រ៉ើង!រ៉ើង! សម្លេងជួងបានបន្លឺឡើង ផ្តល់ដំណឹងដល់សិស្សគ្រប់គ្នាឲ្យបានដឹងថាដល់ម៉ោងដែលត្រូវចូលរៀនហើយ។សិស្សគ្រប់ប្រញាប់ប្រញាលធ្វើដំណើរទៅកាន់ថ្នាក់រៀនរបស់ខ្លួន ខ្លាចយឺតម៉ោងត្រូវមាត់គ្រូហើយថែមទាំងអាចត្រូវពិន័យឲ្យឈរជើងមួយក្រៅថ្នាក់ខ្មាស់គេមិនខានទេ។
ក្នុងចំណោមសិស្សទាំង អស់គេក៏ឃើញមានក្រុមប្រុសស្អាតមួយក្រុម ដែលសិស្សនៅក្នុងសាលាដាក់ឈ្មោះឲ្យថាក្រុមប្រុសសង្ហារប្រចាំសាលា។
ក្រុមមួយនេះមានសមាជិកបួននាក់ មានដូចជាjungkook ជាតួឯកប្រុសយើងហ្នឹង ជាកូនអ្នកមានមុខមាត់ក្នុងសង្គមថែមទាំងជាសិស្សពូកែទៀតផងគេអាយុ១៩ឆ្នាំ ស្រីជាច្រើនចង់បានគេតែគេមិនដែលខ្វាយខ្វល់ឬយកចិត្តទុកដាក់អីទេតែថាគេជាប្រភេទស៊ីស្រីមិនរើសមុខស៊ីហើយក៏បោះចោលអីចឹងឯង គេមិនដែលមានប្រវត្តិស្រឡាញ់អ្នកណាទេ។ sugaជាកូនអ្នកមានមុខមាត់ក្នុងសង្គមដូចជុងគុកដែរ តែគេនេះមិនចេះលេងស្រីស្អីទេ តែមើលគេមិនមើលផង មានទាំងឲ្យដៃផងអីផងតែគេមិនខ្ចីខ្វល់ សម្តីវិញចាក់ទឹកមិនលេច ក្នុងចំណោមពួកគេគេមានអាយុ២០ឆ្នាំហើយគឺមានអាយុបងគេ។ jhope ជាកូនអ្នកមានដូចពីរនាក់នោះដែរគេមានអាយុ១៩ឆ្នាំ គេមិនចេះស្រីស្អីអស់ហ្នឹងទេ ព្រោះគេគិតថានៅsingleគឺវាស្រួលជាង។ jiwoonគេដូចគ្នានឹងជុងគុកចឹង និយាយឲ្យចំគេអន់ជាងជុងគុកបន្តិចព្រោះគេមិនចេះដេកជាមួយស្រីមិនរើសមុខដូចជុងគុកទេ ហើយគេអាយុ១៩ឆ្នាំដូចគ្នា។<អាគុក!ស្រីៗមើលហែងច្រើនណាស់ មើលទៅ!>jiwoonនិយាយឡើងព្រមទាំងញាក់ចិញ្ចើមធ្វើជាសញ្ញាបង្ហាញទៅមិត្តរបស់ខ្លួន
<អើ!កុំទៅខ្វល់អី តោះ!ទៅថ្នាក់គ្រូមកឥឡូវហើយ>jungkookនិយាយដាស់តឿនមិត្តកុំឲ្យខ្វល់នឹងភ្នែកស្រីៗដែលមើលមកពួកគេ
<អើ!ឆាប់ទៅ!អញមានអារម្មណ៍ថាធុញថប់ណាស់>ទឹកមុខរបស់sugaបង្ហាញមកត្រង់ៗថាគេសែនធុញនឹងបរិយាកាសចឹងណាស់ ឃើញរាល់ថ្ងៃឡើងសាំភ្នែកហើយ😕
<ខ្ញុំដូចគ្នា ធុញស្ទើស្លាប់ទៅហើយ!>hobiiនិយាយឡើងព្រមទាំងញីសៀតផ្ការបស់ខ្លួនខ្លាំងៗ