ប្រមាណជាប្រាំនាទីក្រោយ កាយតូចបានលាងរបួសអោយថេយ៉ុងរួចរាល់ ថែមទាំងបានបិទវាយ៉ាងស្អាតរៀបរយ។
« រួចរាល់ហើយ »
ថេយ៉ុងប្រែទឹកមុខមកជាស្មើធម្មតាវិញ សម្លឹងមើលទៅខាងក្រៅតាមជញ្ជាំងកញ្ចក់ឃើញថាពេលនេះយប់កាន់តែជ្រៅទៅហើយ ហាងមួយចំនួនបានបិទទ្វារអស់ទៅហើយ ទើបនាយប្រញាប់បង្វែរអារម្មណ៍មកនិយាយជាមួយហូប៊ីវិញ÷
« ពេលនេះយប់ជ្រៅហើយ!ឯងមិនត្រឡប់ទៅផ្ទះវិញទេឬ? »
អាល្អិតទម្លាក់ទឹកមុខចុះ អំបាញ់មិញគេបានភ្លេចរឿងរ៉ាវនៅក្នុងចិត្តបានខ្លះទៅហើយពេលបានសន្ទនាជាមួយនឹងថេយ៉ុង ស្រាប់តែពេលនេះនាយបែរជារំលឹកវាឡើងមកអោយគេនឹកគិតទៅដល់វាសារជាថ្មី។ពេលនេះគ្មានផ្ទះនៅទៀតឡើយ សូម្បីតែប្រាក់ឬទ្រព្យសម្បត្តិក៏មិនបានយកមកតាមខ្លួនដែរ មានតែខោអាវមួយសម្រាប់និងលុយបន្តិចបន្តួចយកតាមជាប់ក្នុងតាកាបតែប៉ុណ្ណោះ ចាប់ពីពេលនេះទៅជីវិតរបស់គេមានសេរីភាពហើយ គ្រាន់តែរស់នៅលើភាពលំបាកវេទនាដោយសារគ្មានប្រាក់សម្រាប់ចាយវាយដដែល។យ៉ាងណាក្ដី គេខ្លួនឯងជាអ្នកជ្រើសរើសដើរផ្លូវនេះដោយខ្លួនឯង វាប្រសើរជាជាងរស់នៅក្នុងសម្ពាធ មិនខុសពីជាប់គុក។
ហូប៊ីអោនមុខចុះរកកល់ចង់យំ រួចក្រវីក្បាលយឺតៗ ធ្វើអោយថេយ៉ុងឆ្ងល់នឹងរឿងរ៉ាវនៃជីវិតរបស់គេម្ដងទៀត។
« មិនទៅផ្ទះវិញ? »
« ខ្ញុំអត់មានផ្ទះទៅទេ »
កាយក្រាស់គាំងស្ញេញបានត្រឹមស្ងាត់មាត់ លើកនេះទាំងឆ្ងល់ទាំងមិនយល់ គ្មានផ្ទះរស់នៅមែនទេ?សាច់ឈាមរបស់ហូប៊ីមិនសាកសមជាកូនអ្នកក្រីក្រដល់ថ្នាក់គ្មានកន្លែងនៅឡើយ។
« កុំលេងសើច! »
« ខ្ញុំមិនបានកុហកទេ!ខ្ញុំបានឈ្លោះគ្នាជាមួយអ្នកផ្ទះហើយក៏សម្រេចចិត្តមិនត្រឡប់ទៅវិញទៀត » រាងតូចរៀបរាប់ទាំងចង់យំ ណាមួយនឹកទៅដល់ម៉ាក់មិនដឹងពេលនេះគាត់សុខទុក្ខយ៉ាងណា មួយទៀតខឹងចិត្តជាមួយឪពុកដែលតែងតែដាក់សម្ពាធមកលើខ្លួន នៅសល់មួយទៀតគឺពេលនេះជីវិតរបស់គេកំពុងតែលតោលនៅតាមផ្លូវហើយ។
« បើអញ្ចឹងឯងគិតថាយ៉ាងមិចបន្ត?ចង់អង្គុយនៅទីនេះរហូតមែនទេ? »
« លោកជំពាក់គុណខ្ញុំ!ចាត់ទុកថាលោកជួយសងខ្ញុំទៅចុះ »
« សងរបៀបណា? »
« ខ្ញុំសុំនៅជាមួយផង »
ថេយ៉ុងភ្ញាក់ផ្អើលម្ដងទៀត ប៉ុន្តែអាចរកពាក្យមកប្រកែកបាន÷
« មិនកើតទេ!បន្ទប់របស់ខ្ញុំតូចណាស់មើលទៅឯងនៅមិនកើតទេ » មិនមែននាយមានចិត្តចង្អៀតនោះទេ ប៉ុន្តែមកពីបរិយាកាសនិងកន្លែងដែលខ្លួនរស់នោះវាពិបាកពេក មើលទៅហូប៊ីមិនអាចទ្រាំទ្រជាមួយវាបានឡើយ រិតតែមិនចង់អោយគេមកលំបាកជាមួយខ្លួន។
ប៉ុន្តែហូប៊ីមិនបានគិតបែបនោះឡើយ ទោះបីជាកូនអ្នកមាន រស់នៅគ្មានពាក្យថាក្រខ្សត់ឬខ្វះខាត ប៉ុន្តែពេលនេះជីវិតធ្លាក់ចុះដល់បាត អោយតែមានកន្លែងគេងគឺគ្រប់គ្រាន់ហើយ ទោះវាតូចចង្អៀចបែបណាក៏អាចទ្រាំបាន។ប្រសិនបើគេមានលុយខ្លះនៅក្នុងខ្លះ គេច្បាស់ជាអាចជួលបន្ទប់តូចមួយនៅតែម្នាក់ឯងនឹងរកការងារធ្វើបណ្ដោះអាសន្នសិនបាន តែពេលនេះគឺមានតែខ្លួនទទេរតែប៉ុណ្ណោះ។
« មិនមែនបែបនោះទេ!ខ្ញុំមិនមែនជាមនុស្សប្រកាន់ច្រើនអ្វីឡើយ អោយតែមានកន្លែងសម្រាប់គេងគឺគ្រប់គ្រាន់ហើយ!ខ្ញុំសន្យាថានឹងជួយការងារផ្ទះរបស់លោក ដាំបាយ លាងចាន បោកខោអាវ ជូតផ្ទះបោសផ្ទះក៏ខ្ញុំអាចធ្វើបានដែរ »
ដល់ពេលឮហូប៊ីលះបង់ដើម្បីចង់នៅជាមួយខ្លួនខ្លាំងដល់ថ្នាក់នេះ ថេយ៉ុងរកពាក្យមកប្រកែកលែងកើតតែម្ដង។
« ខ្ញុំសន្យាថាមិនធ្វើអោយលោកពិបាកទេ!ខ្ញុំរៀនចប់ហើយថ្ងៃស្អែកខ្ញុំនឹងរកការងារធ្វើបណ្ដោះអាសន្នសិន ពេលបានច្រើនខ្ញុំនិងបង់ថ្លៃបន្ទប់ជួលអោយទៅលោកពាក់កណ្ដាល »
ថេយ៉ុងនៅស្ងៀមដើម្បីគិត ប្រសិនជាយល់ព្រមអោយហូបដីមិនមែនដើម្បីតែផលប្រយោជន៍នោះឡើយ នាយគ្រាន់តែអាណិតនិងចង់ជួយ ម្យ៉ាងទៀតខ្លួនក៏បានជំពាក់គុណអាល្អិតម្នាក់នេះដែរ។
« ណ្ហើយ!ចាត់ទុកថាខ្ញុំសងគុណឯងទៅចុះ » គ្រាន់តែប៉ុណ្ណឹង ហូប៊ីអរស្ទើរស្លាប់ ស្រែកហ៊ោរយ៉ាងឮព្រោះសប្បាយចិត្តដែលងេយ៉ាងយល់ព្រមអោយខ្លួនទៅនៅជាមួយ។ថេយ៉ុងនាយញញឹមចេញមកដោយមិនដឹងខ្លួន ឃើញស្នាមញញឹមរបស់ហូប៊ីគេក៏សប្បាយចិត្តដូចគ្នា។
1ម៉ោងក្រោយ...
បន្ទាប់ពីចំណាយពេលអស់មួយម៉ោងសម្រាប់អង្គុយរង់ចាំថេយ៉ុង ដើម្បីបានទៅផ្ទះវិញជាមួយគ្នា ហូប៊ីស្ទើរតែអង្គុយងក់ផ្ដេកក្បាលទៅនឹងតុច្រើនដងទៅហើយ។ការងាររបស់ថេយ៉ុងដល់ម៉ោងដប់យប់ទើបគេអាចសម្រាកបាន នាយធ្វើការបណ្ដើរលួចមើលអាល្អិតបណ្ដើរ ក្នុងចិត្តលួចអាណិតដែលត្រូវមកអង្គុយចាំខ្លួននៅកណ្ដាលវាល បក់មូសផងញីភ្នែកផង។
គ្រាន់តែនាឡិកាដើរចំទ្រនិចម៉ោងដប់យប់ទៅភ្លាម អ្នកកំលោះប្រញាប់ស្រវ៉ារៀបចំរបស់របរដាក់ក្នុងកាតាបស្ពាយនិងបិទហាងអោយឆាប់រួចរាល់ រួចទៅអូសដៃហូប៊ីដើរចេញទៅជាមួយខ្លួន។
« ទៅផ្ទះបានហើយមែនទេ? » អាល្អិតដើរទៅតាមការអូសដៃរបស់អ្នកម្ខាងទៀតទាំងមមីមមើរព្រោះងងុយគេងដល់កម្រិត លើកដៃញីភ្នែកដើម្បីអោយស្វាងងងុយខ្លះ។ថេយ៉ុងឈប់ដើរទៅមុខ អ្នកដែលមិនបានត្រៀមខ្លួនត្រូវបើកជាមួយនិងផែនខ្នងរបស់នាយមួយទំហឹងសឹងតែអុកគូទទៅក្រោយ ប៉ុន្តែត្រូវបានថេយ៉ុងរហ័សជាងកាន់ដៃហូប៊ីជាប់មិនអោយគេដួលទៅលើដី។
« ទៅរួចឬអត់? » ឃើញថាហូប៊ីដើរសឹងតែបើកភ្នែកមិនរួច នាយកាន់តែបារម្ភ តែគេនៅតែព្យាយាមញីភ្នែកងក់ក្បាលថាខ្លួនមិនអី។
« ឡើងជិះកខ្ញុំមក!ចាំខ្ញុំអៀវឯងទៅដល់ចំណតឡានក្រុង ទម្រាំទៅដល់ផ្ទះនៅយូរទៀតណាស់ » ដោយសារតែងងុយខ្លាំងពេក តាំងស្មារតីខ្លួនឯងលែងបាន ហូប៊ីយល់ព្រមតាមសំណើររបស់ថេយ៉ុង ឡើងជិះពីលើករបស់មនុស្សមាឌធំ រួចក៏សម្ងំគេងលង់លក់បាត់មាត់បាត់កមិនដឹងតាំងពីពេលណា។
ថេយ៉ុងដៀងភ្នែកមើលទៅខាងក្រោយ រួចញញឹមម្នាក់ឯង បន្តដើរយឺតៗនៅលើផ្លូវដ៏ស្ងាត់ជ្រងំ និងក្រោមដំណក់ទឹកភ្លៀងរលឹមមិនទាន់រាំង។នាយប្រើពេលអស់ជិតដប់នាទីទើបអាចដើរមកដល់ឡានក្រុង ថែមទាំងមិនហ៊ានដាក់គូទអង្គុយទៅលើកៅអីរង់ចាំព្រោះខ្លាចហូប៊ីភ្ញាក់ ទើបសុខចិត្តឈរចាំទាំងជើងនិងដៃចុកស្ទើរបាក់។
ព្រោះតែពេលនេះជាពេលយប់ ដូច្នេះហើយទាល់តែសាមសិបនាទីម្ដងទើបមានឡានក្រុងស្វយ័តមួយបើកបរមកដល់ចំណតមួយនេះ ទម្រាំតែមកដល់ថេយ៉ុងឈរស្ទើរតែលង់លក់តាមអាល្អិតទៅហើយ។ពេលឡានក្រុងមកដល់ នាយប្រញាប់អៀវហូប៊ីឡើងទៅខាងលើ រួចដាក់គេអោយអង្គុយស្រួលបួលនៅលើកៅអី ខ្លួនឯងក៏អង្គុយនៅជិតនោះ ស្មាដែលនៅទំនេរទុកអោយហូប៊ីជាអ្នកកើយ។
ស្ទើរតែរៀងរាល់នាទី នាយតែងតែមើលមុខរបស់ហូប៊ីថែមទាំងលួចញញឹម។ក្មេងម្នាក់នេះមានឥទ្ធិពលមកលើខ្លួនចម្លែក ជួបគ្នាមិនទាន់បានប៉ុន្មានម៉ោងផងស្រាប់តែក្លាយជាមនុស្សស្និទ្ធស្នាលនឹងគ្នាដល់ម្ល៉ឹង។នាយមិនខ្លាចទេប្រសិនបើហូប៊ីជាមនុស្សបោកប្រាស់ អ្វីដែលនាយខ្លាចបំផុតនោះគឺខ្លាចថាគេជាកូនអ្នកមាន នាយមិនអាចសូម្បីតែស្រលាញ់គេ ឋាន:របស់គេវានៅឆ្ងាយគ្នាខ្លាំងពេក។ស្នាមញញឹមបានរលប់ ជំនួសមកវិញនូវទឹកមុខសោកសៅរកស្មានមិនត្រូវពីទុក្ខកង្វល់។
កន្លះម៉ោងក្រោយមក ឡានក្រុងបានធ្វើដំណើរមកដល់ទីតាំងចំពីមុខអគារបន្ទប់ជួលដែលថេយ៉ុងរស់នៅ។វាជាតំបន់ជាយក្រុង ព្រោះថាតម្លៃវាថោកមិនដូចនៅក្នុងទីក្រុងប៉ុន្មានទេ។នាយអៀវហូប៊ីឡើងទៅជាន់ទីបីនៃអគាររហូតដល់មុខបន្ទប់ទើបបើកទ្វារចូលទៅខាងក្នុង បង្ហាញនូវកូនបន្ទប់តូចមួយ មានគ្រែតែមួយអាចគេងបានគ្នាពីរនាក់ បន្ទប់ទឹក ចង្ក្រានបាយ និងកន្លែងផ្សេងៗទៀតគឺនៅជាមួយគ្នាតែម្ដង ប៉ុន្តែការរៀបចំនៅតែមានសណ្ដាប់ធ្នាប់។
រាងក្រាស់ដាក់អោយហូប៊ីគេងនៅលើពូក ដណ្ដប់ភួយអោយបានយ៉ាងល្អ ចំណែកខ្លួនឯងបែរជាមកគេងលើឥដ្ឋការ៉ូទៅវិញ។To be continued...
Spp admin ផងទាន់នៅជិតល្អផុសអោយមួយថ្ងៃមួភាគ🤟🏻
YOU ARE READING
Love In The End - vhope
Short Storyស្នេហារបស់ពួកយើងវាកើតឡើងនៅក្នុងពេលវេលានៃទីបញ្ចប់បាត់ទៅហើយ!