«ណែហើយឯងនៅដេករកងាប់ស្អីទៀត មិចក៏មិនទៅយកស្អីអោយយើងសុីមក!» សម្ដីយ៉ាងអាក្រក់ស្ដាប់ដែរចាហា្វយប្រើទៅកូនបំណុលម្នាក់ទាំងព្រឹកព្រលឹម
«បាទ បាទ ចាំខ្ញុំប្រញាប់ទៅយកអោយបាទ..» កម្លោះតូចដែរត្រូវគេជេស្ដីនោះ គ្រាន់តែឮភ្លាមក៏ប្រញាប់ងើបអង្គុយតែមិនហ៊ានមើលមុខចាហ្វាយឡើយ
«ទៅអោយលឿនទៅ យើងឃ្លានស្ទើរស្លាប់ហើយ!» ចាហ្វាយនោះស្រែកថាអោយកម្លោះតូចនោះម្ដងទៀត គេមិនខឹងទេព្រោះគេតែងតែឮវារៀងរាល់ថ្ងៃគ្រាន់តែពេលខ្លះក៏អន់ចិត្តដែរ
«បាទបាទ!» គេប្រញាប់រត់ចេញទៅធ្វើអាហារអោយចាហ្វាយគេ
Park sunghoon/ ផាក ស៊ុងហ៊ុន អាយុ24ឆ្នាំ
ជាមហាសេដ្ឋីវ័យក្មេង ដែរមានទាំងលុយ មុខមាត់ និងអ្វីៗគ្រប់យ៉ាង។ គេក៏ជាម្ចាស់ក្លឹបនិងកាសុីណូជាច្រើនកន្លែង មិនតែបុិននឹងទេគេថែមទាំងមានមុខមាត់សង្ហាទៀតផងដើរដល់កន្លែងណាស្រីតាមកន្លែងនឹងមង តែទាស់ថាគេនេះសម្ដីអាក្រក់ តែចំពោះតែមនុស្សម្នាក់ទេ។Sim jaeyoon / សុីម ជេយ៉ុន អាយុ20ឆ្នាំ ជាក្មេងប្រុសដ៏កម្សុត ឱពុកម្ដាយគេធ្វើអត្តឃាតខ្លួនព្រោះតែល្បែង បន្សុលទុកអោយកម្លោះតូចនេះត្រូវរងទុក្ខធ្វើជាកូនបំណុលរបស់គេ។ រាល់ថ្ងៃនេះគេរស់នៅក៏ដូចជាស្លាប់ចឹង ត្រូវចាហ្វាយប្រើធ្វើនេះធ្វើនោះគ្មានពេលសម្រាក ត្រូវគេជេរាល់ថ្ងៃ តែក្រៅពីចាហ្វាយគេអ្នកណាក៏អាណិតស្រឡាញ់ចូលចិត្តគេដែរ ព្រោះគេជាក្មេងស្លូតបូត ស្គាល់ខ្ពស់ទាប ហើយក៏មានមុខមាត់គួរអោយស្រឡាញ់រូបរាងតូចច្រឡឹង តែកើតមកជាតិនេះកម្សុតបន្តិចហើយ។