មនុស្សកំពុលរំខាន heejake ភាគ02

337 23 0
                                    

+ភោជនីយដ្ឋាន

បុរសក្មេងៗបួនអ្នកកំពុងតែអង្គុយមុខគ្នាដោយលើតុសម្បូរ
ទៅដោយម្ហូបនិងមានស្រា2 3ដបផងដែរពួកគេនិយាយគ្នាសើចសប្បាយក្អាកក្អាយតែក៏លេចមុខស្រីស្អាតដើរមកអង្គុយក្បែរជេក

«សុំទោសណាដែលឲ្យចាំយូរ ព្រោះជាប់មានកិច្ចការសាលា»បែលឡានិយាយទាំងតោងដៃហ៊ីស៊ុងជាប់ដោយមិនក្រែងចិត្តអ្នកដែលអង្គុយក្បែរឡើយ

«បើអ្នកនាងរវល់ខ្លាំងមិនចាំបាច់មកក៏បានដែរ មើលទៅតុក៏ចង្អៀតដែរ»ហូប៊ីនិយាយដាក់នាងដោយមិនគិតថានាងអន់ចិត្តឬក៏មិនអន់ចិត្តទេ ព្រោះពួកគេមិនចូលចិត្តមុខរបស់នាងទេបើជាមនុស្សប្រុសវិញពួកគេវាយយូរហើយ

«ហូប៊ីកុំនិយាយបែបនេះនាងខំឆ្លៀតមកណា»ជេគតែងតែដើរតួជាមនុស្សល្អតាមពិតឆ្នាស់ខ្លាំងរហូតដល់គ្មានអ្នកណាអាចទប់ទល់គេជាប់

«ឆាប់ញ៉ាំទៅសាច់អាំងឆ្អិនហើយ តើនៅនិយាយទៀត
ទេ?»ស៊ូហ្កាពិតជាធុញមិត្តរបស់គេខ្លាំងណាស់បើមិនចូលចិត្តនាងហើយឲ្យនាងមកទៀតចំមែនហើយ

«ហ៊ីស៊ុង ហារមាត់ទៅខ្ញុំបញ្ចុក»នាងចាប់សាច់មកដាក់ក្បែរមាត់ហ៊ីស៊ុងតែហ៊ីស៊ុងបែរជាងាកមើលមុខជេគមុននឹងហាមាត់
ទទួលសាច់ពីបែលឡា

«ឆ្ងាញ់ទេហ៊ីស៊ុង បើឆ្ងាញ់ញ៉ាំឲ្យច្រើនទៅណា»នាងញញឹមដាក់ហ៊ីស៊ុងយ៉ាងគួរឲ្យស្រឡាញ់ឯនាយបានត្រឹមតែងក់ក្បាលតែភ្នែកកំពុងសម្លឹងមើលមុខរាងតូចដែលកំពុងលើកស្រាអកយកៗ

«ហើយឯងកើតស្អីនេះជេគបានជាផឹកមិនដាច់សោះចឹង? ខានផឹកយូរមែនទេ?»ហូប៊ីឃើញមិត្តខ្លួនលើកស្រាអករហូតគេក៏បារម្ភព្រោះពេលរាងតូចស្រវឹងគឺពិបាកណាស់

«ឲ្យគេផឹកទៅយូរជុំមិត្តភក្តិម្ដងវាមិនទេហើយនេះជាលុយហ៊ីស៊ុងមិនមែនលុយវាទេ»ស៊ូហ្កាចាប់សាច់ដាក់ចូលមាត់ដោយសម្លឹងមើលអាកប្បកិរិយាបែលឡាដែលកាន់តែចូលស្និតហ៊ីស៊ិងស្ទើតែនាងជ្រាបចូលខ្លួនហ៊ីស៊ុងហើយ

«ឯងនិយាយត្រូវស៊ូហ្កា យើងទៅបន្ទប់ទឹកមួយភ្លេតសិន»ជេគនិយាយកាង៉ួៗហើយងើបដើរទៅបន្ទប់ទឹកទាំងដំណើរទ្រេតទ្រោតដើរមិនត្រង់ផ្លូវ

ពិភពប្រលោមលោកខ្នាតខ្លី OF ENHYPEN ^_^Where stories live. Discover now