កាត់មកដល់buildកំពុងអង្គុយនិយាយជាមួយមិត្តភក្តិគេ
Build:"យើងចង់តែច្របាច់កនាងនោះអោយងាប់ទេ អាpoអាbasអើយ" និយាយទាំងមុខមិនរីក
a po:មែនហើយ ដោយសារតែគិតថាជាមនុស្សស្រីទេកុំអីយើងវ៉ៃបោចសក់នៅនឹងកន្លែងហើយ
bas:ដោយសារតែមនុស្សច្រើនទេកុំអីនាងនោះត្រូវសីុរន្ទះជើងរបស់យើងហើយ
Build:ពួកនាងនោះវាអាងវាជាសង្សារអាបាយបិណ្ឌហើយមើលទៅបានជាមករករឿងយើង
a po:មែននឹង
(ពួកគេកំពុងនិយាយគ្នាសុខៗក៏មានដុំថ្មមួយដុំហោះមកពីណាមិនដឹងដោយភ្ជាប់ជាមួយក្រដាសមួយសន្លឹក)
bas:"អួយ!អាណាគប់ដុំថ្មមកចំក្បាលអញនឹង" និយាយបណ្តើរឈាមក៏ហូរមកបណ្តើ
a po:"អាbuildឯងមើលនា៎កមានភ្ជាប់ក្រដាសស្អីមកជាមួយ"និយាយហើយក៏យកក្រដាសនោះមកមើល
Build:"មើលយកមកនេះ"ពាក្យក្នុងក្រដាសនោះ(ខ្ញុំសុំណាត់ប្អូនbuildទៅមើលកុនយប់នេះនៅម៉ោង7 តើប្អូនយល់ព្រមទេ)
(ក្រដាសនឹងមិនបាច់ប្រាប់ក៏ដឹងថាអ្នកណាសរសេរដែរ)
Build:អាពីរនាក់គេណាត់អញទៅមើលកុនវើយ
a po:អាណាណាត់ហែងហា ចូលរួមអបអរផងវើយ
Build:អញធ្វើចិត្តមិនត្រូវទេ អញសប្បាយចិត្តណាស់
bas:"សប្បាយចិត្តទៅហែង ក្បាលអញមិនដឹងអស់ប៉ុន្មានថ្នេរទេ"និយាយទាំងឈាមហូរប្រលាក់ពេញថ្ពាល់
a po:អាbasហែងមិចហើយអញរវល់តែសប្បាយចិត្តជំនួសអាbuildភ្លេចមើលហែង តែថាអាអ្នកគប់នោះដៃត្រង់ដល់ហើយ
Build:អាpoអើយមើលឈាមវាហូរអស់ច្រើនណាស់
bas:ពួកហែងរវល់តែនិយាយនឹងហើយមកជូនអញទៅពេទ្យតិច
a po:តែអញខ្លាចគ្រូស្តីអោយ
Build:ហែងខ្លាចគ្រូស្តីអោយ ឬក៏ហែងចង់អោយវាងាប់នៅនឹង
bas:អញមិនឆាប់ងាប់ដូចហែងទេ
a po:មើលកុំនិយាយច្រើនតទៅពេទ្យ
(ថាហើយក៏ពួកគេនាំកាbasទៅពេទ្យដេរក្បាលព្រោះមើលទៅបែកមិនមែនតូចទេ)
កាត់មកពេលយប់ពេលដែរពូបិណ្ឌណាត់មីងសយមកមើលកុន (សរសេរចឹងហើយឆាប់ចប់កុំអោយវែងឆ្ងាយពេក)
នៅមុខរោងកុនមួយកន្លែងឃើញមនុស្សម្នាក់ពាក់ខោត្រឹមជង្គង់និងអាវដៃវែងកំពុងឈរនៅមុខរោងកុននោះដូចចាំនរណាម្នាក់(មនុស្សម្នាក់នោះមិនបាច់ប្រាប់ក៏ដឹងថាជាអ្នកណាក្រៅពីកាសយយើងនឹង)
Build:"អាអ្នកណាត់អញក៏យូរម៉េះ ថាណាត់អញម៉ោង7ឥឡូវម៉ោង7:10នាទីហើយមិនទាន់ឃើញមកទៀតអញទៅផ្ទះឥឡូវហើយ" រអ៑ូង៉ូវៗម្នាក់ឯង
(Buildរកដើរទៅផ្ទះវិញហើយក៏មានសម្លេងមនុស្សម្នាក់និយាយ)
សម្លេងនោះ:ចង់ទៅណាចោលខ្ញុំនឹង មិនទាន់បានចូលមើលកុនផង
Buildងាកទៅមើលមនុស្សដែលជាម្ចាស់សម្លេងនោះក៏ក្តៅឆេវតែម្តង
Build:អាបាយបិណ្ឌ!នេះឯងជាអ្នកណាត់យើងមកតើមែនទេ
Bible:ពិតមែនហើយ មានរឿងអីមែនសិស្សប្អូន
Build:បើខ្ញុំដឹងថាលោកជាអ្នកណាត់ក៏ខ្ញុំមិនមកដែរ
(ថាយាយហើយbuildរកដើរចេញតែbibelក៏ចាប់ដៃជាប់)
Build:"មើល លែងខ្ញុំ"និយាយទាំងសម្លក់bibel
Bible:ខ្ញុំណាត់ឯងមកគ្រាន់តែចង់សូមទោស
Build:សូមទោសរឿងអី
Bible:គឺរឿងកាលពីព្រឹកមិញ
Build:រឿងកាលពីព្រឹកមិញបំភ្លេចចោលទៅ
Bible:ចឹងឯងមិនបានខឹងយើងទេ ត្រូវទេ
Build:អឹម
Bible:ចឹងចូលទៅក្នុងទៅ
(និយាយហើយក៏អូសដៃbuildចូលក្នុងរោងកុន)
ពួកគេបានមើលរឿងបែបស្នេហា
Build:លោកឯងខ្វះរឿងមើលមែនបានមើលរឿងបែបស្នេហានឹង
Bible:យើងអ្នកចេញលុយ ឯងគិតតែមើលទៅបានហើយ
Build:តែខ្ញុំមិនចេះមើលទេ
Bible:បើមិនចមើលនៅអោយស្ងៀមទៅ
Build:ខ្ញុំមិនមើលទេខ្ញុំចេញទៅក្រៅហើយ(ថាហើយក៏ងើបឈររកដើរចេញទៅក្រៅ)
Bible:អង្គុយវិញ(Bibleបានចាប់ទាញដៃbuildអោយអង្គុយចុះវិញ)
Build:មើលលែងខ្ញុំ ខ្ញុំមិនទៅក៏បានដែរតែដកដៃលោកចេញពីចង្កេះខ្ញុំ
(មូលហេតុដែលbuildមិនចង់នៅមើលដោយសារតែដៃbibelនឹងបន្លំអោបចង្កេះbuildពេក មិនមែនbuildមិនចេះមើលរឿងបែបស្នេហាទេ)មានតែប៉ុណ្ណឹងទេ(បញ្ជាក់តទៅមុខbibelតាមញ៉ែbuildម្តង)
