Episode1 :មណ្ឌលកុមារកំព្រា

2K 114 6
                                    

ផ្តើមរឿង

14/09/2000
គ្រួសារត្រកូលអភិជនមួយក្នុងទីក្រុងបាំងកកតែងតែស្អប់ខ្ពើមកូនប្រុសមិនថាទើបតែកើតឬមិនទាន់កើតក្តីគឺលោក ផាម ដែលជាមេគ្រួសារតែងតែយកទៅដាក់ក្នុងមណ្ឌលកុមាកំព្រាទាំងអស់លើកលេងតែកូនស្រីព្រោះគាត់បានគិតថាកូនប្រុសជាកូនចោលម្សៀត!
"បងអូនឈឺពោះណាស់!...."
នារីពោះធំដើរមកតេះតះៗដោយសារជិតសម្រាលកូន
"អូន!...ម៉ែដោះឆាប់ហៅហៅតៃកុងឡានមកឥឡូវនេះភ្លាម!"
លោកផាមស្លន់ស្លោខ្លាំងណាស់ព្រោះជិតបានជួបមុខកូនស្រីរបស់គាត់ហើយ
លោកផាមអៀវអ្នកស្រីឆារ៉ាចូលទៅក្នុងឡានយ៉ាងអន្ទះសារ
"បងអូនសុំរឿងមួយបានទេ?បើកូនយើងម្តងនេះកើតមកជាប្រុសទៀតសូមបងកុំបោះបង់គេចោលអី..."
"មិនបានដាច់ខាត!កូនប្រុសពិតជាចោលម្សៀតណាស់បងមិនចង់បានកូនដូចអាផាន់ទេ!"
លោកផាមនិងយាយដាក់អហង្កា
បន្តិចក្រោយមកក៏ដល់មន្ទីរពេទ្យ...
គ្រែពេទ្យបានឈរចាំជាស្រាច់នៅពេលឡានរបស់លោក
ផាមមកដល់
"អ្នកគ្រូពេទ្យមើលថែប្រពន្ធខ្ញុំឲ្យបានល្អផង!"
លោកផាមស្រែកផ្តាំគ្រូពេទ្យហើយគ្រូពេទ្យក៏បិទទ្វាមិនឲ្យសាច់ញាតិចូល....
1ម៉ោងក្រោយមកលោកពេទ្យក៏ចេញមកវិញដោយដៃកាន់ទារកតូចមួយយ៉ាងគួរឲ្យស្រឡាញ់មកជាមួយ
"តើកូនរបស់ខ្ញុំជាកូនស្រីមែនទេគ្រូពេទ្យ"
"ហឹម...ចូលរួមត្រេកអរផងលោក លោកទទួលបានសមាជិកថ្មីហើយ ហើយគេជាកូនប្រុស"
"កូនប្រុស"
គាត់ខឹងយ៉ាងខ្លាំងព្រោះប្រពន្ធរបស់គាត់បានពពោះ៣ដងហើយនៅតែជាកូនប្រុស
"មកនេះ!"
លោកផាមកញ្ឆក់កូនមកបីហើយដើរចេញទៅខាងក្រៅដើម្បីយកកូនឲ្យតៃកុងឡានយកទៅដាក់មណ្ឌលកុមាកំព្រា
"ឯងដឹងហើយមែនទេមិនបាច់យើងប្រាប់ច្រើនទេ"
លោកផាមហុចទសរកដូចបាវសំរាមទៅឲ្យតៃកុងឡាន
ហើយដើរចូលមកក្នុងវិញ
"បងឯងណាកូនខ្ញុំ?ហឹហឹ"
អ្នកស្រីឆារ៉ាយំភ្លាមព្រោះបានដឹងមុនថាប្តីរបស់នាងនិងយកកូនទៅចោលក្នុងមណ្ឌលកុមាកំព្រា
"បងធ្វើនេះមានដឹងថាខ្លួនជាឪពុកគេទេបងធ្វើបែបនេះបានយ៉ាងមិច?"
អ្នកស្រីសួរទាំងខឹងសម្បារព្រោះប្តីហ៊ានបរិហាពេលដែលនាងខំពពោះ៩ខែ១០ថ្ងៃយកមកលេងសើច
"អូនក៏ខំបង្កើតកូនស្រីឲ្យបងមក"
ពេលនេាះលោកផាមនិងអ្នកស្រីឆារ៉ាក៏បានឈ្លោះប្រកែលគ្នាយ៉ាងខ្លាំង......
30/5/2002
ឥឡូវនេះអ្នកស្រីឆារ៉ាបានពពោះម្តងទៀតនៅឆ្នាំ2002គាត់បានពពោះ៩ខែហើយរងចាំតែថ្ងៃកើតនោះទេគាត់សង្ឃឹមថាកូនក្រោយនេះជាកូនស្រីគាត់មិនចង់បង្កើតគេហើយបោះបង់គេចោលទៀតនោះទេរយៈពេល២ឆ្នាំមកនេះគាត់បានត្រឹមតែស្តាយដែលជួយកូនមិនបានហើយថែមទាំងមិនដឹងថាកូននៅមណ្ឌលមួយណាទៀត។

Bad Boy The Series🔞[មួយរឿងចប់]Where stories live. Discover now