មុខមាត់ដ៏ល្អឥតខ្ចោះកាត់ទៅខាងអាស៊ីច្រើនជាងអឺរ៉ុប ច្រមុះខ្ពស់មានខ្ទង់ រន្ធភ្នែកជ្រៅ ភ្នែកពណ៌ត្នោតនិងបបូរមាត់មិនក្រាស់មិនស្តើង សក់រលាស់រួញបន្តិចនៅខាងចុង។ Vegas មានស្មាទូលាយ ការស្លៀកពាក់ប្រកបដោយរសនិយមខ្ពស់តាមប្រភេទម៉ាហ្វៀ ។ពេលដែលរាងខ្ពស់ក្រោកឈរ មនុស្សជាច្រើនតែងតែភ្ញាក់ផ្អើលនឹងកម្ពស់ 192 សង់ទីម៉ែត្ររបស់គេ។ រាងកាយមាំមួន ដើមទ្រូងរឹងមាំ ចង្កេះស្ដើងតាមប្រភេពបុរសដែលហាត់ប្រាណទៀងទាត់ មិនមានក្បាលពោះ។
Ken សម្លឹងមើល Vegas ដើរចេញទាំងមិនអស់ចិត្ត គេខំណែនាំឱ្យល្អហើយហ្នឹង បែរជាដើរចេញទៅណានោះវិញ។ Ken មានកម្ពស់ 185 សង់ទីម៉ែត្រ ប៉ុន្តែបើធៀបនឹង Vegas វាហាក់ដូចជាគេជាកូនក្មេងឈរជិតមនុស្សប្រុសពេញកំលោះម្នាក់យ៉ាងអ៉ីចឹង ប៉ុន្តែនៅពេលដែល Ken ឈរជាមួយបុរសផ្សេងទៀត គេមើលទៅផ្សេងពីនេះ ដូចជាស្អាតសង្ហាពោរពេញទៅដោយភាពជាបុរស។
Porche និង Pete បន្តជជែកគ្នានិងផឹកបន្តទៅជារឿយៗ...
«នែ៎ យប់នេះឯង កុំត្រលប់...ទៅវិញអី នៅបន្តផឹកជាមួយខ្ញុំទៅរក...អីលេងៗសប្បាយៗនៅ...ខាង...នោះ...ហ៊ឹក!» Porche ប្រាប់ទៅកាន់ Pete ក្នុងអក្ការៈស្រវឹង។ គេចង្អុលទៅម្ខាងទៀតនៅក្នុងកញ្ចក់ដែលជាថានសួគ៌របស់ Gay នៅខាងក្នុងនោះគឺអ៊ូអរជាងនៅខាងក្រៅ ព្រោះមានអ្វីលេងច្រើនជាងនេះ។ ខាងនោះសម្រាប់ដែលអ្នកដែលត្រូវការសប្បាយព្រោះមានការសម្ដែង ការរាំតោងបង្គោល ចំណែកមនុស្សប្រុសវិញក៏សម្បូរសប្បាយជាងដែរ។
Pete ងាកទៅតាមដៃដែល Porche ចង្អុលហើយក៏ញាក់បបូរមាត់បន្តិច។ កន្លែងទាំងពីរខ័ណ្ឌដោយកញ្ចក់ការពារសំឡេង ដែលទោះជាខាងក្នុងមានសម្លេងខ្លាំងប៉ុណ្ណាក៏មិនអាចឭចេញមកក្រៅបានដែរ។
«អត់ទេ! ឯងដឹងហើយថា ខ្ញុំក៏មិនមែនជាមនុស្សប្រភេទនេះ» Pete បដិសេធ។
«សាកម្ដងទៅ សប្បាយណាស់ណា៎... គ្រាន់តែកំដរខ្ញុំហ៊ឹក!»
ទីងៗៗៗៗ... និយាយមិនទាន់ចប់ផង សំឡេងទូរស័ព្ទរបស់ Porche ក៏រោទ៍ឡើងម្ដងទៀត។ Porche ជ្រឹមភ្នែកសម្លឹងមើលលេខនៅក្នុងទូរស័ព្ទហើយក៏ជ្រួញចិញ្ចើម ព្រោះវាជាលេងដែលគេមិនដែលស្គាល់។
STAI LEGGENDO
MAFIA's BEHAVIOR
Storie d'amoreVegas Theerapanykul ម៉ាហ្វៀលនៃត្រកូលរងរបស់ Theerapanykul មិនដែលចោលភ្នែកទៅមើលបុរសអាស៊ីណាម្នាក់ឡើយ លើកលែងតែ Pete Jakapan Phuta ដែលជាកំលោះជនជាតិថៃសម្បុរសណ្ដែកបាយ កំពស់សមល្មមជាបុរដមុខគួរឱ្យស្រលាញ់តែសម្ដីសំដៅមិនសមនឹងមុខមាត់ឡើយ មួយម៉ាត់ៗរបស់គេមុតជាងផ្លែឡា...