Part 2 : What if I would like to try you?

515 15 3
                                    

"បែបនេះហើយក៏លែងស្រក់ហើយ! អ៎! នេះនៅដៃនៅ Grace ទៀតមែនទេ?!"។ មិនត្រឹមតែមិនឈប់ទេគេនៅយកម្រាមដៃដៃរបស់ខ្ញុំដែលជាប់ទឹក strawberry ដែលស្រក់មុននេះមកដាក់ចូលមាត់របស់គេផ្តិតយករសជាតិរបស់វាទៀតផងធ្វើឲ្យខ្ញុំពេលនេះក៏ព្រឺខ្លួនតែក៏មិនអាចរុញច្រានគេចេញបានដូចគ្នា។

នៅក្នុងពេលយប់ស្ងាត់បែបនេះមានត្រឹមតែកែវភ្នែកខ្ញុំហើយនឹងកែវភ្នែកមុតថ្លារបស់គេដែលកំពុងតែសម្លឹងមករកខ្ញុំធ្វើឱ្យខ្ទង់ច្រមុះរបស់ពួកយើងទាំងពីរនាក់នៅត្រឹមមួយថ្នាំងដៃចំពោះមុខគ្នាទាំងពេលនេះខ្ញុំថាមានអារម្មណ៍ច្របូកច្របល់ជាច្រើនកំពុងតែកើតឡើងមកលើខ្ញុំ! មិនដឹងថាតើខ្ញុំនឹងគេពេលនេះកំពុងតែមានអារម្មណ៍អ្វី? តើពួកយើងកំពុងតែធ្វើអី? ហើយពួកយើងជាអ្វីនឹងគ្នានោះទេ។

"ខ្ញុំគិតថាយប់ជ្រៅហើយ! យើងគួរតែទៅវិញហើយមែនទេ?"។ ពេលនេះ V គេក៏មិនបាននិយាយអីច្រើនក្រៅពីតបសំដីបែបនេះមកកាន់ខ្ញុំមុននឹងគេដាក់ដៃរបស់ខ្ញុំចុះទៅលើភ្លៅរបស់ខ្ញុំវិញហើយគេក៏ក្រោកឈរមុននឹងហុចប្រអប់ strawberry នោះឲ្យមកខ្ញុំយ៉ាងធម្មតាបំផុតដូចជាមុននេះគ្មានអីកើតឡើងចឹងរីឯខ្ញុំក៏កករោកឈរហើយក៏សម្លឹងមើលខ្នងរបស់គេហើយនឹងជើងវែងៗរបស់គេដែលកំពុងតែបោះជំហានចេញទៅ។

"បើថ្ងៃស្អែកខ្ញុំចង់ជួបលោកបានទេ?"។ ខ្ញុំដាច់ចិត្តដើរទៅឃាំងពីមុខគេមុននឹងស្រវាចាប់អាវក្រៅរបស់គេហើយ V ក៏ទាញបារីមកជក់មុននឹងគេក៏ដាក់ដៃយ៉ាងធំនោះមកអង្អែលសក់របស់ខ្ញុំហើយញឹមមកកាន់ខ្ញុំ។

"អញ្ចឹងឱ្យទូរសព្ទមកខ្ញុំមក! អ៎!! ភ្លេចគិតថា Grace គ្មានទូរសព្ទដៃជាប់ខ្លួនទេ! ចឹងឲ្យលេខទូរសព្ទរបស់នាងមកខ្ញុំមក! ខ្ញុំកត់ទុក! ព្រោះថាខ្ញុំមិនមានពេលកំណត់ណាមួយដែលថាឱ្យយើងអាចជួបគ្នាបានទេ! ខ្ញុំនឹងទាក់ទងទៅនាងពេលដែលខ្ញុំទំនេរ!"។ V ក៏និយាយបែបនេះហើយយកទូរសព្ទដៃរបស់គេមកឱ្យខ្ញុំរីឯខ្ញុំវិញក៏មិនអល់អែរនៅក្នុងការសរសេរលេខទូរសព្ទរបស់ខ្លួនប្រគល់ឲ្យតែគេដែរ។

ហើយនៅពេលនោះ V យកទូរស័ព្ទមកវិញមុននិងញញឹមស្រស់ដាក់ខ្ញុំហើយក៏ជក់បារីបន្តមុននិងគេក៏ស្រវាកាន់ដៃរបស់ខ្ញុំហើយដឹកដៃខ្ញុំបន្តដំណើរត្រឡប់មកផ្ទះរបស់ខ្ញុំវិញហើយពលដែលមកដល់ផ្ទះរបស់ខ្ញុំហើយនោះគេក៏ជួយលើកបីខ្ញុំឲ្យផ្លោះចូលរបងផ្ទះវិញរួចពេលចូលដល់ក្នុងផ្ទះហើយនោះខ្ញុំក៏ងាកក្រោយសម្លឹងមើលគេតាមរបងផ្ទះទើប V ញញឹមដាក់ខ្ញុំមុននិងក្រវីដៃម្ខាងដែលមានកៀបបារីជាប់ម្រាមដៃនោះមើលមកខ្ញុំដោយស្រស្រាយហើយខ្ញុំក៏ដើរចូលផ្ទះវិញចុះទាំងមានអារម្មណ៍រវើរវាយជាច្រើនព្រមជាមួយនឹងប្រអប់ strawberry នៅក្នុងដៃក្រោយពីយប់ដល់ច្របូកច្របល់នេះត្រូវបានបញ្ចប់។

Strawberry and Cigarettes 🍓🚬 First Story From ( Song I inspired series 🎶🎧 )Where stories live. Discover now