Ep15
រាងតូចក៏បានដើរទៅឈរចាំរាងក្រាសនៅមុខសាលា ឡានសេរីទំនើបបានចតពីមុខរាងតូច រាងតូចដឹងថាឡាននោះជាឡានរាងក្រាសក៏ចូលទៅក្នុងឡាន
Vegas<<សារក្រោយមិនបាច់ឈរចាំចឹងទេរកកន្លែងអង្គុយសិនទៅមកដល់យើងតេប្រាប់>>ប្រាប់ទៅរាងតូច
Pete<<បាទ>>ឆ្លើយតែងមិនចង់(ខឹងVegas😂)
Vegas<<ឯងកើតអី?>>យកដៃស្ទាបថ្ងាសរាងតូច
Pete<<គ្មានទេ>>ក្រឡេកទៅមើលទេសភាពខាងក្រៅឡាន
Vegas<<Pete មើលមុខយើង>>ភ្នែកក្រឡេកមើលរាងតូចបន្តិច រាងតូចលឺហើយក៏ងាកមើលមុខរាងក្រាស់ដោយមុខនៅខឹង រាងក្រាស់ដោយមិនស្រួលក្នុងចិត្តក៏ឈប់ឡានបន្តិច
Vegas<<ឯងកើតអី?>>មើលមុខរាងតូច
Pete<<ប្រាប់ថាមិនកើតអីទេ មិនលឺទេហ៎?>>ស្រែកដាក់រាងក្រាស់បន្តិច
Vegas<<ស្រែកដាក់យើង?>>ចងចញ្ចើម
Pete<<ត្រូវហើយយ៉ាងមិច?>>
Vegas<<Pete Jakapan>>គំហកបន្តិច
Pete<<យ៉ាងមិចចង់សម្លាប់យើងដូចមនុស្សដែលឯងបានសម្លាប់មេនទេ?>>
Vegas<<Pete ឯងនិយាយអី?>>
Pete<<ឯងមិនយល់មេនទេ?ល្អចាំយើងពន្យល់ ឯងបានសម្លាប់មនុស្សស្រីពីរនាក់នៅក្នុងសាលា យ៉ាងមិចយល់ហើយមេនទេ?>>ស្រែកដាក់រាងក្រាស់
Vegas<<Pete ព្រោះយើងស្រឡាញ់ឯងណា៎>>បន្ថយសម្លេងបន្តិច
Pete<<Vegas ស្តាប់យើងឪ្យច្បាស់ យើងមិនចូលចិត្តមនុស្សដូចឯងទេ ឯងដឹងទេមនុស្សប៉ុន្នាននាក់ដែលឯងសម្លាប់ដោយសារយើង?ចាប់ពីពេលនេះទៅមិនបាច់ទាក់ទងគ្នាទៀតទេ យើងមិនចង់មានឈ្មោះជាមនុស្សដែលគេប៉ះមិនបាននោះទេ ហើយឯងក៏មិនហត់នៅសម្លាប់មនុស្សដោយសារយើងទៀតដែរ ប្រហែលជាតិនេះពួកយើងមិនបានជួបគ្នាម្តងទៀតទេ អរគុណគ្រប់យ៉ាងណា៎>>ថាហើយក៏ចុះពីឡានហើយហៅតាក់សុីជិះទៅបាត់ រាងក្រាស់ពេលនេះគេធ្វើអីមិនចេញទេបានត្រឹមភ្លឹកនិងសម្ដីរបស់រាងតូចនឹងស្រក់ទឹកភ្នែកមួយតំណក់ រាងក្រាស់ប្រយ៉ាប់ជូតទឹកភ្នែកចេញ
Vegas<<គ្រាន់តែមនុស្សខ្លួនឯងស្រឡាញ់សោះឯងមិនចេះថែទេហ៎ អាVegasអើយ>>គេស្រក់ទឹកភ្នែកទៀតហើយ
Vegas<<ហែងឈប់យំទៅ យំងាប់ទៀតក៏គេមិនមកវិញដែរ>>គេព្យាយាមបើកឡានដើម្បីទៅភូមិគ្រិះរបស់គេវិញទាំងទឹកភ្នែកហូរមិនឈប់ ក្រឡេកមកមើលរាងតូចវិញមិនខុសគ្នាពីរាងក្រាស់ទេ គេបានត្រឹមស្រក់ទឹកភ្នែកប៉ុណ្ណោះ
ពេលយប់ក៏បានមកដល់
Vegas<<ឯងមិនចង់ជួបមុខយើងមេនទេ?ស្អប់យើងណាស់មេនទេ?ពេលនេះឯងកំពុងតែសប្បាយចិត្តមេនទេ?ឯងញ្ញាំបាយហើយឬនៅ?ឯងអាចឆាតមកGood night យើងទៀតបានទេ?ឆាប់ចូលគេងណា៎>>
Vegas<<របស់ខ្លះយើងត្រូវបោះបង់តែងដែលកំពុងពេញស្រឡាញ់ចឹងហ៎ ហឹស>>សើចចំអកឪ្យខ្លួនឯង បន្តិច គេគេងមិនលក់ទេពេលនេះសំនួរទាំងនោះគេចង់សួរទៅរាងតូចណាស់ប៉ុន្តែមិនអាចទេ បានត្រឹមតែគិត ចំណែកឯងរាងតូចវិញគេមិនបានញ្ញាំបាយទេតាំងពីថ្ងៃមកម៉េះ គេគ្មានអារម្មណ៏ញ្ញាំទេ
Pete<<ឯងនឹងមិនមកលោមលួងយើងទេហ៎?ហេតុអីបានជាមិនលួងយើង?ចង់អោយយើងនៅខឹងឯងមេនទេ?មិនខ្លាចយើងខឹងឯងរហូតទេហ៎?>>រាងតូចពេលនេះយំចង់អស់ពីខ្លួនហើយ ចំណែកឯភ្នែកវិញមើលទូរស័ព្ធជាប់រហូត
កាត់មកដល់ពេលព្រឹក រាងតូចបានងើបហើយចេញទៅរៀនតាមធម្មតា ប៉ុន្តែចម្លែកត្រង់ថាគេមិនសប្បាយចិត្តទេថ្ងៃនេះ មកដល់សាលា
រាងតូចមុខស្លេកស្លាងខ្លាំងណាស់
Apo<<ខ្មោចមេននុង>>មើលទៅដោយភ្ញាក់ផ្អើល
Bas<<អាភីត កើតអីវើញ>>
Us<<មុខដូចខ្មោច7ងៃចឹង>> រាងតូចវិញគេដូចជាគ្មានប្រលឹងក្នុងខ្លួនចឹង មិនចាំអារម្មណ៏នឹងពាក្យទាំងនោះទេ Danyឃើញដូចច្នេះក៏បានបបួលApo Us Bas ចេញទៅក្រៅនិយាយគ្នា
Dany<<ពួកហែងបងអញព្រឹកមិញក៏ចឹងដែរ ដូចបែកបាក់ស្នេហាចឹង>>
Apo<<តិចពីរនាក់នឹងមានរឿងមួយគ្នា?>>
Bas<<សង្សារគ្នាទេដឹង?>>
Us<<ហើយក៏ត្រូវឈ្លោះគ្នា...>>និយាយមិនទាន់ចប់ផងមានសម្លេងមួយនិយាយកាត់
Pete<<ពួកហែងយាយអី?>>
Dany<<គ្មានទេ ប៉ុន្តែឯងមានរឿងអីហា៎?>>
Pete<<យើងមិនអីទេ>>ងើយមុខឡើងលើព្រោះខ្លាចយំ ប៉ុន្តែនៅតែស្រក់ទឹកភ្នែកដដែល
Apo<<Pete>>ពួកគេទាំង4រត់ចូលទៅអោបរាងតូច
Us<<Pete អញមិនដឹងថាហែងកើតអីទេ ហែងមិនប្រាប់អញក៏បានដែរប៉ុន្តែកុំយំអីណា៎>>
Bas<<Peteពួកអញនៅទីនេះចាំកំដរហែងគ្រប់ពេលណា៎>>
Dany<<យំថ្ងៃនេះអោយអស់មក ថ្ងៃស្អែកត្រូវធម្មតាវិញលឺទេ>>រាងតូចពេលនេះគេមិនទប់ទឹកភ្នែកទៀតទេ យំយកៗតែម្តង ពិបាកចិត្តផងរំភើបចិត្តផង ព្រោះគេមានមិត្តដែលល្អចាំលោមលួងគេគ្រប់ពេល
ប្រាំខែកន្លងផុតទៅ វាលឿនណាស់មកមើលរាងក្រាស់វិញគេដូចដើមគេនឹករាងតូចណាស់ រាងក្រាស់មិនបានព្យាយាមកាត់ចិត្តពីរាងតូចទេ គេនៅតែស្រឡាញ់រាងតូចដូចដើម រយៈពេលប្រាំខែហើយដែលគេតាមដានរាងតូចមករហូតមិនថារាងតូចធ្វើអ្វីនោះទេ រាងក្រាស់ដឹងសព្វគ្រប់ ហើយថ្ងៃស្អែកជាថ្ងៃខួបកំណើតរបស់រាងក្រាស់គេមិនខ្វល់នោះទេ ព្រោះគ្មានអ្វីដែលធ្វើឪ្យរាងក្រាស់សប្បាយចិត្តនោះទេ រាងតូចវិញព្យាយាមកាត់ចិត្តពីរាងក្រាស់ណាស់ប៉ុន្តែធ្វើមិនបាននោះទេ រាងតូចតែងតែធ្វើខ្លួនឯងឪ្យរវល់គ្រប់ពេល ព្រោះគិតថានឹងលែងនឹករាងក្រាស់ ប៉ុន្តែអត់ទេបែរជាមកឈឺក្រពះវិញ(រវល់ពេកអត់សូវញ្ញាំបាយ🥲)
រាងតូចអង្គុយញ្ញាំអីសុខៗស្រាប់តែលឺកន្តឹងផ្ទះពន្លឺឡើង គេក៏បើកទ្វារចេញទៅក៏ឃើញសំបុត្រមួយ រាងតូចដើរចូលមកក្នុងហើយក៏បើកសំបុត្រនោះអាន
ក្នុងសំបុត្រ
ជួនចំពោះPeteដ៏ស្រស់ស្អាត Peteឯងនៅចាំយើងបានទេត្រូវហើយស្អែកជាថ្ងៃខួបកំណើតយើងណា៎ ឯងអាចមកចូលរួមបានទេ យើងដឹងថាឯងប្រាដកជាមិនមក ប៉ុន្តែមិនអីទេ ឯងមិនមកក៏បានណា៎ ឯងដឹងទេយើងរង់ចាំឯងយូរប៉ុណ្ណា?តើយើងនៅយំព្រោះឯងប៉ុន្នានដងទៀត?នៅនឹកឯងប៉ុន្នានខែទៀត?ត្រូវសួរខ្លួនឯងអំពីឯងប៉ុន្នានដងទៀត?ឯងដឹងទេយើងពិតជានឹកឯងខ្លាំងណាស់!យើងត្រូវបាត់បង់គូជម្លោះពេលនេះហើយមេនទេ?ឯងប្រៀបដូចជាព្រះចន្ទចឹងស្រស់ស្អាតណាស់ យើងនឹកពាក្យឌឺដងរបស់ឯងណាស់ដឹងទេ?ឯងអាចត្រឡប់មកផ្តល់ស្នាមញញឹមឪ្យយើងម្តងទៀតបានទេ?មានសំនួរជាច្រើនដែលយើងចង់សួរទៅឯង យើងគ្រាន់តែចង់ឪ្យឯងត្រឡប់មកធ្វើជាPeteរបស់Vegasវិញ ឡូវនេះឯងសុខសប្បាយទេហា៎ មាននឹកVegasរបស់ឯងទេ?
មកGood night យើងម្តងទៀតបានទេ?នឹកឯងណាស់Peteក្បាលខូច ឯងកុំយំច្រើនពេកលឺទេ មិនល្អទេណា៎ យើងសង្ឃឹមថាឯងនឹងមកណា៎ យើងស្រឡាញ់ឯង
From Vegas
រាងតូចអានសំបុត្រចប់ក៏នឹកឃើញពាក្យសម្តីដែលធ្លាប់និយាយឌឺដងគ្នា
<<នឹកឯងពេក>>
<<ចង់ថើបឯង>>
<<ចង់ញ្ញាំPete>>
<<នឹកយើងអត់?>>
<<យកបេះដូងវិញបានអត់?>>
<<អត់ឃើញមុខឯងធ្វើការអត់ចេញ>>
នឹកឃើញហើយយំបន្តិច
Pete<<ឯងនៅនឹកយើងហ៎?យើងខឹងឯងណាស់ដឹងទេ?>>ទឹកភ្នែកពេលនេះមិនដឹងមកពីណានោះទេស្រក់មកមិនចេះឈប់សោះ គេខូចចិត្តខ្លាំងណាស់ដឹងទេ រាងតូចយំរហូតដល់គេងលក់បាត់ទៅ
To be continue 💖
See u next ep🥹💙
YOU ARE READING
Gangster or sugar daddy?
Randomមនុស្សប្រុសម្នាក់ដែលមានអន្តចារឹកពាលខ្លាំង ហើយក៏ជាអ្នកមានខ្លាំងដូចគ្នា គេមានbusiness ផ្ទាល់ខ្លួនជាច្រើន គេបានលង់ស្រឡាញ់សិស្សឆ្នាំទី1ម្នាក់ដែលមានអាយុត្រឹមតែ19 ហើយសិស្សម្នាក់នោះ គេមិនចូលចិត្តនរណា មានអន្តចារឹកពាលនោះទេ តើស្នេហាគេនឹងទៅជាយ៉ាងណា?