Episode 4

72 26 5
                                    

     ត្របកភ្នែកស្ដើងប្រឹងកម្រើកចង់ប្តឹងទៅនឹងពន្លឺថ្ងៃ ដែលចាំងចូលមកតាមប្រលោះបង្អួចមិនបានបិទជិត។រាងកាយទាំងមូលចាប់ផ្ដើមកម្រើកជាបន្តបន្ទាប់គ្នា រហូតដល់ត្រូវងើបអង្គុយមួយដងខ្លួន។ហូប៊ីងើបឡើងទាំងមមីរមមើរ សម្លឹងមើលជុំវិញ ឃើញខ្លួនឯងស្ថិតនៅក្នុងកូនបន្ទប់ជួលតូចមួយ ប៉ុន្តែមានសណ្ដាប់ធ្នាប់មិនរញ៉េរញ៉ៃ ទោះវាមិនស្អាតឡូយឆាយក៏ដោយ។គេដើរមើលជុំវិញនោះ មិនទាន់ស៉ាំនឹងជីវិតដែលរស់នៅបែបនេះ កន្លងមកធ្លាប់តែរស់នៅលើគំនរមានប្រាក់ មានបន្ទប់ស្អាតៗនិងធំៗនៅ ប៉ុន្តែមិនមែនមានន័យថាគេមិនចេះនៅបន្ទប់តូចចង្អៀតបែបនេះនោះទេ។
     ពេលដើរទៅដល់តុសម្រាប់រៀនតូចមួយ ទើបបានឃើញមានអាហារពេលព្រឹកគឺជានំប៉័ងសាំងវុិចមួយដុំ ទឹកដោះគោមួយកែវ ព្រមទាំងក្រដាស note មួយសន្លឹកនៅជាមួយគ្នា។
     “ ពេលងើបពីគេងឆាប់ញ៉ាំរបស់នេះនិងងូតទឹកទៅ!ឯងមិនចាំបាច់មកតាមខ្ញុំទៅធ្វើការទេ ពេលល្ងាចបន្តិចខ្ញុំនឹងត្រឡប់មកវិញហើយ! ” អត្ថន័យនៅក្នុងកូនសំបុត្រតូចមួយនោះ ទោះបីខ្លីប៉ុន្តែបង្កប់ទៅដោយការព្រួញបារម្ភ។ហូប៊ីអានវាព្រមទាំងញញឹម នឹកឃើញដល់មុខអ្នកដែលសរសេរវាទុកអោយខ្លួន កាន់តែញញឹមខ្លាំងជាងមុនថ្វេដង។មិននឹកស្មានថាមនុស្សសោះកក្រោះដូចជាថេយ៉ុង ចេះគិតពីអ្នកដទៃដែរ?
     ក្រដាស note នោះត្រូវបានហូប៊ីយកទៅទុកក្នុងសាក់កាដូរបស់គេ ក្នុងគោលបំណងអ្វីក៏មិនដឹង រួចចាប់ផ្ដើមចាក់អីវ៉ាន់ខាងក្នុងចេញមកខាងក្រៅ ចង់ដឹងថាយកអ្វីមកតាមខ្លួនខ្លះ ប៉ុន្តែពេលឃើញហើយធ្វើអោយគេក្រញាញ់ខួរតែម្ដង។
     « មានលុយនិងរបស់របរតែប៉ុណ្ណឹងទេមែនទេ?រស់នៅយ៉ាងមិចទៅ? » អាល្អិតបង្ហើបសំណួរមកខ្លួនឯងដោយយកដៃអេះក្បាលដើម្បីគិតរកវិធីសម្រាប់រស់នៅបន្ត ព្រោះលុយដែលគេមានជាប់មកជាមួយមានមិនដល់ 20$ ផងឯរបស់របរដែលយកមកជាមួយមានតែកាស ឆ្នាំងសាក និងទូរស័ព្ទព្រមទាំងសៀវភៅប៉ុន្មានក្បាលតែប៉ុណ្ណឹង។
     គេទម្លាក់ទឹកមុខចុះដោយភាពហ្មួហ្មង គិតមិនយល់ថាការសម្រេចចិត្តរបស់ខ្លួនលើកនេះត្រូវឬក៏ខុស។
ក្រោយពីអង្គុយគិតនិងនិយាយតែឯងអស់មួយសន្ទុះធំទើបនឹកឃើញទៅងូតទឹក ប៉ុន្តែនឹកឃើញរឿងមួយទៀតគឺគ្មានច្រាស់សម្រាប់ដុសធ្មេញ ត្រូវបង្ខំចិត្តចុះទៅខាងក្រោមដើម្បីទិញវាយកទុកប្រើ។គេត្រូវរត់ពីជាន់ទីបីទៅដល់ជាន់ទីមួយ ទៅវិញនិងទៅមកគឺហត់ស្ទើរតែដាច់ខ្យល់ ក្នុងចិត្តលួចអាណិតថេយ៉ុងដែលត្រូវមករស់នៅក្នុងស្ថានភាពបែបនេះ។
     នៅខាងក្រោមប្រៀបដូចជាសំណង់អានាធិបតេយ្យ មិនអភិវឌ្ឍន៍ដូចក្នុងទីក្រុង អ្នករស់នៅទីនេះភាគច្រើនសុទ្ធតែជាកម្មករនិងសិស្សនិស្សិតដែលខ្វះខាតមិនសូវធូរធារអីបែបនោះ។
     ល្ងាចឡើង...
     ហូប៊ីរង់ចាំថេយ៉ុងនៅមុខបន្ទប់ ម្ដងអង្គុយម្ដងឈរ ចេះតែចង់មើលទៅខាងក្រោមក្រែងលឃើញវត្តមានរបស់អ្នកម្ខាងទៀត ដោយបានសន្យាថានឹងត្រលប់មកវិញនៅល្ងាចនេះ។
     « ហ្ហឹក~ យូរម្ល៉េះ...? » ដើរផងរអ៊ូផង នៅមិនស្ងៀមរហូតបានឃើញអ្នកដែលខ្លួនចង់ជួបឡើងមកខាងលើតាមជណ្ដើរ កំពុងញញឹមស្រាលស្រទន់ខុសពីសព្វមួយដង។អាល្អិតប្រញាប់រត់ទៅរកថេយ៉ុង ដើម្បីទៅជួយយករបស់របរដែលនាយកាន់មកជាមួយ។
     « មកខាងក្រៅធ្វើអី?មិចមិនទៅអង្គុយនៅខាងក្នុង? »
     « ព្រោះតែរង់ចាំលោកមកវិញហ្នឹងហើយ!ទិញអ្វីមកខ្លះហ្នឹង? »
     « ជាអាហារសម្រាប់ល្ងាចនេះ »
     « ចាំបាច់ទិញមកធ្វើអ្វី?ទិញតែបន្លែនិងសាច់យកមកធ្វើខ្លួនឯងក៏បាន ទិញអាហារស្រាប់បែបនេះនាំតែអស់លុយច្រើន » ពួកគេដើរបណ្ដើរនិយាយបណ្ដើរ រហូតទៅដល់ក្នុងបន្ទប់។ថេយ៉ុងនៅបន្តស្រាប់ពាក្យរអ៊ូរបស់ក្មេងចេះដឹងដូចចាស់ទុំម្នាក់នេះ ហើយលួចញញឹមស្រាល។ទោះបីអាល្អិតម្នាក់នេះមើលទៅក្មេងមែនពិត មិនមែនបានន័យថាមិនចេះគិតអ្វីសោះនោះទេ។
     ពេលចូលមកដល់ខាងក្នុង ទើបនាយសង្កេតឃើញថាក្នុងបន្ទប់ប្រែប្រួល ព្រោះហូប៊ីជាអ្នករៀបចំ មានរបៀបរបបនិងឃើញធំទូលាយជាងមុន។អ្នកកំលោះធូរទ្រូងបន្តិច ខំបារម្ភថាពេលទុកអោយនូវម្នាក់ឯងច្បាស់ជាមានអ្វីកើតឡើងទៅហើយ។
     « ឯងជាអ្នករៀបចំមែនទេ? » នាយដើរទៅអង្គុយនៅលើពូកខ្នាតតូចរបស់ខ្លួន ព្រមទាំងសួរទៅកាន់អ្នកដែលកំពុងតែរៀបចំទុកដាក់ម្ហូបអាហារនៅកន្លែងចង្ក្រានបាយ ដែលជាផ្នែកតែមួយក្នុងបន្ទប់នេះ។
     « ពិតប្រាកដហើយ! » ហូប៊ីតបទាំងមិនមើលមុខរបស់ថេយ៉ុង ព្រោះរវល់តែជាប់ដៃជាមួយការងារខ្លួន។
     « ឯងមិនចាំបាច់ធ្វើដល់ថ្នាក់នេះទេ »
     « ខ្ញុំមិនមែនមកនៅជាមួយលោកដោយទទេរៗអោយលោកចិញ្ចឹមនោះទេ » អាល្អិតងាកមកតបជាមួយថេយ៉ុងវិញ។
     « លោកឆាប់ទៅងូតទឹកទៅអាលនឹងបានញ៉ាំបាយ » ហូប៊ីបន្ត។
     « ឯងក៏ដូចគ្នា!ល្ងាចនេះខ្ញុំនឹងនាំឯងទៅដើរលេង »
     « ពិតមែន? » ហូប៊ីលួចសប្បាយចិត្ត ប្រញាប់សួរបញ្ជាក់ និងរិតតែរំភើបពេលឃើញថេយ៉ុងងក់ក្បាលដាក់ខ្លួន ប្រញាប់រត់ទៅងូតទឹកមុនបាត់ ធ្វើអោយអ្នកដែលអង្គុយមើលគ្រវីក្បាលហួសចិត្តយ៉ាងខ្លាំង។
     « កូនក្មេង... »
     30នាទីក្រោយ...
     អ្នកទាំងពីរអង្គុយបត់ជើងញ៉ាំបាយជុំគ្នា ម្ហូបមានតែមួយមុខគឺជាសាច់មាន់អាំង ដែលវាពិសេសបំផុតសម្រាប់ថេយ៉ុង ព្រោះនាយមិនដែលចំណាយលុយច្រើនទៅលើម្ហូបបែបនេះឡើយ តែមកពីថ្ងៃនេះមានវត្តមានរបស់ហូប៊ីដែរ ខ្លាចគេមិនទម្លាប់ញ៉ាំម្ហូបមិនឆ្ងាញ់ដូចខ្លួនធ្លាប់ញ៉ាំកន្លងមក។
     សម្រាប់ហូប៊ី មិនធ្លាប់ជួបនិងជីវិតបែបនេះ ពេលញ៉ាំបាយបានអង្គុយនៅតុដែលមានតម្លៃថ្លៃ មានអាហារនិងម្ហូបគ្រប់មុខមិនដែលខ្វះខាត ហេតុអ្វីមានអារម្មណ៍ថាមិនមានក្ដីសុខដូចជាពេលនេះ?ការញ៉ាំអាហារមួយពេលនេះ មានតែពាក្យសាសងនិងសម្លេងសើចក្អាកក្អាយរវាងអ្នកទាំងពីរ ទោះមិនមានគ្រប់យ៉ាងល្អឥតខ្ចោះ នៅតែមនក្ដីសុខ។
     « នេះញ៉ាំទៅ! » ថេយ៉ុងចាប់សាច់ដែលនៅសល់មួយដុំចុងក្រោយទៅអោយរាងតូច មិនគិតពីខ្លួនឯង។
     « មិចមិនញ៉ាំខ្លួនឯង?ខ្ញុំឆ្អែតហើយ » ហូប៊ីក៏ចាប់សាច់មួយដុំនោះទៅអោយថេយ៉ុងវិញ ព្រោះមើលដឹងថានាយមិនហ៊ានញ៉ាំច្រើនឡើយ មូលហេតុនោះព្រោះខ្លាចថាខ្លួនញ៉ាំមិនឆ្អែត។
     « ខ្ញុំក៏ឆ្អែត! » មាត់ខុសពីចិត្ត។
     « ជារឿងរបស់លោក! »
     ថេយ៉ុងមិនមាត់ នៅមើលមុខហូប៊ីឆ្លាស់គ្នាជាមួយនឹងសាច់មាន់មួយដុំចុងក្រោយនោះ អស់ប៉ុន្មាននាទី ដល់ពេលហូប៊ីស្រែកប្រាប់ទើបដាច់ចិត្តញ៉ាំ។
     « នៅមើលធ្វើអីទៀត?មិចមិនញ៉ាំអោយអស់ទៅ!? »
     គ្រាន់តែសាច់មាន់ដែលនៅសល់មួយដុំចុងក្រោយ អាចក្លាយជារបស់សំខាន់រវាងពួកគេបាន ទោះត្រឹមតែមួយដុំក៏ដោយ។ហូប៊ីអង្គុយមើលថេយ៉ុងញ៉ាំបាយយ៉ាងស្ងៀមស្ងាត់ ក្នុងចិត្តគិតដល់ណាមិនដឹង។
     យូរៗម្ដង គេដកដង្ហើមធំដើម្បីបញ្ចេញចោលនូវភាពតប់ប្រមល់ រួចចាប់ផ្ដើមការសន្ទនាមួយផ្សេងទៀតជាមួយនិងថេយ៉ុង÷
     « ខ្ញុំចង់រកការងារធ្វើ... »
     កាយក្រាស់ឈប់ស្ងៀមបន្តិច ដូចកំពុងរកនឹកអ្វីមួយ។
     « សាលាដែលខ្ញុំរៀនមិនទាន់ដល់ពេលត្រូវចូលរៀននៅឡើយទេ ដូច្នេះខ្ញុំគួរតែរកការងារធ្វើដើម្បីសន្សំលុយទុកបង់សាលា » ហូប៊ីបន្តទាំងស្មុគស្មាញ។
     « ឯងរៀនសាលាណា?មួយឆ្នាំប៉ុន្មាន? »
     « ... » អាល្អិតរក្សាភាពស្ងប់ស្ងាត់ កំពុងគិតថាគួរតែប្រាប់ថាយ៉ាងឬអត់ថាសាលាដែលខ្លួនត្រូវចូលរៀននោះជាសាលាល្បីលំដាប់ពិភពលោក តម្លៃខ្ពស់មហាសាល ប្រាក់ខែរបស់ថេយ៉ុងមួយឆ្នាំបង់មិនគ្រប់ថ្លៃចូលរៀនសម្រាប់មួយឆ្នាំផង ព្រោះជាសាលាលំដាប់កូនអ្នកមាន។
     តាមពិតគេគួរតែប្រាប់នាយតាំងពីដំបូងថាខ្លួនជាកូនអ្នកមាន តែបែរជាបរិយាយមិនចេញ ហាក់ដូចជាបារម្ភថាថេយ៉ុងមិនទទួលខ្លួនយកមករស់នៅជាមួយ។ចំណែកឯរឿងសាលានោះប៉ារបស់គេបានបង់លុយសម្រាប់មួយឆ្នាំដំបូងរួចរាល់ទៅហើយ តែប្រសិនបើបន្តរស់នៅតែលតោលបែបនេះ គេខ្លួនឯងនឹងត្រូវរកលុយមកបង់សាលាដោយខ្លួនឯងហើយ។
     « ជាសាលាធម្មតាៗតែប៉ុណ្ណោះ »
     « នៅកន្លែងធ្វើការរបស់ខ្ញុំកំពុងមានជ្រើសរើសបុគ្គលិក ឯងអាចដាក់ពាក្យបាន »
     « ពិតមែន?ខ្ញុំនឹងមិនពិបាកទៅរកការងារឯណាឆ្ងាយធ្វើ! » បញ្ហាមួយត្រូវបានស្រាយចេញ ពេលឱកាសការងាររត់មករកខ្លួន។ហូប៊ីញញឹមចេញមកយ៉ាងស្រួលខ្លួន គឺញញឹមទាំងមិនដឹងខ្លួន ធ្វើអោយអ្នកដែលនៅក្បែរនោះត្រូវញញឹមតាមដោយខានមិនបាន។
    
To be continued...
សុំទោសណាយឺតតិចហើយព្រោះអាបមីនសរសេរភ្លាមហើយចែកអ្នកអានអោយអានភ្លាមតែម្ដង༎ຶ⁠‿⁠༎ຶ

Love In The End - vhope Where stories live. Discover now