ធ្លាប់គិតថាស្នេហាអាចនឹងគ្មានឥទ្ធិពលអ្វីទេមកលើជីវិតនារីដែលចូលចិត្តភាពស្ងប់ស្ងាត់ដូចជាខ្ញុំតែបែរជាគេម្នាក់នោះបានផ្លាស់ប្ដូរគ្រប់យ៉ាង តាំងពីគេបានចូលមកក្នុងជីវិតខ្ញុំហើយក៏ជាគេដែលជាស្នេហាទាំងផ្អែមនិងឈ្លក់វង្វេងតែក៏បន្សល់ភាពឈឺចាប់ដូចគ្នា។
កាលពីមួយឆ្នាំមុន ...
"ថ្ងៃនេះយើងត្រូវទៅសាលារៀនគួរបន្ថែមផង! Grace ឯងទៅទេ?!"។ សិស្សនារីពីរបីនាក់ក៏បានសួរទៅកាន់ខ្ញុំដែលមានទឹកមុខស្មើហើយអោនមុខចុះគិតតែពីសរសេរនិងធ្វើលំហាត់មិនចេះចប់ព្រោះតែជាទម្លាប់ដែលខ្ញុំតែងតែប្រើដើម្បីគេចពីការមានទំនាក់ទំនងនិងប្រាស្រ័យទាក់ទងជាមួយគ្រប់គ្នា។
"អត់ទេខ្ញុំមានគ្រូបង្ហាត់ផ្ទាល់ខ្លួនហើយ!"។ ខ្ញុំក៏មិនចូលចិត្តនិយាយច្រើនជាមួយនរណាឡើយក៏ដោយសារបែបនេះទើបគ្មាននរណាដែលគេហ៊ានមកធ្វើជាមិត្តជិតស្និទ្ធិនិងខ្ញុំរឹតតែខ្ញុំខ្លួនឯងផ្ទាល់ក៏មិនត្រូវការមិត្តណាដូចគ្នាក្រៅពីភាពស្ងប់ស្ងាត់នោះឡើយហើយនេះជាទម្លាប់ក្នុងជីវិតប្រចាំថហងៃរបស់ Grace គឺខ្ញុំនេះឯងនារីស្រគត់ស្រគំមិនចូលចិត្តភាពអ៊ូអរ។
ផ្ទះរបស់ Grace...
នៅបន្ទប់ខាងលើរបស់ខ្ញុំដែលពេលនេះខ្ញុំកំពុងអង្គុយកត់មេរៀនសម្លឹងទៅខាងក្រៅតាមមាត់បង្អួចនោះគឺជាបន្ទប់សម្រាកផ្ទាល់ខ្លួនរបស់ខ្ញុំហើយពេលនេះខ្ញុំទើបតែនឹងចាប់អារម្មណ៍ជាមួយនិងពន្លឺផ្កាយដ៏ស្រទន់មិនដែលធ្លាប់ដឹងសោះថាវាបែបនេះសោះទើបខ្ញុំក៏ជាប់ចិត្តសម្លឹងមើលវាមិនអស់ចិត្តក៏ងើបខ្លួនទៅមាត់បង្អួចហលយក៏ទៅច្រត់កែងដៃលើមាត់បង្អួចសម្លឹងទៅក្រៅបន្ថែមក៏បានឃើញពន្លឺផ្កាយយ៉ាងច្បាស់ហើយខ្យល់ត្រជាក់ពេលយប់ក៏ប៉ះផ្ទៃមុខរបស់ខ្ញុំធ្វើឲ្យមានអារម្មណ៍ថាស្រស់ស្រាយណាស់។
<ឌឹប/ផូង> "យើងផ្ញើទុកសិនចុះពួកអាចង្រៃយ៎!! ពួកអាកូនឆ្កែ! ភើយ!!"។ ខណៈនោះស្រាប់តែមានសំឡេងស្រែកជេររបស់កំលោះម្នាក់ដែលដួលទៅលើដីទើបខ្ញុំត្រូវសម្លឹងចុះទៅក្រោមដោយចង់មើលថាសម្រែកអ៊ូអរនោះជាអ្វី។
YOU ARE READING
Strawberry and Cigarettes 🍓🚬 First Story From ( Song I inspired series 🎶🎧 )
Romanceប្រលោមលោកខ្នាតខ្លីដែលទទួលបានការជម្រុញគំនិតនិពន្ធតាមរយះបទចម្រៀង។ Main character: V and Grace