part 1 (លួច crush បង)

411 45 3
                                    

        ចាប់ផ្ដើមរឿង បង្ហាញឲឃើញក្មេងប្រុសរូបសង្ហារ នឹងគួរស្រឡាញ់ម្នាក់កំពុងតែធ្វើដំណើរទៅសាលារៀន។ គេមានឈ្មោះថា build. Build មានអាយុ 22 ឆ្នាំ គេរៀននៅសកលវិទ្យាល័យមួយក្នុងពិភពលោកយើងនឹងឯង គេរៀនផ្នែកវិស្វកម្ម គេចូលចិត្ត Kpop idol ហើយក៏ពូកែរៀនផងដែរ ( រៀបរាប់ប៉ិននឹងសិនហើយចូលសាច់រឿង ) ។ ពេលគេធ្វើដំណើរមកដល់សាលាក៏ឃើញមិត្តរបស់គេទាំងបីនាក់កំពុងឈររងចាំគេនៅមុខសាលា គឺ apo us bas គ្រាន់តែ build មកដល់ភ្លាមapo ក៏បានដាក់ក្បាល build មួយដៃហើយនិយាយថា
Apo : ហ្អែងធ្វើស្អីខ្លះនៅផ្ទះហាបានជាយូរអីយូរយ៉ាងនឹង. ( Admin be like: យីកូនគេកំពុងពេញក្រមុំគេរវល់តែងខ្លួននឹងឯង )
Us : មែនតើ
Build: អញរវល់ធ្វើអីរឿងអញ. កុំចេះ
Bas: មោចូលរៀនពួកឆ្កែ ឆ្មា កុំនៅខាំគ្នាយូរពេកគ្រូចូលរៀនហើយងៃនេះប៉ះចំគ្រូកាចផង ( មួយប្រយោគឆ្អែតបាយ )
ពួកគេក៏ចូលទៅក្នុងថ្នាក់រៀនបាត់ទៅ។ កាត់មកដល់ពេលចេញទៅផ្ទះ ( ភ្លេចពេលផ្ដើមរឿងម៉ោងរៀនពេលថ្ងៃ ) bas ក៏បើកឡានជួន build មកផ្ទះពេល build មកដល់មើលពីខាងក្រៅផ្ទះក៏ឃើញបុរសម្នាក់កំពុងអង្គុយនិយាយគ្នាជាមួយឪពុកម្ដាយរបស់គេ build ក៏សប្បាយចិត្តយ៉ាងខ្លាំងព្រោះបុរសម្នាក់នោះគេបានក្រាស់ជាយូរមកហើយ បុរសម្នាក់នៅមានឈ្មោះថា bible គេគឺជាម៉ាហ្វៀដ៏កាចសាហាវម្នាក់ប៉ុន្តែគេក៏ចេះគោរពចាស់ទុំដែរ គេនឹង build ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ហើយឪពុកម្តាយរបស់ពួកគេទាំងពីរក៏បានផ្សំផ្គុំពួកគេទាំងពីរនាក់ដែរ bible គេមានអាយុ 25 ឆ្នាំហើយគេក៏ជាម្ចាស់ក្រុមហ៊ុន 4 5 កន្លែងផងដែរ ក្រុមហ៊ុនរបស់គេឈ្មោះ BBG & BBS . BBG ជាក្រុមហ៊ុនផលិតកាំភ្លើង( តែស្របច្បាប់ណាអ្នកទាំងអស់គ្នា ក្រុមស្នងការ ប៉ូលីសអាជ្ញាធរ ទាក់ទងនឹងការងាររាជ្ជការ សិតតែទិញពីក្រុមហ៊ុនគេ all ) ចំណែក BBS គឺជាក្រុមហ៊ុនផលិតអាវ brand ម៉ាក់ល្បី ( ចូលសាច់រឿងវិញ ) ។ គ្រាន់តែ build ចូលទៅដល់ក្នុងផ្ទះភ្លាម bible ស្រាប់តែងើបឈរហើយនិយាយ
Bible: អ្នកមីងលោកពូ ខ្ញុំជំរាបលាទៅវិញហើយ
Build's parents: ប្រញាប់ម្ល៉េះក្មួយមិននៅបាយល្ងាចសិនទេហេ
Bible: មិនអីទេអ្នកមីងខ្ញុំមានការសុំទៅសិនហើយ
( Bible ដើរចេញទៅដោយមិនខ្ចីមើលមុខ build សូម្បីតែបន្តិច)
Build's parents: build មកហើយឆាប់ទៅងូតទឹកផ្លាស់ខោអាវសិនទៅអាងមកញុាំបាយ
Build: ខ្ញុំមិនឃ្លានទេម៉ាក់
កាត់មកក្នុងបន្ទប់របស់build វិញ build ក៏និយាយម្នាក់ឯងថា
Build : នេះបងមិនចង់សូម្បីតែមើលមុខខ្ញុំហ៎ ( និយាយទាំងពិបាកចិត្ត) ខ្ញុំស្រលាញ់បងជាយូរមកហើយបងមិនមើលឃើញខ្ញុំខ្លះទេមែនទេ
មួយសន្ទុះ build ក៏យកទូរស័ព្ទដើម្បី call ទៅនរណាម្នាក់ ក្នុងប្រព័ន្ធទូរស័ព្ទ
Apo : អាឡូ A' build មានការអី
Build: apo យើង យើង..( និយាយដូចរកយំ)
Apo : ឯងមានរឿងអីមែនទេ ( Po និយាយហាក់ដូចជាដឹងរឿង ) រឿង p'bible មែនទេ
Build : មែនហើយ ( អាមុនរកយំអាឡូវយំប៉ាដោយ)
Apo: មិនអីទេកុំយំអីបើគេមិនស្រឡាញ់ឯងផងឯងក៏ឈប់ស្រឡាញ់គេទៅ កាត់ចិត្តពីគេទៅ ( ព្យាយាមលួងលោម build តែ build នៅតែសឺតសតៗ ដដែល)
Build: តើធ្វើយ៉ាងមិចដើម្បីកាត់ចិត្តពីគាត់ទៅ
Apo គិតមួយសន្ទុះក៏និយាយ
Apo: យើងនឹកឃើញហើយ
Build :ធ្វើមិច??
Apo : រាំ គឺរាំនោះអី ឯងគឺពូកែរណាស់មិនចឹង
Build: អឺមែនហើយ យើងនឹងសាកល្បង

(ភាគដំបូងរៀងខ្លីបន្ដិចហើយ ព្រោះជាលើកដំបូងដែរខ្ញុំសរសេររឿង ប្រសិនបើអានទៅរៀងភ្លាវអីកុំប្រកាន់ណា បើសិនជាចូលចិត្តជួយខមិន ប្រាប់ផងខ្ញុំនឹងសរសេរភាគបន្ដឲអ្នកទាំងអស់គ្នា បើមិនចូលចិត្តក៏មិនអីដែរ ជំរាបលា bye bye 😘)

My cuties guys ( BB )Where stories live. Discover now