Episode 12:អំពើល្អ

656 96 21
                                    

វាលសមុទ្រធំល្វឹងល្វើយមើលទៅត្រជាក់ភ្នែកឥតឧបមាឯខ្យល់បកវិចៗរំលេចឲ្យចិត្តមនុស្សម្នាក់ដែរកំពុងដើរកម្សាន្តអារម្មណ៍កាន់តែមានអរម្មណ៍ល្អ
~~

ខ្ញុំដើរនៅមាត់សមុទ្យម្នាក់ឯងយ៉ាងរីករាយព្រោះពេលនេះខ្ញុំមានអារម្មណ៍ថាប្រៀបបានដូចរស់ក្នុងជីវិតថ្មីស្រឡាងមួយទៀតដែលមិនធ្លាប់មានពីមុនមក
ថ្ងៃនេះខ្ញុំស្លៀកសម្លៀករបស់មនុស្សប្រុសដែរមិនធ្លាប់ពាល់ពីមុនមកដោយមានវេកាសជានាក់រាប់រងទាំងអស់ខ្ញុំមានអារម្មណ៍ថាវេកាសគេមិនមានចិត្តអាក្រក់លើខ្ញុំទេ
**ស្រមៃទៅកាលភីតចូលមន្ទីរពេទ្យដែលគាត់ត្រូវគ្រាប់បែកផ្ទុះបន្តិច

ខ្ញុំសម្ងំគេងរងចាំម៉ាក់មកវិញមិនទាន់បានប៉ុន្មានផងក៏ឃើញរាងសង្ហារបស់វេកាសបើកទ្វាចូលមកទើបខ្ញុំធ្វើជាសន្លប់បន្ត។

ទោះបីខ្ញុំបិទភ្នែកជិតពិតមែនតែខ្ញុំអាចដឹងបានថា
វេកាសកំពុងសម្លឹងមើលមុខរបស់ខ្ញុំមិនដាក់ភ្នែកទាល់តែសោះតែខ្ញុំនៅបន្តធ្វើដូចសន្លប់ធម្មតាបន្តិចក្រោយមកអារម្មណ៍របស់ខ្ញុំបានឲ្យដឹងថាវេកាសកំពុងឱនសន្សឹមៗមករកផ្ទៃមុខរបស់ខ្ញុំ

ដៃរបស់ខ្ញុំពេលនោះបានខ្ញាំចូលគ្នាយ៉ាងសម្ងាត់ខ្លាចវេកាសបានដឹងថាខ្ញុំដឹងខ្លួនឡើងវិញវេកាសបង្អូសបបូរមាត់មក
រកផ្ទៃត្រចៀករបស់ខ្ញុំហើយបញ្ចេញសម្លេងតិចៗថា
"First Revengeត្រូវបានរួចរាល់"គេនិយាយហើយក៏ដើរចេញទៅវិញបាត់ខ្ញុំបើកភ្នែកតិចៗមើលដំណើររបស់វេកាសចាកចេញទៅហើយក៏ឃើញថាដៃរបស់គេមានឈាមoh wowខ្ញុំស្លុតមិនស្ទើរទេបន្ទាប់ពីបានសម្រួលអារម្មណ៍ឡើងវិញហើយខ្ញុំក៏ចាប់ផ្តើមគិតថាពាក្យដែរគេនិយាយអម្បាញ់មិនជាអ្វី?
~~~
"ឬមួយពាក្យដែរវេកាសនិយាយកាលនោះជាជារឿងតែមួយរវាងសាកសពដែលម៉ាក់ក្មេកបានឃើញនៅឃ្លាំងសម្ងាត់?អាចទេដែរវេកាសសងសឹកពួកជនអាក្រក់នោះឲ្យខ្ញុំ?"
.....
"គិតអីហេតុអីមិនញុាំ?"
វេកាសសួខ្ញុំព្រោះឃើញខ្ញុំមិនញុាំអីបន្តិចសោះ
"មិនមានអីទេ"
ខ្ញុំញញឹមមិនសមដាក់វេកាសវិញហើយសម្លឹងមើលមុខវេកាសម្តងហើយម្តងទៀតទាំចម្ងល់ពេញខួរ
"មានរឿងអីចង់និយាយមែនអត់"
"អ....អត់ទេ...ខ្ញុំមិនឃ្លានទេលោកញុាំទៅខ្ញុំសុំទៅសម្រាកសិនហើយ"
និយាយរួចខ្ញុំក៏ងើបចេញទៅក្នុង អូតែល បាត់ដោយមិនចាំស្តាប់វេកាសឆ្លើយតបទាន់ទេ
ខ្លួនរបស់ខ្ញុំតម្រេតចុះទៅលើពូកទាំងអស់កម្លាំង
"វេកាសចង់ធ្វើអីទៀតហើយ?"
...
ព្រឹកស្អែក
ថ្ងៃនេះនៅមាត់សមុទ្យមើលទៅស្រស់ស្អាតខ្លាំងណាវាស្ទើរតែគំនូមិនអាចប្រៀបដូចព្រោះមានដើមដូងលម្អនៅតាមមាត់សមុទ្យជាច្រើន

Bad Boy The Series🔞[មួយរឿងចប់]Donde viven las historias. Descúbrelo ahora