មនុស្សកំពូលរំខាន ភាគ01 (Heejake)

770 31 0
                                    

ប្រាប់ដោយហ៊ីស៊ុង...
សួស្ដីខ្ញុំហ៊ីស៊ុងឆ្នាំនេះជាឆ្នាំសិក្សាទីពីររបស់ខ្ញុំ រៀងរាល់ថ្ងៃខ្ញុំតែងតែមានមនុស្សស្រីមករញ៉េរញ៉ៃអាចនិយាយបានថាខ្ញុំជាបុគ្គល
ល្បីនៅក្នុសាលារៀនតែខ្ញុំមិនដែលយកភ្នែកមើលស្រីៗទាំង
នោះទេព្រោះខ្ញុំកំពុងតែលង់ស្រឡាញ់មិត្តភក្ដិជិតស្និទ្ធរបស់ខ្ញុំ
គេជាក្មេងគួរឲ្យរំខានម្នាក់ព្រោះគេតែងតែរំខានអ្នកគ្រប់គ្នាគ្រប់ពេលមិនល្ហើយតែ...ថាគេជាមនុស្សរំខានមិនត្រូវទេព្រោះខ្ញុំទេជាអ្នករំខាន បំបែកបំបាក់គេគ្រប់ពេល គ្រប់ពេលដែលមានអ្នកណាមកចង់ញ៉ែញ៉ងគេគឺខ្ញុំតែងតែទៅរំខានគ្រប់ពេលក៏ដូចជាពេលនេះអញ្ចឹង

«ឯងជាអ្នកណា? បានជាហ៊ានមកបបួលហ៊ីស៊ុងទៅដើរលេងបែបនេះ»ហ៊ីស៊ុងមិនដឹងលេចក្បាលចេញមកពីណាទេគឺគេមកតាមរំខានជេគទៀតហើយ

«ចុះឯងជាអ្នកណាបានជាហ៊ានមកហាមឃាត់យើងឬ
គ្រាន់តែជាមិត្តភក្ដិទេ?»ចាងហូនិយាយឌឺដងទៅកាន់ហ៊ីស៊ុងព្រោះគេដឹងថាហ៊ីស៊ុងត្រឹមជាមិត្តរបស់ជេកប៉ុណ្ណោះ

«អ្នកណាប្រាប់ឯងថាយើងជាមិត្តរបស់ជេគ? យើងជាសង្សាររបស់ជេគស្ដាប់បានទេ?»ហ៊ីស៊ុងលើកដៃកៀកស្មារបស់ជេគធ្វើដូចជាផ្អែមល្ហែមនឹងគ្នាណាស់ចឹង ការពិតឈ្លោះគ្នាមិនលុះមួយថ្ងៃសោះ

«ហ៊ីស៊ុង...»ជេគឧទានឈ្មោះហ៊ីស៊ុងលឺៗគឺថាប្រុសម្នាក់នេះណាឲ្យតែបានរំខានគេធ្វើអ្វីក៏គេហ៊ានធ្វើដែរ ដូចជាពេលនេះអញ្ចឹង

«ឯងមានអីមកបញ្ជាក់ថាឯងជាសង្សាររបស់ជេគ បើគ្រាន់តែកុហកយើងមិនជឿរឯងទេ»ចាងហូសើចទាំងផ្លែផ្កាឲ្យហ៊ីស៊ុងគិតថាខ្លួនកាន់សន្លឹកបៀរធំជាងហ៊ីស៊ុងហើយ

«សឺត....ជឿបានឬនៅថាយើងជាសង្សាររបស់ជេគ? តោះយើងទៅជេគ»រាងតូចគាំងនិងគ្មានអ្វីដែលត្រូវនិយាយទេបានត្រឹមតែដើរតាមការអូសទាញរបស់ហ៊ីស៊ុងប៉ុណ្ណោះ

«ហ៊ីស៊ុងនេះឯងឆ្កួតឬយ៉ាងម៉េចបានជាទៅប្រាប់គេបែបនេះ យើងនិងឯងក្លាយជាសង្សារនឹងគ្នាតាំងពីពេលណា? បើឯងនៅតែធ្វើបែបនេះទៀតតើពេលណាយើងអាចមានសង្សារនឹងគេទៅ?»បន្ទាប់ពីដើរចាកចេញពីចាងហូមករាងតូចម្នាក់នេះឈរអោបដៃស្ដីឲ្យហ៊ីស៊ុងញ៉ែតៗដូចជាមនុស្សស្រីអញ្ចឹង ច្បាស់ណាស់ហើយក៏ប្រាកដថាគេនៅជាតិនេះមិនអាចមានសង្សារបានទេដោយសារតែលី ហ៊ីស៊ុងម្នាក់នេះ

ពិភពប្រលោមលោកខ្នាតខ្លី OF ENHYPEN ^_^Where stories live. Discover now