« អ្ហា៎ ថេហ្យុង មកដែរឬ?» មិនទាន់ញ៊ាំបានប៉ុន្មានម៉ាត់ផង ក៏មានសម្លេងហៅ ធ្វេីឱ្យគេងាកទៅ ហេីយក៏ញញឹមស្រស់ចេញមក ។
« ជីមីន? ឯងក៏មកដែរ? ចៃដន្យខ្លាំងណាស់ » ថេហ្យុង រីករាយដែលបានជួបមិត្ត ព្រោះតែទីនេះគេមិនស្គាល់នរណាសូម្បីតែម្នាក់ គ្រប់គ្នាសុទ្ធសឹងជាអ្នកជំនួញ គេម៉េចនឹងអាចស្គាល់បាននោះ ។
« កម្មវិធីបែបនេះយេីងឧស្សាហ៍មកជាមួយលោកប៉ាណាស់ គិតតែឯងទេ មកជាមួយនរណា? »
« គឺយេីងមកជាមួយបងជុងវ៉ុន និងជុងហ្គុក »
« ហាស??? ម៉េចក៏ឯងមកជាមួយពួកគាត់? ឯងបានទៅនៅមេីលថែជុងហ្គុក ហេីយមែនទេ? យេីងពិតជាចង់ឃេីញជុងហ្គុក ណាស់ »
« ឥឡូវយេីងជាអ្នកបម្រេីរបស់គេហេីយ ណ្ហេីយ រឿងវែងឆ្ងាយណាស់ ចាំមានពេលចាំយេីងប្រាប់ ចុះឯង? មកជាមួយលោកប៉ាមែនទេ?»
« មែនហេីយ តែមិនមែនតែលោកប៉ានោះទេ អនាគតស្វាមីយេីងក៏មកដែរ មិញនេះគាត់ថាទៅជួបជាមួយជុងវ៉ុន អ៊ីចឹងប្រហែលបានជួបជាមួយជុងហ្គុក ដែរហេីយ »
« ហេតុតែគេណ៎ ទៅណាមកណាជាមួយគ្នារហូត »
« អឺ...ឈប់និយាយទៅ យកអីញ៊ាំវិញ ទំនងៗណាស់»បន្ទាប់ពីជជែកគ្នាញ៊ាំអាហាររួច ជីមីន ក៏នាំថេហ្យុង ទៅណែនាំឱ្យស្គាល់អនាគតស្វាមីរបស់ខ្លួន ព្រោះតែចង់ជួបជាមួយនឹងជុងហ្គុក ផង ។ វាចៃដន្យណាស់ ព្រោះអនាគតស្វាមីរបស់ជីមីន គឺ មីន យ៉ុនហ្គី គេត្រូវជាពូជីដូនរបស់ជុងហ្គុក ដែរ និយាយទៅនិយាយមក សុទ្ធតែជាគ្នាឯងសោះ ។ កម្មវិធីចាប់ផ្ដេីម ម្ចាស់កម្មវិធីឡេីងនិយាយសំណេះសំណាល ក៏ដូចជាថ្លែងអំណរគុណជាមួយនឹងភ្ញៀវកិត្តិយសគ្រប់គ្នា នឹងមានការបង្ហាញម៉ូត និងតន្រ្តីជាការកម្សាន្តផងដែរ ។
« នេះជាជុងហ្គុក តេីមែនទេ?» នារីម្នាក់ដេីរចូលមកសួរនាយកម្លោះ ព្រោះតែមុខរបស់នាយដូចនឹងមនុស្សដែលខ្លួនស្គាល់ គ្រាន់តែខាតជួបមុខជាយូរមកហេីយ ។
« ហឹម? អ្នកនាងជាអ្នកណា? » នាយសួរទៅវិញ ព្រោះថាខ្លួនមិនបានស្គាល់នាងថាជាអ្នកណានោះទេ ។
« នេះជាជុងហ្គុក ពិតមែន លោកមិនចាំខ្ញុំទេឬ? ខ្ញុំគឺមីណា នោះអី ពួកយេីងជាមិត្តនឹងគ្នាកាលពីនៅរៀន » នាងញញឹមសប្បាយចិត្ត បម្រុងចូលទៅក្បែរចាប់ដៃនាយ តែនាយបែរជាថយក្រោយរក្សាគម្លាត ហាក់ខ្ពេីមរអេីមនាង ធ្វេីឱ្យនាងស្រងាកក្នុងចិត្ត ។
YOU ARE READING
Master Devil 's Heart
Romanceចន ជុងហ្គុក x គីម ថេហ្យុង ចាប់ផ្ដេីម Post Public 09/07/2022