាន់តែខ្លាំង

< ឯង មកទីនេះ! > ថ្ងៃនេះ ជូហ្វី មិនបានទៅរៀនទេប្រាប់ថាមិនស្រួលខ្លួនពេលកំពុងឃើញ ថេយ៉ុង
ជូតការ៉ូនាងក៏ស្រែកហៅគេអោយមកជិតខ្លួន

< បា...បាទ ជូហ្វី មានការអ្វីមែនទេ ?? > ថេយ៉ុង ងើបមុខឡើងដើរទៅសួរប្អូនស្រីវិញទាំងចម្លែកចិត្ត ជាខ្លាំងព្រោះថាចាប់តាំងពីថ្ងៃមានរឿងនោះមកនាងមិនដែលនិយាយរកខ្លួនឡើយថែមទាំងរកវិធីអោយម្ដាយធ្វើបាបគេរហូតតែនៅថ្ងៃនេះនាងស្រាប់តែនិយាយជាមួយគេហៅខ្លួនអោយទៅជិតនាង

< មួយរយៈនេះកើតស្អីឃើញដូចប្លែក? > ជូហ្វី

< គឺ~បងមិនបានកើតអ្វីឡើយបងគ្រាន់តែវិលមុខឈឺក្បាលធម្មតាប៉ុណ្ណោះអាចមកពីបងគេងមិន គ្រប់គ្រាន់ឬញាំអ្វីខុសទើបបែបហ្នឹង > ថេយ៉ុង

< គ្រាន់តែសួរធម្មតាមិនបាច់រៀបរាប់ដល់ថ្នាក់នឹងទេ > ជូហ្វី ស្រដីថាអោយគេទាំងមុខស្មើរ ថេយ៉ុង លឺអញ្ចឹងមិនហ៊ានតបបានត្រឹមអោនមុខចុះ

< កាលពីយប់យើងដេកមិនលក់ទើបព្រឹកឡើងទៅទិញកាហ្វេយកមកផឹកតែដោយសារវាល្វីងពេកយើងមិនចេះផឹកតែបើចោលស្ដាយលុយទើបយើងអោយវាទៅឯង យកទៅយើងអោយ! > ជូហ្វី រុញកែវកាហ្វេទៅអោយ ថេយ៉ុង

< ហ្ហាស? > ថេយ៉ុង ធ្វើមុខភ្ញាក់ផ្អើលតើគេកំពុង យល់សប្តិឬអត់និង ??

< ហ្ហាស ស្អីយកទៅយើងអោយ > ជូហ្វី

< អរ...អរគុណ > ថេយ៉ុង ញញឹមដាក់ប្អូនស្រីបន្តិច
ទោះជារបស់សល់ពីនាងក៏ពិតមែនតែកាលពីមុនមិនថារបស់អ្វីក៏ដោយទោះសល់ក៏នាងទុកខ្លួនឯងឬចោលដែរនាងមិនដែលអោយគេប៉ះសូម្បីតែឡើយតែថ្ងៃនេះនាងបែរជាអោយកាហ្វេមកខ្លួន? វាធ្វើ អោយគេគិតថាប្អូនស្រីអាចនឹងដឹងខុសរឿងថ្ងៃនោះទើបធ្វើជាសួរនាំគេខុសពីធម្មតានឹងអោយកាហ្វេមួយកែវនេះមកខ្លួនទុកជាការសូមទោស

Tomorrow I still have you [ ថ្ងៃស្អែកខ្ញុំនៅតែមានអ្នក ] (ចប់)Where stories live. Discover now