Coffeeផ្តេីមស្នេហ៍ {EP01}

147 30 1
                                    


     ព្រឹកព្រលឹមស្រាងៗ មនុស្សម្នានាំគ្នារៀបចំខ្លួនដេីម្បីទៅបំពេញការងារឯអ្នកជាសិស្សក៏ប្រញាប់រៀបចំខ្លួនចេញទៅសាលា។ ក្រលែកមកមេីលក្មេងប្រុសរាងសង្ហារម្នាក់ដែលកំពុងរៀបចំហាងកាហ្វេទាំងមមាញិកតែម្នាក់ឯង។

" យើងជួលបុគ្គលិកមករកស្អី បេីព្រឹកឡើងយេីងជាអ្នករៀបចំបេីកហាងខ្លួនឯងនឹង? " ស៊ុងហ៊ុននិយាយឡេីងទាំងធុញទ្រាន់ ហាងកាហ្វេមួយនេះមានបុគ្គលិក2នាក់ ប៉ុន្តែចង្រៃអីម្នាក់ជាសិស្សសាលាដល់តែពេលថ្ងៃទេីបមកធ្វេីការ ចំណែកឯបុគ្គលិកម្នាក់ទៀតវិញជាបុគ្គលិកធ្វើការពេញម៉ោង ប៉ុន្តែសព្វថ្ងៃគេមកយឺតសែនយឺត ដែលធ្វើឲ្យថៅកែហាងជាអ្នករៀបចំបេីកហាងដោយខ្លួនឯងទៅវិញ។

    ដំណើរមួយៗរបស់រាងតូចម្នាក់បានបោះជំហានចូលមកក្នុងហាងការហ្វេជាមួយនឹងកាបូបស្ពាយពណ៍សររូបទន្សាយ ស្លៀកសម្លៀកបំពាក់សាមញ្ញៗប៉ុន្តែចេញមមគឺគួរឲ្យស្រឡាញ់បំផុត ហើយម្នាក់នោះគឺគ្មានអ្នកណាក្រៅពី ជេគបុគ្គលិកមហាសែនមកយឺតម្នាក់នោះទេ។

" អរុណសួស្តីថៅកែ!!! " ជេគនិយាយឡេីងដោយលេីកដៃសួរស្តីទៅកាន់ស៊ុងហ៊ុនដោយស្នាមញញឹម។
" ម៉ោង 7:30 ហើយ ឆាប់ដេីរទៅឆុងការហ្វេឲ្យភ្ញៀវទៅ ប្រយ័ត្នខ្លួនបន្តិច " ស៊ុងហ៊ុននិយាយចប់ទាំងមុខក្រញូវហេីយក៏ដេីរទៅធ្វេីការរបស់គេបាត់ ហើយរាងតូចក៏ដេីរទៅឆុងការហ្វេលក់ដូចសព្វមួយដង។

វិទ្យាល័យសេអ៊ូល :

" ចេញពីសាលាបងមកទទួលណា " អ្នកនៅក្នុងឡានទំនើបនិយាយមករាងតូចដែលឈរស្ពាយកាតាមស្លៀកឯកសណ្ឋានជាសិស្ស

" មិនបាច់ទេ ចេញពីរៀនខ្ញុំត្រូវទៅធ្វេីការក្រៅម៉ោង " រាងតូចតបវិញ

"  Choi Soobin នេះបងប្រាប់ឲ្យឈប់ធ្វេីការក្រៅម៉ោងហេីយនៅមិនស្តាប់បង្គាប់ទៀតឬ? បងមានលុយបងអាចចញ្ចឹមឯងបាន "  YeonJun ស្រែកខ្លាំងៗពីក្នុងឡានមក ឯរាងតូចបានត្រឹមឈរស្តាប់រួចក៏ដេីរចេញបាត់ទុកឲ្យនាយកំលោះក្តៅក្រហាយនៅក្នុងឡានតែម្នាក់ឯង។ YeonJun នឹងsoobin ទាក់ទងគ្នាជាសង្សាអស់រយ:ពេល1ឆ្នាំជាងហេីយ YeonJun គេមានលុយមានឡានគ្រួសារគេក៏ធូធារតែទាស់ត្រង់ម្យ៉ាងគ្រួសារ YeonJun ពុំបានពេញចិត្តនឹង Soobin ទេ។ តែ YeonJun នៅតែព្យាយាមទាក់ទងSoobin ហើយបង្ខំឲ្យរាងតូចគិតតែពីរៀនរឿងលុយគេជាអ្នកចាត់ចែង ដោយហេតុបែបនេះហេីយទេីបពាក្យចចាមអារ៉ាមលិចឮនៅក្នុងសាលាថា " កំលោះតូច Soobin មានប្រុសអ្នកមានចញ្ចឹម " Soobin គេមិនចង់ឲ្យអ្នកដទៃគិតបែបនេះទេ ដូច្នេះហើយទេីបគេសុខចិត្តរៀនបណ្តេីរធ្វេីការបណ្តេីរបែបនេះ។
/
" អេ៎ណ៎ក កំលោះតូចមកហើយ មិញឃើញប្រុសអ្នកមានជិះឡានជូនមកទៀត " នាងតូចឈីលីនិយាយខណ: Soobin ដេីរចូលមកក្នុងថ្នាក់រៀនមិនទាន់ទាំងបានអង្គុយផង។ ចំណែក Beomgyu ដែលជាមិត្តក៏តបឡេីងការពារ Soobin

" អីយ៉ា Soobin ឯងសំណាងពិតមែនដែលមានសង្សាអ្នកមានសង្ហារៗបែបនេះ!!មិនដូចអ្នកខ្លះបានត្រឹម ឈ្នានីសគេ " Beomgyu និយាយឡើងដោយយកដៃទៅវាយស្មា Soobin តិចៗ

" បានហេីយឈប់និយាយទៀតទៅ យេីងមិនចង់មានរឿងទេ " រាងតូចតបឡេីងស្របពេលគ្រូក៏ចូលមកបង្រៀន។

    " ចាំមេីលណា choi Soobin យេីងនឹងធ្វេីឲ្យឯងខ្មាស់គេពេញសាលាតែម្តង។  ឈីលីនាងខឹងនឹងsoobin ដែលទទួលបានការស្រឡាញ់ច្រេីនពីគ្រូៗនឹងប្រុសនៅទីនេះច្រេីនជាងនាងទាំងដែលឈីលីនាងជាស្រីស្អាតប្រចាំសាលា។

/

" ថៅកែ!!! ហាងកាហ្វេយេីងគួរតែប្តូរឈ្មោះទៅជាហាងកាហ្វេគូរស្នេហ៍វិញទៅសមជាង " Jake និយាយហើយក៏សម្លឹងមេីលទៅភ្ញៀវដែលមានគូរអង្គុយញ៉ែញ៉ុងគ្នា។

" បិទមាត់ហើយឆាប់ធ្វេីការទៅ " ស៊ុងហ៊ុនតបដោយសម្តីគំរោះគំរើយ។ មាត់រឹងតែបែបនេះទេប៉ុន្តែរយ:ពេលកន្លងមកនេះស៊ុងហ៊ុនមានចិត្តស្រឡាញ់រាងតូចយូរហេីយ ប៉ុន្តែគេមិនហ៊ានសារភាព។

/

និយាយត្រង់Adminភ្លេចសរសេររឿងនេះ ចិងបានយូរនឹងណា😭 ភាគ1យល់យ៉ាងណាដែលក៏ខមិនប្រាប់ផងណា Support Adminឲ្យច្រើនៗណា👉👈
     

     

You've reached the end of published parts.

⏰ Last updated: Feb 01, 2023 ⏰

Add this story to your Library to get notified about new parts!

Coffeeផ្តេីមស្នេហ៍Where stories live. Discover now