ដោះដូរបំណុល
☀️ព្រឹកថ្ងៃថ្មី☀️
ម៉ោង6:30នាទី
Vegasងើបងូតទឹកហើយចុះមកក្រោមញាំអាហារពេលព្រឹកទាំងអារម្មណ៍ល្អ ព្រោះនៅនឹកឃើញស្នាមញញឹមរបស់ រាងស្តើងនៅឡើយ
ម៉ែដោះ : ក្រោកហើយហ៎េស អ្នកប្រុស ថ្ងៃនេះមើលទៅអារម្មណ៍ល្អម្ល៉េះ
Vegas : បាទ ម៉ែដោះ និយាយទាំងញញឹមទៅកាន់ម៉ែដោះ ( Vegas ស្រលាញ់ម៉ែដោះណាស់ ព្រោះគាត់នេះហើយជាអ្នកមើលថែនឹងប្រៀនប្រដៅគេតាំងពីប៉ាម៉ាក់គេចាកចេញទៅ )
ម៉ែដោះ : ញញឹមបែបនេះរហូតណា ស្នាមញញឹមអ្នកប្រុសជាក្តីសុខម៉ែដោះ
Vegas : បាទ....
ម៉ែដោះឃើញចឹងក៏ញញឹមតាម
Vegas : បានអីញាំខ្លះ ម៉ែដោះ?
ម៉ែដោះ : បបរគ្រឿងសមុទ្រដែលអ្នកប្រុសចូលចិត្តនោះអី
Vegas : ចឹងឆាប់ដួសមកម៉ែដោះ ខ្ញុំឃ្លានណាស់
ម៉ែដោះ : ច៎ាស នេះអ្នកប្រុស ញាំអោយច្រើនៗណា
Vegas : និយាយចឹងចុះ Macua នោះម៉ែដោះ
ម៉ែដោះ : អរ អ្នកប្រុសតូចញាំហើយចេញទៅសាលាមុនអ្នកប្រុសចុះមកបន្តិច
Vegas : បាទ....
ក្រោយញាំហើយគេក៏លើកឡានចេញទៅក្រុមហ៊ុន តែបើយើងក្រឡេកមកមើលរាងតូចយើងវិញគឺនៅដេកជំទិតគូទនៅឡើយ មិនមែនគេគេងទ្រមក់នោះទេ តែមកពីយប់មិញគេក្រចូលគេងពេក ទើបអត់ងងុយបែបនេះ
តុក តុក
Mom Pete : Pete កូនងើបឬនៅ ?
តុក តុក
Mom Pete : Pete....ម៉ោង 6:40ហើយណាកូន
Pete : ហ៎ាស 6:40? កូនងើបហើយម៉ាក់ ស្រែកប្រាប់ម៉ាក់គេហើយលោតចុះពីលើគ្រែទាញកន្សែងចូលបន្ទប់ទឹក 🤣
10 នាទីក្រោយមក
គេចេញមកវិញទាំងសម្លៀកបំពាក់ជាសិស្សរួចជាស្រេចហើយក៏រត់ចុះទៅក្រោមទាញកង់ចេញក្រៅយ៉ាងលឿន
ESTÁS LEYENDO
កូនបំណុលសំណព្វចិត្ត
De Todoអរគុណសម្រាប់ការចូលអាន like and cmt ខ្ញុំនឹងព្យាយាមសរសេរវា អោយបានល្អអោយអ្នកទាំងអស់គ្នាអាន 🙏🏻♥️