Vegas អាយុ 28ឆ្នាំ ជាម៉ាហ្វៀលំដាប់ប្រចាំប្រទេសថៃ គេជាអ្នកបន្តដំណែងនេះបន្ទាប់ពីប៉ាម៉ាក់របស់គេជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់ទៅ គេមានក្រុមហ៊ុនមួយ នឹង Club ជាច្រើនកន្លែង គេមានរូបរាងសង្ហារ ស្រីណាឃើញក៏ចោមស្នេហ៍ តែពួកនាងមិនដឹងទេ ថានៅពីក្រោយភាពសង្ហាររបស់គេ Vegasជាមនុស្សដែលសាហាវសម្លាប់មនុស្សមិនញញើតដៃនោះទេ អ្វីដែលកាន់តែពិសេសនោះ គឺគេមិនចាប់អារម្មណ៍មនុស្សស្រីនោះទេ សព្វថ្ងៃគេរស់នៅជាមួយប្អូនប្រុសរបស់គេឈ្មោះ Macua
Kinn Big And Pol ពួកគេជាមិត្តរបស់ Vegas តាំងតែពីក្មេងៗមកម្ល៉េះ ហើយពួកគេមានរូបរាងសង្ហារនឹងទ្រព្យសម្បត្តិមិនចាញ់គ្នានោះទេ ចំណែកឯអត្តចរិតរបស់ពួកគេវិញគឺ មិនខុសគ្នាប៉ុន្មានដែរ ពួកគេជាមនុស្សដៃឆៅដូចគ្នា
Macua អាយុ24ឆ្នាំ ប្អូនប្រុសរបស់ Vegas សព្វថ្ងៃគេរៀនឆ្នាំទី3 នៅសាលាដែលថ្លៃជាងក្នុងប្រទេសថៃ
Pete អាយុ 25ឆ្នាំ ពីមិនគេធ្លាប់ជាកូនអ្នកមុខជំនួញម្នាក់ដែរ តែក្រោយពីប៉ារបស់គេចាញ់បោកគេ ក្រោយមកគេក៏ធ្លាក់ខ្លួនក្រ ដោយសារតែត្រូវលក់ផ្ទះដើម្បីសងគេ សព្វថ្ងៃគេធ្វើការផង រៀនផង សព្វថ្ងៃគេរៀនឆ្នាំទី4ហើយ បើនិយាយពីសម្រស់របស់គេវិញស្រីៗសុំចាញ់ ហើយបើរូបរាងវិញរឹតតែអែម
Porsche Noo And Arm ពួកគេជាមិត្តរបស់ Pete ពួកគេរៀនជាមួយគ្នា តាំងតែពីឆ្នាំទី1មកម្ល៉េះ ពួកគេស្រលាញ់គ្នាណាស់ ជាពិសេស Pete ទោះជា Pete ក្រហើយពួកគេជាកូនអ្នកមានក៏ដោយ ហើយចំណែករូបរាងនឹងសម្រស់ពួកគេវិញគឺស្អាតៗមិនចាញ់គ្នាទេ តែថាពួកគេទាំង4នេះមិនស្លូតទេណា

YOU ARE READING
កូនបំណុលសំណព្វចិត្ត
Randomអរគុណសម្រាប់ការចូលអាន like and cmt ខ្ញុំនឹងព្យាយាមសរសេរវា អោយបានល្អអោយអ្នកទាំងអស់គ្នាអាន 🙏🏻♥️