~~~~>
សួរស្តីខ្ញុំភីតណាចាំខ្ញុំបានទេ?ឥឡូវនេះខ្ញុំបានរៀនថ្នាក់ទៅ១១នៅអាយុ១៨វាពិតជាលឿនខ្លាំងមែនទែនមែនទេសម្រាប់ខ្ញុំមិនលឿនទេវាយូរខ្លាំងណាស់សម្រាប់ខ្ញុំដែលទ្រាំរស់នៅក្នុងរូបភាពជាមនុស្សស្រីរយៈពេល១៨ឆ្នាំ
"ជម្រាបសួរអ្នកបងសុខសប្បាយទេ?"
ស្ត្រីចំណាស់ម៉ាក់របស់ខ្ញុំលើកដៃជម្រាបសួរម៉ាក់របស់ខ្ញុំដោយដៃមានកាន់ផ្លែឈឺមួយកន្ត្រកផងដែល
"ចាសអ្នកអូនខ្ញុំសុខសប្បាយធម្មតានោះទេហើយអ្នកអូនមកផ្ទះបងមានការអីមានទាំងផ្លែឈើមកជាមួយទៀត"
"ខ្ញុំមកនេះគឺចង់មកសួររឿងចង់បានកូនភីតមកធ្វើជាភរិយាកូនប្រុសរបស់ខ្ញុំដែលមានការជាមេពលីលព្រោះមើលទៅនាងមានចរិកថ្លៃថ្នូរខ្ញុំពេញចិត្តណាស់តើអ្នកបងព្រមទេ?ហើយបង្គាប់ប៉ុន្មានដែលប៉ុន្មានក៏ខ្ញុំព្រមដែល"
ខ្ញុំបើកភ្នែកធំៗព្រោះមិននឹកស្មានថាមានគេមកចូលស្តីដណ្តឹងខ្ញុំលឿនដល់ថ្នាក់នេះសោះ
ខ្ញុំព្យាយាមសេញ៉ូទៅម៉ាក់ថាមិនបានទេ!
"អ្នកស្រីហាណាខ្ញុំក៏មិនចង់ប្រកែកដែលតែមកពីកូនស្រីខ្ញុំនៅរ័យក្មេងពេកទើបមិនទាន់សម្រេចចិត្តបានសូមកុំប្រកាន់ខឹងអ្វីអី"
ឮម៉ាក់ប្រកែកបែបនេះខ្ញុំក៏រាងធូរទ្រូងហុឺយ..ឲ្យយកប្តីយ៉ាងមិចទៅបើគេឃើញរូបរាងខ្ញុំច្បាស់ជាវីវមិនខានទេ!!!!!
ម៉ាក់និងអ្នកស្រីហាណាអង្គុយសំណេះសំណាលគ្នាបន្តិចខ្ញុំក៏ឃើញអ្នកស្រីហាណាចេញទៅវិញហើយខ្ញុំក៏ស្ទុះចុះមកក្រោមសួររឿងខ្លះៗពីម៉ាក់ដែលអ្នកស្រីហាណានិយាយអម្បាញ់មិញ
"អម្បាញ់មិនគាត់និយាយអ្វីហេតុអីមើលទៅលាក់បាំងម្លេះ?"
"គាត់ថាគាត់និងចាំ"
ហុឺយឮហើយហត់នឿយណាស់ហេតុអីម្នាក់ៗចង់បានខ្ញុំធ្វើប្រពន្ធម្លេះណ៎?
"អឺនែក៎ភីតប៉ារបស់កូននិងរើមកនូប្រទេសថៃវិញឆាប់នេះហើយ"
"ពិតមែនទេម៉ាក់?"
ខ្ញុំរំភើបលាយអរផងព្រោះតាំងពីតូចមកមិនដែលបាននៅជិតប៉ាយូទេ
"អឹមហឹមប្រហែល៣ថ្ងៃក្រោយនេះ"
"ចាស"
.....
ព្រះអាទិត្យលិចផុតទៅក៏ដល់វេណព្រះចន្ទបង្អួតសម្រស់វិញម្តងខ្ញុំឈរនៅមាត់បង្អួចសញ្ជឹងគិតដល់មនុស្សម្នាក់ដែលខ្ញុំមានអារម្មណ៍ល្អៗជាមួយគ្នាកាលពីវ័យ១២ឆ្នាំ
"ភុនលោកនិងភ្លេចខ្ញុំទេពេលចាកចេញពីខ្ញុំទៅរៀននៅបរទេស?"
ខ្ញុំសួរខ្លួនឯងទោះគ្មានម្លើយក្តីតែខ្ញុំមិនអាចបំភ្លេចគេបាននោះទេគេម្នាក់នេះហើយដែលខ្ញុំបន្ទាបខ្លួនឲ្យនៅកានតែជិតគេទោះខ្ញុំធ្វើខុសពីលក្ខណៈរបស់ម៉ាក់ក្តីតែអារម្មណ៍ខ្ញុំបានអូសទាញខ្ញុំឲ្យទៅឲ្យជិតគេម្នាក់នោះ
"អ្នកនាងតែក្តៅលោកស្រីឲ្យយកមកជូន"
បងណាំភីកាន់ថាស់ដាក់តែមកទុកនៅលើតុរៀនរបស់ខ្ញុំតិចៗខ្លាចរំខានដល់ខ្ញុំ
"បងណាំភីមកអង្គុយកំដខ្ញុំបន្តិចសិនទៅ"
"ចាសអ្នកនាង"
គាត់ដើរចូលមកជិតខ្ញុំហើយរងចាំស្តាប់ខ្ញុំនិយាយ
"បើយើងនឹកមនុស្សម្នាក់រហូតតើវាជាអារម្មណ៍អ្វី?"
"អ្នកនាងមានអារម្មណ៍បែបនេះជាមួយមនុស្សប្រុសឬមួយមនុស្សស្រី?"
"គេជា...មនុស្ស....មនុស្សប្រុស"
ខ្ញុំទម្លាក់សម្លេងចុះបន្តិចកុំឲ្យមានអ្នកឮ
"មនុស្សប្រុស?អ្នកនាងជាមនុស្សប្រុសដែលនិងតើអាចមានអារម្មណ៍បែបនោះបានយ៉ាងមិច?"
"ខ្ញុំក៏មិនដឹងដែលវានមានអារម្មណ៍បែបនិងឯងៗតាំងពី៦ឆ្នាំមុនមកម្លេះ"
"ខ្ញុំគិតថាអ្នកនាងជាប្រភេទBLវាមិនចម្លែនោះទេអ្ន្នកនាងធំធាត់មកជាមួយរូបរាងជាមនុស្សស្រីវាក៏អាចវិវត្តទៅតាមនិងដែលអ្នកនាងកុំខំប្រឹងរុញច្រានអារម្មណ៍នេះអីបន្តជាមួយវាទៅយ៉ាងណាក៏មានខ្ញុំនៅខាងអ្នកនាងជានិច្ច"
ខ្ញុំពិតជាកក់ក្តៅណាស់ដែលមានអ្នកនៅខាងខ្ញុំនៅពេលនេះខ្ញុំនិយាយប្រាប់រឿងសម្ងាត់របស់ខ្ញុំពិតជាមិនខុសមនុស្សមែន
"អ្នកនាងក៏យប់ណាស់ទៅហើយអ្នកនាងចូលគេងទៅប្រយ័តមិនស្រួលខ្លួន"
ខ្ញុំងក់ក្បាលបន្តិចដោយបង្ហាញថាយល់ព្រមនិងឲ្យបងណាំភីចេញទៅ
BINABASA MO ANG
Bad Boy The Series🔞[មួយរឿងចប់]
Fantasyក្នុងគ្រួសារត្រគោលអភិជនមួយឲ្យតែប្រពន្ធបង្កើតកូនមកជាមនុស្សប្រុសគឺតែតែយកទៅដាក់ក្នុងមណ្ឌលកុមាកំព្រាឬរម្លូតចេញជានិច្ចព្រោះគេបានយល់ថាកូនប្រុសកើតមកប៉ោឡែគ្មានសណ្តាប់ធ្នាប់។ ប៉ុន្តែចិត្តជាម្តាយមួយរូបបានបង្កើតកូនមកតែក៏ត្រូប្តីពង្រាត់ចេញរហូតដល់ពេលមួយរបុសជាប្ត...