«អេស...សន្លប់ហើយ....ស្លៀកពាក់បែបនេះប្រហែលជាក្មេងអាណាថាហើយមើលទៅ បើយកទៅលក់ប្រហែលបានកម្រៃច្រើន»បញ្ចប់ការស្ដីម្នាក់អែងរួចបុរសនោះក៏លើកបីក្មេងល្អិតឡើងផុតជើងពីដីមួយបប្រិចភ្នែកដ្បិតទម្ងន់ក្មេងនេះប្រហែលមិនបានកំភួនជើងគេផងមិនដឹង
*****
«អាដ្រាយអែងយកក្មេងពីណាមកនឹង»អ្នកស្រីហ្វុងម្ចាស់ភូមិគ្រឹះរំលេចសំណួរភ្លេតពេលដែលឃើញនាយទាសករនាំក្មេងមុខខ្ចីមកដាក់អោយដេកសន្លប់ស្ដឹងចំពីមុខ
«ម្ចាស់ស្រីក្មេងនេះខ្ញុំបានឃើញតាមផ្លូវគេមើលទៅអស់កម្លាំងណាស់គ្រាន់តែខ្ញុំដើរប៉ះបន្តិចក៏ចង់ដួលសន្លប់ដែរ»
«ហើយវាយ៉ាងម៉េចចង់អោយយើងផ្គត់ផ្គង់បាយទឹកវាមេនទេ»
«មិនមេនទេម្ចាស់ស្រីមើលទៅគេក្មេងខ្ចីបែបនេះបើយកទៅដាក់ជាមួយពួកទាសករដ៏ទៃទុកលក់អោយពួកអ្នកមានមិនល្អទេហេស»
«អឺ គំនិតល្អណាស់បើអញ្ចឹងអោយគេយកទឹកមកជះអោយវាដឹងខ្លួនមកនឹងអាលបញ្ច្រកបាយអោយមានសាច់ឈាមវិញ»
ឈូ!!សម្ដីចៅហ្វាយស្រីមានឥទ្ធិពលខ្លាំងខ្លាត្រឹមបង្ហើបសំនៀងបញ្ជាភ្លាមក៏មានទាសករម្នាក់យកទឹកមួយធុងចាក់ស្រោចស្របលើខ្លួនតូចរបស់អាល្អិតមួយទំហឹងកម្លាំងទឹក ត្របកភ្នែកស្រស់ស្អាតចាប់បើកឡើងក្រោយទទួលរោងការរំខាន ទិដ្ឋភាពដែលប្រទះមុនគេនោះគឺពិដានវិមានបុរាណលម្អដោយគ្រឿងសង្ហាររឹមតាមបែបផ្ទះបារាំងនឹងអែង ជុងវ៉ុនប្រញាប់ងើបអង្គុយអែកែវភ្នែកថ្លាយ៉ង់ស្ទុះចោលពន្លឺទៅចំអ្នកស្រីវ័យហាសិបគត់អង្គុយលើសាឡុងបុរាណកណ្ដាលវិមាននោះដែលខ្លួនក៏កំពុងអង្គុយធៀបនឹងក្ដារទល់មុខនឹងសាឡុងអ្នកស្រី ជុងវ៉ុនគ្រាន់តែប្រទាក់ក្រសែរភ្នែកនឹងអ្នកស្រីបានបន្តិចក៏រហ័សទម្លាក់ចុះយ៉ាងរវៃដ្បិតខ្លបខ្លាចនឹងក្រសែរភ្នែកអ្នកស្រីដែលបាញ់មកចំខ្លួនដូចជាមានគំនុំគំគួនរាប់ពាន់ឆ្នាំ ។
«អែងជាកូនចៅអ្នកណា? ឬក៏ជាក្មេងគ្មានម៉ែឳ?»សម្លេងត្រជាក់របស់អ្នកស្រីប្រកូកឡើងក្រោយលើកប្រអប់ដៃខ្លួនផ្ងើយចង្ការអាល្អិតអោយសម្លឹងមកខ្លួនដែលនៅអង្គុយផ្ទាល់ធៀបនឹងក្ដារនោះ
«.....»ជុងវ៉ុនធ្វើមុខងឿយឆ្ងល់ដ្បិតមិនយល់ន័យភាសាបារាំង គេធ្វើមុខឡេឡឺទោះចង់បញ្ជាក់ប្រាប់ថាមិនចេះស្ដាប់ក៏មិនដឹងប្រាប់របៀបណា
«នែ៎ អែងលឺយើងសួរទេ»អ្នកស្រីហ្វុងចិត្តក្ដៅរហ័សច្រឡោត ស្រែកសម្លុតឡើងធ្វើអោយអាល្អិតភ្ញាក់ឡើងក្រញាងខ្លួនបន្ទាប់មកក៏បានត្រឹមគ្រវីក្បាលតតាត់ព្រមនិងបិតភ្នែកជិត ដៃតូចៗលើកផ្គុំគ្នាសំពះអ្នកចំពោះមុខទាំងភ័យខ្លាចដោយសារខណៈដែលអ្នកស្រីស្រែកសម្លុតក៏មានបុរសទាសករមាឌក្រអាញបួននាក់មកឈរជុំវិញជាមួយទឹកមុខដូចមេខ្លាកំពុងប្រទះចំណី
«ប្រហែលជាវាជាក្មេងគរថ្លង់ទើបម៉ែឳវាយកវាមកចោលហើយទាន»
«បើអញ្ចឹងមេនល្អណាស់អែងយកគេទៅដាក់ក្រោលទាសករទៅ»
«បាទម្ចាស់ស្រី»
«អឹម...ហ្អឹម...ហុឹកហុឺ»ជុងវ៉ុនបានត្រឹមបញ្ចេញសម្លេងខ្សឹកខ្សួលដ្បិតទោះខំស្រែកប្រាប់អោយគេដោះលែងយ៉ាងណាក៏គ្មាននរណាអាចស្ដាប់យល់បាន