Ep 1 + 2

805 61 11
                                    

"ស្នេហា"ជាពាក្យមួយដែលមានពីរព្យាង្គជាមួយគ្នានោះវាបង្កប់ទៅដោយរយលានអត្ថន័យរហូតដល់គ្មានអ្នកណាអាចសន្និដ្ឋានបានច្បាស់លាស់ថាមានន័យដូចម្ដេច។
មានមនុស្សជាច្រើននាក់ណាស់ដែលស្រពិចស្រពិលនឹងពាក្យថា ស្នេហា សូម្បីមនុស្សដែលមានគូរហើយមួយចំនួនក៏នៅមិនអាចយល់ដឹងពីអត្ថន័យវា ។ តើគេអាចយល់របៀបណាទៅប្រសិនបើបេះដូងគេមិនមានមនុស្សដែលមាននាមជាគូររបស់ខ្លួនផងនោះ ។ ពួកគេមិនអាចយល់ច្បាស់ក៏ដោយសារការមានគូរស្រកររបស់គេវាមិនមេនជាស្នេហា គេមិនបានបើកបេះដូងសម្រាប់គ្នាទៅវិញទៅមក ។
    ច្បាស់លាស់ហើយការស្រលាញ់មនុស្សម្នាក់គឺត្រូវការចងភ្ជាប់ដោយចិត្ត  វាមិនអាស្រ័យលើរយៈពេលយូរឬក៏ឆាប់ទើបអាចស្វែងរកតម្រូវការបេះដូងបាននោះឡើយ តែវាអាស្រ័យលើចិត្តមនុស្សច្រើនជាង ។ អ្វីដែលរង្គោះរង្គើជាងនេះទៀតនោះ ស្រលាញ់មិនមេនសុទ្ធតែអាចទាញមកក្រសោបទុកក្នុងទ្រូងបាននោះទេ ដ្បិតតម្រូវការបេះដូងចំពោះស្នេហាពិតប្រាកដគឺអាចមើលឃើញមនុស្សម្នាក់ដែលយើងស្រលាញ់នោះមានក្ដីសុខប៉ុណ្ណោះ....."ស្នាមញញឹមរបស់គេជាសេខក្ដីសុខពិតប្រាកដរបស់យើង"

«ត្រូវចាំណាកូន ព្រះចន្ទគឺស្អាតណាស់ ចែងចាំងណាស់ ហើយក៏នៅទីសែនខ្ពស់ណាស់ដែរ តែមនុស្សបានត្រឹមងើយសម្លឹងគន់សម្រស់វាប៉ុណ្ណោះ ទោះជាពេញចិត្តនិងប្រាថ្នាប៉ុណ្ណាក៏យើងមិនអាចចាប់យកព្រះច័ន្ទនោះមកក្រសោបជាប់ទ្រូងបានដែរ»
«សម្ដីម៉ែខ្ញុំនឹងចងចាំ គេជាព្រះច័ន្ទ ហើយខ្ញុំក៏បានត្រឹមគន់សម្លឹងសម្រស់ព្រះច័ន្ទប៉ុណ្ណោះ ពួកយើងដូចជាមនុស្សដែលនៅឋានផ្សេងគ្នា»

~~~~~~~~~~

       នៅឆ្នាំ១៩៣៩ ភពផែនដីកំពុងតែទទួលបាននូវចំហាយសង្គ្រាមលោកសារជាថ្មីដោយសារការប៉ានស្មានស្ថានការណ៍ដែលពិភពលោកកំពុងទទួលរងនូវការលុកលុយពីអាល្លឺម៉ង់ទៅលើប្រទេសមួយចំនួនប៉ុន្មានខែមកនេះ ។
បង្គោរចំណាប់អារម្មណ៍ទៅលើស្ដេចនៃប្រទេសបារាំងក្រោយពីទទួលដឹងលឺដំណឹងនេះទ្រង់មានការព្រួយបារម្ភជាខ្លាំងលើប្រទេសជាតិមាតុភូមិជាពិសេសនោះគឺបុត្រាមួយអង្គគត់របស់ទ្រង់ដែលជារាជទាយាទនឹងស្នងដំណែងពីទ្រង់នាពេលខាងមុខ ។ បើនិយាយពីបុត្រារបស់ទ្រង់នេះវិញ ដែលមានសញ្ជាតញាណជាអូមេហ្គា ទន់ខ្សោយ ដូចនឹងស្ត្រី ក៏មានធម្មជាតិជាមនុស្សឆាប់ភ័យខ្លាច តក់ស្លុត ឆាប់ទោរទន់ ហេតុនេះហើយទើបទ្រង់បារម្ភសុវត្ថិភាពបុត្រដែលមានតែមួយគ្រាប់នោះ ។

༄ជំនោរខ្យល់តម្កល់ស្នេហ៍༄{slow updates}Where stories live. Discover now