EPISODE 8
យើងមានរឿងត្រូវនិយាយគ្នា!!!! MIKEY ចាប់ដៃ TAKEMICHI ជាប់គេក្តាប់កដៃមួយទំហឹងទាំងដែរ SANZU នៅជិតនោះប្រុងចូលប៉ុន្តែបាន TAKEMICHIឃាត់បានមុន
មិនអីទេ !!!ទុកឲខ្ញុំជាអ្នកដោះស្រាយ បន្ទាប់ពីនិយាយចប់ ពួកគេក៏ចេញទៅនិយាយកន្លែងស្ងាត់គ្មានមនុស្ស
ហេតុអីចាំបាច់ធ្វើបែបនេះ? MIKEY រុញឲផ្ទប់ជញ្ជាំង
ខ្ញុំគ្រាន់ធ្វើអ្វីដែរខ្ញុំគួរធ្វើ វាមិនពាក់ព័ន្ធជាមួយបងទេ ខ្ញុំធ្លាប់ប្រាប់បងហើយមិនអញ្ចឹងថាទុកឲ្យខ្ញុំគឺជារ៉ាប់រងវា....ឆាប់លែងខ្ញុំ បើអស់ការហើយមិនបាច់ជួបគ្នាទៀតរឹតតែល្អ
TAKEMITCHY!!! កុំធ្វើអីតាមចិត្តរបស់ឯងពេក MIKEY ចាប់ផ្តើមតឹងសរសៃក និយាយលែងចូលគ្នា
ត្រូវហើយខ្ញុំធ្វើអ្វីតាមតែចិត្តរបស់ខ្ញុំចុះបងវិញ ពេលនោះបងធ្វើវាធ្វើអ្វី ? គេសួរបកទៅវិញធ្វើឲ្យ ក្តៀនយោបល់និយាយលែងចេញ
យើងមានហេតុផលរបស់យើងចំណែកឯង..... គេស្ងាត់មួយសន្ទុះ
ហេតុផល!! ខ្ញុំក៏មានហេតុផលរបស់ខ្ញុំប៉ុណ្ណឹងបានហើយខ្ញុំមិនចង់និយាយជាមួយបងទៀតទេ និយាយចប់គេចាប់បេះដៃចេញពីកអាវ
កុំលូកដៃក្នុងរឿងរបស់ខ្ញុំ ខ្ញុំចេះដោះស្រាយវាខ្លួនឯងហើយ បងគួរតែមើលថែរខ្លួនឲបានល្អ.....
TAKEMITCHY!!! គេនៅមានពាក្យនិយាយបន្តប៉ុន្តែ TAKEMICHI ដើរចេញធ្វើព្រងើយ ក្មេងម្នាក់នេះប្រែមែនទែហើយ សម្តីរបស់គេបៀបដូចខ្យល់ហោះកាត់ត្រចៀក ក្មេងដែរទន់ភ្លន់បែរជាក្មេងទំនើង ចាក់សាក់ពេញខ្លួន ចោះក្រវិលចង់គ្រប់រុន្ធហើយនៅថែចេះជក់បារីទាំងវ័យក្មេង មិនដឹងថាតាំងពីពេលណា ពួកគេបែកគ្នាតែពីរឆ្នាំគេឡើងមើលមិនស្គាល់
MIKEY បានសម្លឹងមើលខ្នងអ្នកម្ខាងទៀតដើរចេញទាំងមិនអស់ចិត្តគេចង់សួរបន្ថែមទៀតប៉ុន្តែមិនអំណោយផល មានតែបណ្តាយចាំលើកក្រោយចាំសួរបន្តក៏បាន
MIKEY តើឯងស្គាល់គ្នាជាមួយគេមែនទេ អ្នកទាំងពីរដូចជានិយាយស្និទ្ធដូចអ្នកស្គាល់គ្នាពីមុនមកអញ្ចឹងឆាប់ប្រាប់យើងមកថាមានរឿងអ្វីចាំយើងជួយរកដំណោះស្រាយ
ŞİMDİ OKUDUĞUN
ដំណើរការកែប្រែខ្លួនទៅជាមនុស្សអាក្រក់
Hayran Kurguសុំទោស ខ្ញុំមិនគួរនាំអ្នកទាំងអស់គ្នាមករងទុក្ខជាមួយខ្ញុំ ... សុំទោស!!!!រឿងលើកនេះ ទុកឲខ្ញុំគឺជាអ្នកដោះស្រាយម្តងពួកបងហត់ហើយ បងគួរតែសម្រាកម្តងចុះ នៅសល់ទុកឲខ្ញុំ..... #NOTE : វាជាប្រភេទ R18 អញ្ចឹងអាចនិងមាន18+រៀងច្រើនបន្តិចចំណែកគូរមិនកំណត់នឹកឃើញយ៉ាងមិចដាក...