Ep 6

207 28 5
                                    

បន្ទាប់ពីងូតទឹករួចសុងហ៊ុនក៏រៀបចំបាយម្ហូបអោយជេយ៉ុនតែគេមិនញាំ កាលពីនៅក្នុងវាំងគេរើសម្ហូបសឹងស្លាប់ទៅហើយមកអោយញាំម្ហូបប្លែកបែបនេះទៀតត្បិតតែប្រឹងសម្របខ្លួនយ៉ាងណាក៏លេបមិនចូលដែររឿងម្ហូបនឹងមួយ។ជេយ៉ុនមិនធ្វើទុក្ខដាក់នាយបែរជាទ្រាំអត់បាយ អែរាងក្រាស់ជាបុរសចិត្តសរស្អាតលួចមានកូនចិត្តអាណិតនិងយល់អារម្មណ៍ គេជាកូនស្ដេចទាំងមូលមកអោយរស់នៅទ្រនំបែបនេះគេមេចនឹងអាចសម្របបានភ្លាមៗទាំងស្រុងនោះ ។ ជេយ៉ុនក៏សម្រេចចិត្តចូលគេងទាំងពោះទទេរតែម្ដង
«នេះចងមុងសិនគេងបែបនេះមូសខាំ»រាងមាំក្រសោបមុងក្នុងរង្វង់ដៃចូលមកក្នុងបន្ទប់នាយល្អិត
«មូសនឹងស្អីគេ ជាសត្វមេនទេ ខ្ញុំចង់ឃើញមូសណាស់»
«វាគង់តែមកទេបើគេងមិនចងមុង ងើបចេញសិនទៅខ្ញុំចងមុងអោយ»
«បើអញ្ចឹងមិនបាច់ចងទេ»
«មិនបាន បើដេកទាំងមូសខាំកើតគ្រុនទៅគិតយ៉ាងម៉េច»
«បារម្ភខ្ញុំ?»
«ក៏ ខ្ញុំតែងបារម្ភពីមនុស្សទាំងអស់ជុំវិញខ្លួនបែបនេះហើយ  តែខ្ញុំមិនអាចមើលថែគ្រប់គ្នាទាំងអស់បានទេ ដូច្នេះមនុស្សគ្រប់គ្នាត្រូវរៀនធ្វើអ្វីដោយខ្លួនអែង ចេះមើលថែខ្លួនអែង»ថារួចក៏ដើរទៅចង់មុងទាំងយកចិត្តទុកដាក់
«អឹម»រាងតូចដើរទៅជិតនាយដែលកំពុងចងមុង គេតាមមើលនាយគ្រប់សកម្មភាពដ្បិតកំពុងតែរៀនពីរបៀបចងមុងពីនាយ
«បានហើយពីរខាងទៀតទុកខ្ញុំអ្នកចងចុះ ព្រោះអម្បាញ់មិញលោកកំពុងដៀមដាមខ្ញុំថាអោយចេះធ្វើអីខ្លួនអែង»ជេយ៉ុនកញ្ឆក់ខ្សែរមុងមកកាន់រួចក៏ដើរទៅចងទាំងសម្ដែងធ្វើជាងរដាក់នាយ
«ពូកែរើសដាក់ខ្លួន»
«តែលោកក៏កំពុងដៀលខ្ញុំពិតមេនទេ»រាងតូចព្យាយាមចង្អើតជើងកាន់ខ្សែរមុងយកព្យួរនឹងដែកគោលជាប់ជញ្ជាំងដែលស្ថិតនៅខ្ពស់បង្កើយពីដៃនាយតូច
«មិនមេន»សុងហ៊ុនប្រកែកទាំងការពិតគេក៏ចង់ប្រដៅជេយ៉ុនពិតមេន នាយតាមសម្លឹងមើលការចងមុងយ៉ាងលំបាករបស់នាយតូច
«កុហក»ដោយសារពិបាកភ្នែកពេកប្រុសកម្លោះក៏ដើរទៅឈរក្រោយទល់នឹងផែនខ្នងតូចល្អិតរួចក៏យកខ្សែរមុងពីដៃតូចមកថ្ពក់មួយបប្រិចភ្នែក ជេយ៉ុនបែរមកប្រសប់នឹងប្រុសមាឌមាំមុននឹងងើយក្បាលសម្លឹងរាងខ្ពស់អោយចំមុខសង្ហារ
«ចូលគេងទៅស្អែកបើខ្ញុំរកត្រីបានច្រើនចាំហួសទៅទិញនំបុ័ងអោយនៅអែក្រុង»សុងហ៊ុនប្រែសម្លេងទៅជាទន់ភ្លន់ដាក់ក្មេងកម្ពស់ទាបជាងនាយក្នុងសម្ដីហាក់លួងលោមសឹមត្រឡប់ទៅបន្ទប់ខ្លួន
«ឈប់សិន អង្អែលក្បាលខ្ញុំទាល់តែគេងលក់បានទេ»ជេយ៉ុនរហ័សចាប់ករដៃប្រុសកម្លោះកាលបើនាយហៀបនឹងចាកចេញធ្វើអោយសុងហ៊ុនសម្លឹងមុខហើយក៏អោនមើលដៃតូចដែលចាប់កាន់ទើបនាយតូចប្រញាប់លែងដៃវិញដ្បិតដឹងថានាយនេះប្រកាន់ខ្លួនមើលតែស្រីក្រមុំទៅហើយចាប់ដៃជើងតិចតួចក៏មើលមុខ
«អឹម»នាយមិនមាត់ក៏ព្រមតាមសំណើរដ្បិតយល់ថាវាជាទម្លាប់របស់នាយតូចដែលធ្លាប់តែមានអ្នកអង្អែលក្បាលពេលចូលគេង....
ប៉ុន្តែអ្នកណាទៅដឹងការពិតនាយក្រាស់គិតខុសហើយគេមិនមានទម្លាប់បែបនឹងប៉ុន្តែដោយសារតែមិនចេះគេងប្លែកកន្លែង ខ្លាចថាគេងមិនលក់ទើបត្រូវអោយនាយធ្វើបែបនេះបំណងបំពេរអោយលង់លក់។

༄ជំនោរខ្យល់តម្កល់ស្នេហ៍༄{slow updates}Where stories live. Discover now