រូបភាពដែលធ្វើឲ្យខ្ញុំប្រែមកជាភាំងភាន់យ៉ាងខ្លាំងនោះគឺពេលដែលនារីសុិចស៊ីនោះក៏ស្រាប់តែទៅថើបគ្នានិង V យ៉ាងរោលរាលបំផុតខណៈពេលដែលគេកំពុងតែក្រោយឈរនោះហើយក៏ប្រើដៃរបស់នាងទៅស្ទាបដងខ្លួនរបសគេមើលទៅហាក់ដូចជាសុីចង្វាក់គ្នាខ្លាំងណាស់តែពេលដែល V បានប្រទះឃើញទឹកមុខខ្ញុំដែលកំពុងតែសម្លឹងមកគេនោះទើប V ក៏រុញនារីនោះចេញ។
" Jill មានការអីបានជាមករកខ្ញុំបែបនេះ?"។ V ក៏ហៅនាងបែបជាមនុស្សដែលស្គាល់គ្នាច្បាស់ហើយប្រាកដណាស់ថាពួកគេមិនមែនធម្មតាៗនោះឡើយហើយនារីឈ្មោះ Jill នោះក៏នៅតែញញឹមដាក់ V មុននិងឪបរឹតគេជាប់មិនខ្វល់ពីអ្នកណាឡើយ។
"នឹក V !! ចង់មករក V !!! ខ្ញុំទៅលេងជាមួយអ្នកផ្សេងមិនសប្បាយដូចពេលនៅជាមួយ V ទេ! នេះយ៉ាងម៉េច V លែងឧស្សាហ៍មកលេងនឹងខ្ញុំមុនចឹង? រឺក៏នាងក្មេងនេះជាកន្លែងថ្មីរបស់ V ហើយនេះ V មកចាប់អារម្មណ៍នឹងក្មេងសាលាវិញចឹងរឺ?"។ នារីមានរាងស៊ិចស៊ីនោះក៏ងាកមកសម្លឹងមុខខ្ញុំហើយខ្ញុំពេលនេះក៏មានអារម្មណ៍ថាពិបាកក្ន្ងខ្លួនមិនដឹងនិយាយតបនិងគេថាអ្វីឡើយគឺអាចត្រឹនឈរទ្រឹងស្ងៀមព្រោះដើមកររបស់ខ្ញុំវាកំពុងតែអួលទៅហើយរីឯ V ក៏បែរជាមានទឹកមុខស្លេកទៅវិញ។
" Jill កុំនិយាយចឹងណា៎! នេះទៅវិញសិនចុះ! យប់នេះចាំខ្ញុំទៅរក Jill ! okay ?!"។ V ក៏រុញនាងចេញបន្តិចមុននិងលោទៅថើបបបូរមាត់នាងចំពោះមុខរបស់ខុំហើយនារីឈ្មោះ Jill នោះក៏នៅតែមានទឹកមុខមិនរីកប៉ុន្មានទេមុននឹងនាងក៏សម្លក់ខ្ញុំហើយក៏ដើរបុកខ្ញុំចេញទៅ។
"ជាមិត្តស្រី V មែនទេ?"។ ខ្ញុំពេលនេះបានត្រឹឈរស្ងៀមមួយកន្លែងហើយសួរនាំទៅ V ដែលលើកដៃមកអង្អែលកញ្ចឹងករមុននិងគេក៏ដើរមកជិតខ្ញុំហើយក៏ទាញទ្វារមកបិទវិញទើបគេក៏សម្លឹងមើលខ្ញុំ។
"អត់ទេ! ជាដៃគូលើគ្រែ-"។ ខ្ញុំមិនដឹងជាកើតអ្វីបានជាមិនចាំគេបញ្ចប់សម្តីឲ្យត្រឹមត្រូវនោះទេបែរហាក់ដូចជាមិនចង់លឺការពិតព្រោះខ្ញុំដឹងថាវានិងមិនល្អសម្រាប់ខ្ញុំតែទើបខ្ញុំក៏ស្ទុះលើកដៃមកឪបករបស V ដែលកំពុងតែឈរចំពោះមុខខ្ញុំស្រាប់ហើយ V ក៏មិននិយាយបន្តព្រោះគេក៏ភ្ញាក់តែគេក៏នៅស្ងៀមឲ្យខ្ញុំឪបបែបនេះដូចគ្នា។
YOU ARE READING
Strawberry and Cigarettes 🍓🚬 First Story From ( Song I inspired series 🎶🎧 )
Romanceប្រលោមលោកខ្នាតខ្លីដែលទទួលបានការជម្រុញគំនិតនិពន្ធតាមរយះបទចម្រៀង។ Main character: V and Grace