Part 1

174 35 3
                                    

                          លង់ស្នេហ៍អូន

✨Vegas Club✨

នៅក្នុងClubដ៏ល្បីឈ្មោះមួយកន្លែងដែលមានមនុស្សម្នាជាច្រើនកំពុងនាំគ្នាផឹកសុីរាំលេងយ៉ាងសប្បាយរីករាយ បង្ហាញអោយឃើញរាងស្តើងម្នាក់កំពុងតែមមាញឹកក្នុងការលើកស្រាជូនភ្ញៀវ

Stuff : Pete ឯងជួយលើកស្រានេះទៅតុនោះបន្តិចបានទេ ?

Pete : បាទបង

Stuff : ប្រយ័ត្នប្រយែងផងណា

Pete : បាទបង ខ្ញុំដឹងហើយ... នេះបងស្រារបស់បង...
ដាក់ស្រាអោយភ្ញៀវហើយគេបម្រុងនឹងដើរទៅវិញ តែមានភ្ញៀវម្នាក់ចាប់ដៃគេជាប់

Man 1 : ប្រញាប់ទៅណា នៅកំដរបងសិនទៅ

Pete : អឺ..មិនបានទេបង ខ្ញុំរវល់លើកស្រាជូនភ្ញៀវដទៃទៀត

Man 2 : អង្គុយសិនមក មិនអីទេ
មិននិយាយតែមាត់ថែមទាំងទាញ Pete អោយអង្គុយលើភ្លៅគេហើយថែមទាំងអោបចង្កេះPeteជាប់ទៀតផង

Man 1 : ស្អាតៗបែបនេះទៅជាមួយបងទេ ចាំបងចិញ្ចឹម

Pete : មិនអីទេ អរគុណហើយ
Pete ព្យាយាមរើចេញ

Man នោះបានថើបករបស់Peteធ្វើអោយPeteទ្រាំមិនបានគេក៏ខាំដៃរបស់Man នោះ

Man 2 : ឯងខាំយើងហ៎េស

ផាច់....
Man នោះខឹងពេកគេក៏ទះPeteមួយកំផ្លៀង
Man 2 : ឯងហ៊ានណាស់ Man នោះបម្រុងនឹងទះPete មួយកំផ្លៀងទៀតទៅហើយ តែមានដៃមាំមួយចាប់ដៃគេជាប់ ធ្វើអោយ Man នោះកាន់តែខឹងលើសដើម

Man 2 : ឯងជាអ្នកណា ចេះដឹងអី...

Vegas : ជាម្ចាស់ខ្លឹបនេះ...តបដោយសម្តីត្រជាក់ស្រេបស្តាប់ហើយព្រឺដល់ឆ្អឹងខ្នង ( ថ្ងៃនេះគេមកមើលខ្លឹបព្រោះខានមកយូរហើយដោយសាររវល់ការងារក្រុមហ៊ុន )

Man : លោក Vegas អោយខ្ញុំសុំទោស...គ្រាន់តែលឺថាជាម្ចាស់ខ្លឹបភ្លាម Man ទាំងពីររហ័សឱនសុំទោសហើយគិតលុយចាកចេញទៅ អ្នកណាមិនខ្លាចបើគេឈាមត្រជាក់ ដៃឆៅយ៉ាងនេះនោះ

Vegas : ឯងមិនអីទេហ៎េស សួរទៅអ្នកដែលឈរអោនមុខនោះ

Pete : បាទមិនអីទេ អរគុណលោកច្រើនហើយ ងើបមុខមកអរគុណអ្នកដែលមាននាមជាម្ចាស់ខ្លឹប ធ្វើអោយ Vegas មានឃើញមុខគេយ៉ាងកៀក 

កូនបំណុលសំណព្វចិត្តWhere stories live. Discover now