Part two

236 30 6
                                    

+ស្អែកឡើង

«ណែអាក្មេងបំណុល!មកនេះ!ទៅណាបាត់ហើយ?» គ្រាន់តែព្រឹកឡើងភ្លាមក៏ឮសម្លេងស្រែកយ៉ាងពិរោះភ្លាម

«បាទបាទ ចាហ្វាយ!» ជេគរត់យ៉ាងលឿនពេលឮចាហ្វាយហៅ

«ហើយទើបងាប់មកពីណា បានមិនឮយើងហៅ?!» ស៊ុងហ៊ុន

«គឺខ្ញុំ..ញាំបាយ...» ជេគនិយាយ

«នៅមានចិត្តសុីទៀត!មើលយើងគ្មានអីសុីទេនេះ!» ស៊ុងហ៊ុនសម្លក់មុខជេគ

«នោះខ្ញុំធ្វើជូនចាហ្វាយរួចហើយ» ជេគចង្អុលទៅម្ហូបនៅលើតុ

«យើងមិនចូលចិត្តធ្វើថ្មីអោយយើង» ស៊ុងហ៊ុននិយាយហើយក៏ដើរចូលតុយ៉ាងប្រងើយ

«ចាហ្វាយចាំខ្ញុំទៅធ្វើជូន អោយជេគគេសម្រាកបន្តិចទៅគេស្លេកស្លាំងណាស់» អ៊ំចុងភៅចេញមកនិយាយ

«អោយគេធ្វើទៅអ៊ំខ្ញុំគ្មានឃើញស្លេកស្លាំងស្អីផង» ស៊ុងហ៊ុននិយាយតែភ្នែកមើលទៅទូរសព្ទ័គេ

«មិនអីទេអ៊ំ ចាំខ្ញុំទៅធ្វើថ្មីជូនគាត់វិញ» ជេគនិយាយទាំងញញឹម ចង់បញ្ចាក់ថាគេមិនអីទេ

«តែក្មួយ-»

«ប្រញាប់ទៅធ្វើទៅយើងឃ្លាន» ស៊ុងហ៊ុននិយាយកាត់អ៊ំ

«បាទ» និយាយហើយក៏ដើរចូលទៅផ្ទះបាយ

«ក្មួយសម្រាកទៅចាំអ៊ំធ្វើវិញ» អ៊ំនិយាយ

«មែនហើយជេគទៅសម្រាកទៅ» ម្នាក់ទៀតនិយាយ

«មិនអីទេ ខ្ញុំមិនកើតអីទេ ហើយបើចាហ្វាយគាត់ចូលមកឃើញអ៊ំហើយបងជាអ្នកធ្វើច្បាស់ជារឿងទៀតហើយ» ជេគញញឹមទាំងបង្ខំ

«ហឹម» អ៊ំគាត់ដកដង្ហើមធំហើយមើលឆ្លាស់គ្នានិងអ្នកបម្រើម្នាក់ទៀត

១៥នាទីក្រោយ

«ចាហ្វាយនេះរួចរាល់ហើយបាទ» ជេគលើកម្ហូបមកដាក់ពីមុខចាហ្វាយគេ

«ល្ងាចនេះមិត្តភក្តិយើងមកចឹងធ្វើម្ហូបត្រៀមទទួលគេផង» ស៊ុងហ៊ុននិយាយរួចក៏ដួសអាហារចូលមាត់

«បាទចាហ្វាយ» ជេគឆ្លើយហើយដើរទៅផ្ទះបាយបាត់

«អ៊ំចាហ្វាយថាល្ងាចនេះមិត្តគាត់មកលេង ចឹងគួរធ្វើអីទៅ?» ជេគចូលទៅនិយាយជាមួយអ៊ំ

You've reached the end of published parts.

⏰ Last updated: Sep 05, 2022 ⏰

Add this story to your Library to get notified about new parts!

Just a dream Where stories live. Discover now