ភាគទី13 : គេបានទៅចោលខ្លួនបាត់ហើយ...

1.7K 169 3
                                    

@Next Day ~~~~~~

ទោះបីជាពេលវេលាដើរទៅមុខជារើយៗពីមួយថ្ងៃទៅមួយថ្ងៃច្រើនខែហើយ ជុងហ្គុក មិនបានជួបមុខ ថេយ៉ុង មិនបានដឹងដំណឹងអ្វីពាក់ព័ន្ធពីគេទាល់ តែសោះប៉ុន្តែនាយក៏នៅព្យាយាមតាមរកគេនៅតែមក
រកគេនៅឯផ្ទះរបស់គេសឹងតែរាល់ថ្ងៃសូម្បីតែថ្ងៃនេះក៏ដូចគ្នា

< តើមានដឹងដំណឹងអ្វីពាក់ព័ន្ធជាមួយ ថេយ៉ុង
ខ្លះទេ? > ជុងហ្គុក ដើរចូលទៅក្នុងផ្ទះដែលរាងតូចធ្លាប់រស់នៅហើយស្រដីសួរទៅកាន់គ្រួសាររបស់គេ

កាលពីមុននាយមិនហ៊ានចូលមកសួរនាំគ្រួសារគេទេព្រោះគិតថា ថេយ៉ុង អាចនឹងមិនបានទៅណាតែសង្ងំនៅក្នុងផ្ទះគេចមុខពីខ្លួនប៉ុណ្ណោះប៉ុន្តែយូរទៅធ្វើអោយនាយដឹងថារាងតូចមិនបាននៅទីនេះទើប
នាយជ្រើសរើសសុខចិត្តចូលមកសួរនាំហើយប្រាប់ថាជាខ្លួនសង្សាររបស់ ថេយ៉ុង ទៀតផងរហូតដល់ឥឡូវនាយចេញចូលមកសួរនាំពីដំណឹងរាងតូចដោយលេងខ្វល់ខ្វាយខ្លាចអ្វីទៀត

< ប្រាប់ថាតើមិនដឹង~ ខ្ញុំមិនដឹងថាគេនៅឯណានោះទេហេតុអីទើបលោកនៅតែមកតាមសួរនាំដេញ ដោលមិនឈប់ទៀត? > បូនី ងើបឈរស្រែកដាក់
ជុងហ្គុក ដោយអារម្មណ៍មួម៉ៅខឹងយ៉ាងសម្បើម

ព្រោះថារំលងទៅជាច្រើនថ្ងៃមួយឬសប្តាហ៍ក្រោយ មកអីគេម្នាក់នេះតែងតែមកទីនេះសួររកដំណឹង ពាក់ព័ន្ធជាមួយ ថេយ៉ុង មិនឈប់ថ្នាក់ពេលខ្លះក៏ធ្វើអោយខ្លួនមានអារម្មណ៍ថាធុញទ្រាន់ដូចគ្នា

< ព្រោះខ្ញុំមិនជឿនឹងហើយ! ខ្ញុំមិនជឿថាសុខៗថេយ៍ស្រាប់តែបាត់ខ្លួនដោយគ្មានមូលហេតុអញ្ចឹងទេបើសិនជាគ្មាននរណាធ្វើស្អីគេ > ជុងហ្គុក សម្លឹង មុខគ្រួសារ ថេយ៉ុង ដោយទឹកមុខកំណាចនាំអោយ ជូហ្វ ឃើញបែបហ្នឹងធ្វើជាងាកបែរទៅសម្លឹងមើលអ្វី ផ្សេងហាក់បីដូចជាកំពុងតែគេចពីក្រសែវភ្នែកជុងហ្គុក កំពុងសម្លឹងមើលមក

< លោកនិយាយស្អីហ្ហាស? លោកនិយាយបែបនេះចង់មានន័យថាយ៉ាងមិចលោកគិតថានឹងមានអ្នក ណាធ្វើស្អីគេហើយយកគេទៅបោះចោលនៅឯណាហ្ហេស ?? > បូនី ស្រែកសួរមានអារម្មណ៍ខឹងកាន់តែខ្លាំងនៅពេលលឺអ្នកម្ខាងទៀតទើបនិយាយអ៊ីចឹង

Tomorrow I still have you [ ថ្ងៃស្អែកខ្ញុំនៅតែមានអ្នក ] (ចប់)Where stories live. Discover now