មានក្មេងប្រុសខ្ពស់សង្ហារវ័យជំទង់ម្នាក់កំពុងតែញាប់ជើងពួកគេធ្វើម្ហូបអាហារនៅក្នុងចន្ក្រានបាយនៅមេឃព្រលឹមស្រាងៗជិតភ្លឺ គេជាក្មេងប្រុសទេតែឧស្សាហ៍ព្យាយាមស្លូតបូតធ្វើអោយអ្នកបម្រើរក្នុងភូមិគ្រិះ
ស្រលាញ់គេគ្រប់ៗគ្នា"បានហើយជុងហ្គុកឯងទៅមើលរៀបចំខ្លួនលីលីប្អូនឯងប៉ុណ្ណឹងទុកអោយមីងបង្ហើយ"មេផ្ទះក៏និយាយទៅកាន់នាយកម្លោះដែលកំពុងតែចិតបន្លែរ
"បន្តិចទៀតរួចហើយអ្នកមីង..."ជុងហ្គុកបែរមកញញឹមដាក់មេផ្ទះនិងបន្តចិតរហូតដល់រួច
"រួចហើយខ្ញុំទៅដាស់លីលីសិន"ជុងហ្គុក
"អឹមទៅចុះ"ក្រោយពីរួចរាល់ជុងហ្គុកក៏ប្រញាប់ទៅបន្ទប់អ្នកបម្រើរឆ្ងាយពីគេមួយដើម្បីទៅដាស់ប្អូនស្រីតូចអាយុ10ឆ្នាំអោយទៅរៀន
"លីលីហ្ហា..."នាយក្រាសដាស់ប្អូនស្រាលៗ
"ហឹកៗ..បងប្រុស..កុំដាស់លីលីគេង"នាងច្រម៉ក់ពេបមាត់ពេលដែលមានគេមករំខានដំណេក
"កុំមកត្រម៉ក់ងើបឡើងទៅរៀន"បន្ទាប់ពីដាស់នាងតូចអោយក្រោកហើយជុងហ្គុកក៏អោយនាងងូតទឹកខ្លួនឯងបន្ទាប់ពីនាងតូចចេញគេក៏ចូលទៅងូតទឹកម្ដងចេញមកវិញលីលីក៏ស្លៀកពាក់រួចហើយជុងហ្គុកក៏ចងសក់អោយនាងនិងរៀបចំកាបូបដើម្បីជូននាងទៅសាលាគេក៏ត្រូវតែទៅរៀនដូចគ្នា។
ពេលមកដល់នាយក៏រៀបចំបាយប្រអប់អាហារសម្រាប់នាយនិងប្អូនស្រីព្រោះពួកគេទៅរៀនមិនដែលមានលុយនោះទេ ជុងហ្គុកជាក្មេងកំព្រាឪពុកម្ដាយដែលកាលមុននាយរស់នៅមណ្ឌលកុមារកំព្រាតែក៏ត្រូវម្ចាស់ភូមិគ្រិះនេះបោកប្រាស់ថាយកគេនិងប្អូនគេមកចិញ្ចើមដូចជាកូនទើបខាងមណ្ឌលគេយល់ព្រមតែតាមពិតម្ចាស់ភូមិគ្រិះនេះបានអោយមេផ្ទះអ្នកសីុញ៉េទទួលយកនាយមកធ្វើជាអ្នកបម្រើរវិញទៅវិញព្រោះ....
"ចនជុងហ្គុក ឯណាលំហាត់យើងអោយឯងធ្វើនោះ"កូនប្រុសម្នាស់ភូមិគ្រិះឈ្មោះវ៉ុលយ៉ុងក៏ស្រែកឡើងនេះជាមូលហេតុដែលម្ចាស់ស្រីភូមិគ្រិះនេះយក
ជុងហ្គុកមកចិញ្ចើមដោយសារតែនាយរៀនពូកែអាចបង្រៀនផងបម្រើកូនប្រុសទាំងពីរបស់គាត់ផង
![](https://img.wattpad.com/cover/323525481-288-k935120.jpg)
YOU ARE READING
Our Love(ស្នេហាពួកយើង) 🥀 [Complete✅]
Fanfictionតើខុសខ្លាំងណាស់មែនទេគ្រាន់តែយើងស្រលាញ់គ្នាហេតុអ្វីព្រហ្មលិខិតកំរិតអោយស្នេហាពួកយើងទៅជាបែបនេះ): short novel/ Jeon jugkook X Kim taehyung jugkook Top Taehyung buttom