ដំណើរការកែប្រែខ្លួនទៅជាមនុស្សអាក្រក់

184 8 0
                                    

EPISODE01

ផ្តើមរឿង

ទីក្រុង TOKYO ក្នុងឆ្នាំ 2017

MANJIRO SANO លោកគួរតែសម្រាកបានហើយទុករឿងមួយនេះខ្ញុំជាអ្នកដោះស្រាយ សម្លេងក្រោះៗនិយាយចេញមកប្រៀបដូចជាមនុស្សគ្មានវិញ្ញាណ
លាយលំមកជាមួយនិងទឹកទឹករលើងរលោង

ហេតុអ្វីយើងត្រូវស្តាប់តាមឯង អ្នកដែរគួរតែចាកចេញពិតប្រាកដគឺជាឯងទើបត្រូវ
HANAGAKI TAKEMICHI បើឯងមិនចូលមកលូកដៃចូលរឿងមួយនេះឯងប្រហែលជារស់បានសុខ

អ្នកទាំងពីនិយាយតទល់គ្នានៅលើអគារនៅ
ចំកណាលទីក្រុង TOKYO មេឃក៏ចាប់ផ្តើមភ្លៀងប្រៀបដូចនិងមានរឿងអ្វីកើតឡើងបន្ទាប់ដែរជារឿងមិនល្អ.....

ត្រូវហើយគឺខ្ញុំបើខ្ញុំមិនស្គាល់បង ខ្ញុំក៏មិនធ្លាក់ក្នុងសភាពនេះ...!!!! ប៉ុន្តែខ្ញុំជាអ្នករើសវាខ្លួនឯង ខ្ញុំមិនចង់ឃើញបងធ្លាក់ក្នុងសភាពនេះទៀតទេ
MIKEY KUN សូមឈប់ទៅខ្ញុំសុំ ....... TAKEMICHI ចាប់ផ្តើមយំប្រជែងជាមួយនិងទឹកភ្លៀង គេយកដៃខ្ជប់មុខខ្លួនឯង ហើយនិយាយពាក្យដដែលៗឲ MIKEY បញ្ឈប់ព្រោះនេះគឺជារឿងខុសគេព្យាយាមម្តងហើយម្តងទៀតក៏នៅតែមិនអាចបញ្ឈប់ MIKEY បាន វត្តមានរបស់គេត្រូវបានជ្រៀតជ្រៀកដោយជនទី3

ចាហ្វាយពួកយើងដល់ពេលហើយ ម្នាក់និងគឺជាមនុស្សចំណិតបំណិតរបស់ MANJIRO SANO
មានឈ្មោះថា HARUCHIRO SANZU គេបានដកឆ័ត្រ យកមកបាំងឲមេរបស់គេ

បងសម្រេចចិត្តច្បាស់ហើយមែនទេថាបងនិងបន្តដើរលើផ្លូវមួយនេះ TAKEMICHI បានស្រែកនៅពេលដែរ MIKEY រៀបនិងដើរចេញ

ចំណែក MIKEY បានឈប់ដើរគេនៅឈប់មួយកន្លែងមួយសន្ទុះដោយមិនសូម្បីនិយាយឆ្លើយឆ្លង

ចាហ្វាយឲយើងសម្លាប់វាទៅល្អទេ វត្តមាន បងប្អូនត្រកូល HAITANI ចេញមកដោយដៃកាន់កាំភ្លើងជាប់

ត្រូវហើយវានិយាយច្រើនពេកហើយ RINDO និយាយ ចំណែកដៃលើកកាំភ្លើងតម្រង់ទៅកាន់ TAKEMICHI

ចំណែក MIKEY វិញនៅតែបន្តភាពស្ងៀមស្ងាត់មិននិយាយអីទាំងអស់គេក៏ឈប់មិនខុសគ្នាគេបានបាត់បង់អ្វីគ្រប់យ៉ាងមិនថា បងប្អូន មិត្តភក្តិ មិត្តភាព រួមជាមួយនិងស្នាមញញឹមគេបានបាត់វាតាំងពី12ឆ្នាំមុនមកម្ល៉េះ គេសម្រេចចិត្តដើរលើផ្លូវមួយនេះខ្លួនឯងមិនអាចបន្ទោសនរណាគេបានទេ

ដំណើរការកែប្រែខ្លួនទៅជាមនុស្សអាក្រក់Wo Geschichten leben. Entdecke jetzt