Mafia Boss

731 61 0
                                    




«Boss...» Jom បើកទ្វារយឺតៗហើយហៅនរណាម្នាក់ដែលមានងារជាចៅហ្វាយរបស់គេដោយសំឡេងតិចៗ។

«មានស្អីក៏ឆាប់និយាយមក!» សំឡេងមាំស្រែកឧទានឡើងដោយទឹកមុខរំខាន។ គេកំពុងស្ថិតក្នុងឈុត kendo ដែលគេកំពុងតែហាត់ជាមួយនឹងដៃស្ដាំរបស់គេ។

«នេះគឺជា list ឈ្មោះរបស់ក្មេងៗដែលខ្ញុំរកមកឱ្យBoss! Boss ពេញចិត្តមួយណាដែរ ទាំងអស់ក៏គ្មានបញ្ហា» Jom សើចស្ញេញបង្ហាញធ្មេញ.សទាំង ៣២គ្រាប់មកអស់គ្មានសល់។

«ឯងមករំខានយើងដល់ទីនេះព្រោះតែរឿងប៉ុនហ្នឹង?» អ្នកកំលោះដោះរបាំងមុខចេញហើយងាកទៅសួរអ្នកដែលជាកូនចៅដោយទឹកមុខមិនពេញចិត្ត។ ញើសថ្លាហូរតាមជៀងសក់ធ្លាក់ដល់កញ្ចឹង.ក បង្ហាញភាពទាក់ទាញដ៏ស្រស់សង្ហាររបស់មនុស្សប្រុសដែលមានអំណាច «ឯងគិតថាយើងជាបីសាចតណ្ហាដែលគ្មានការធ្វើមែនទេ?» គេដើរចូលទៅជិតហើយសួរ។

Jom ក្ដាប់មាត់ចូលគ្នាបន្តិចដោយមិនហ៊ាននិយាយអ្វីទាំងអស់ ពេលដែលសំណួរបែបនេះធ្លោយចេញពីមាត់ចៅហ្វាយកំណាចរបស់គេ។ គេមិនមែនជាបីសាចតណ្ហា តែក្មេងៗដែលចូលទៅបម្រើគេគ្មានម្នាក់ណាចាកចេញមកវិញដោយមានសភាពល្អនោះទេ ម្នាក់ៗអាចនឹងត្រូវសែងចេញបើមិន​អ៉ីចឹងក៏ត្រូវលូនចេញមកដោយខ្លួនឯងដែរ សមត្ថភាពរបស់ចៅហ្វាយរបស់គេអាចនឹងនៅក្រោមនេះតែក៏មិនអាចឆ្ងាយពីងារបែបនេះដែរ អាចថា.....

Ken ដែលជាដៃគូហ្វឹកហាត់មុននេះចាប់ផ្ដើមដោះរបាំងមុខចេញហើយដើរចូលមករក Jom ដែលកំពុងតែរកនឹកចម្លើយឆ្លើយតបជាមួយចៅហ្វាយរបស់ខ្លួន។

ទឹកមុខឌឺដង ស្នាមញញឹមកំណាចតែងតែលាក់នៅលើបបូរមាត់ ចាប់ផ្ដើមញញឹមហើយហុចក្បាំងមុខទៅឱ្យ Jom កាន់ឆ្លាស់ជាមួយ​ list ឈ្មោះរបស់ក្មេងៗដែល Jom យកមកឱ្យចៅហ្វាយរើសមើល. បន្ទាប់មកគេក៏បើកវាមើលពិនិត្យម្ដងមួយៗមុននឹងងាកទៅរកម្ចាស់ list ឈ្មោះវិញ។

«ឯងធ្វើការនៅទីនេះយូរប៉ុណ្ណាហើយ Jom!»

«អឺ...អ៉ីចឹងខ្ញុំឱ្យពួកគេទៅវិញសិន...» Jom តបយឺតៗហើយដាច់ៗ។ សំណួររបស់ Ken ធ្វើឱ្យគេដឹងថាពេលនេះ គេកំពុងតែធ្វើឱ្យចៅហ្វាយមួម៉ៅ រយៈពេលធ្វើការបញ្ជាក់ពីសមត្ថភាពរបស់គេ រឿងតូចតាចប៉ុណ្ណេះក៏គេធ្វើមិនបានល្អហើយថែមទាំងជាការងារដដែលៗទៀតនោះ បើចៅហ្វាយមិនខឹងទៀត វាចម្លែកពេកហើយ។

MAFIA's BEHAVIORWhere stories live. Discover now