• ត្រឡប់ទៅថ្ងៃកេីតហេតុ
នៅពេលល្ងាច ដោយសារតែអផ្សុកពេក អារីហ្សា ក៏ទៅដេីរលេងម្នាក់ឯង កាលនៅប្រទេសអង់គ្លេសនាងក៏មានមិត្តភក្តិនៅទីនោះទៅក្លឹប ឬកន្លែងដេីរលេងជាមួយ តែនៅកូរ៉េ នាងគ្មានមិត្តទេ ទេីបសម្រេចចិត្តទៅក្លឹបតែម្នាក់ឯង ។ អារីហ្សា មិនបានទៅក្លឹបរបស់ជុងហ្គុក នោះទេ ព្រោះមិនចង់ឱ្យកូនចៅនាយរាយការណ៍ទៅប្រាប់អ្នកផ្ទះ ពេលឃេីញនាងដេីរលេងម្នាក់ឯងបែបនេះ ទេីបទៅក្លឹបមួយកន្លែងដែលមានឈ្មោះល្បីក្នុងទីក្រុងផងដែរ ។« សួស្ដីស្រីស្អាត កិត្តិយសណាស់ដែលបានកញ្ញាចៅស្រីត្រកូលចនមកលេងកម្សាន្តទីនេះ »នាយកម្លោះណាគី យ៉ារូគិ ដេីរមកជាមួយនឹងស្នាមញញឹមនៅលេីផ្ទៃមុខ ត្បិតមានកូនចៅរាយការណ៍ប្រាប់ថានាងជាចន អារីហ្សា មកទីនេះម្នាក់ឯង ។
« លោក?!!!» អារីហ្សា សម្លឹងមេីលនាយដែលឈរនឹងមុខ បេីតាមនាងចាំមិនខុសនាយគឺជា ណាគី យ៉ារូគិ នាងក៏ស្គាល់គេ ព្រោះលោកតា ក៏ធ្លាប់បង្ហាញពីសត្រូវរបស់ត្រកូលចនឱ្យមេីលដែរ តែមិនគិតថានឹងបានជួបគ្នាបែវនេះសោះ ។
« ខ្ញុំ ណាគី យ៉ារូគិ រីករាយណាស់ដែលបានជួប អ្នកនាង ចន អារីហ្សា អ្នកនាងមិនបាច់ឆ្ងល់ទេដែលខ្ញុំស្គាល់ ព្រោះជាមនុស្សត្រកូលចន មានមុខមាត់អ្នកណាក៏ស្គាល់ »
« ប្រហែលហេីយ អស់អីហេីយមែនទេ? ខ្ញុំចង់អង្គុយម្នាក់ឯង » សម្ដីឆៅមិនចេះខ្លាច ធ្វេីឱ្យនាយកម្លោះទល់អណ្ដាតនឹងថ្ពាល់ដែលនាងហ៊ានវាយឫកឈ្លេីយដាក់ខ្លួនបែបនេះ ។« កុំគិតថានាងជាមនុស្សត្រកូល ចន ខ្ញុំមិនហ៊ានធ្វេីអ្វីឱ្យសោះ ដឹងទេថានាងកំពុងនៅកន្លែងរបស់យេីង »
« ដឹង ខ្ញុំក៏ដឹងច្បាស់ថាលោកក៏មិនឱ្យខ្ញុំទៅវិញស្រួលនោះដែរ តែលោកក៏កុំមេីលស្រាលឱ្យសោះ » អារីហ្សា ក្រោកឈរទល់មុខជាមួយនឹង យ៉ារូគិ ទឹកមុខស្មេីគ្មានខ្លាចញញេីតអ្វីបន្តិចសោះ លាក់បាំងអីមនុស្សត្រកូល ចន សុទ្ធតែមានថ្វីដៃ ទទួលបានការហ្វឹកហាត់ ជាពិសេសអ្នកដែលនៅក្បែរខ្លួនលោកតាចន សុទ្ធតែមានសមត្ថភាពអាចការពារខ្លួនបាន ។
YOU ARE READING
Master Devil 's Heart
Lãng mạnចន ជុងហ្គុក x គីម ថេហ្យុង ចាប់ផ្ដេីម Post Public 09/07/2022