" អ្នកបម្រើពីមុនៗ យើងមិនដែលឲ្យគេងូតឲ្យទេ "ជុងហ្គុក
" ចុះ...ចុះម្តេចក៏ឲ្យខ្ញុំងូត? " ជីមីន" ព្រោះយើងចង់ឲ្យងូតនឹងហើយ ឆ្ងល់ច្រើនម្លេ៉ះ? ឆាប់គ្រាយើងទៅ " ទោះជុងហ្គុកស្រែកខ្លាំងយ៉ាងណា ក៏ជីមីននៅតែមិនហ៊ានដដែល នាយល្អិតឈរបែរមុខចេញកេះក្រចកស្ទើជ្រុះ។គ្រាន់តែដោះខោរអាវឲ្យនាយមុននេះគេបិទភ្នែកដោះផង ចុះទម្រាំតែត្រូវមកងូតទឹកឲ្យនាយទៀតនោះ?
" ឯងថ្លង់ទេឬយ៉ាងមិច? " ជុងហ្គុក
" គឺ...គឺ..គឺខ្ញុំទៅហើយ " ជីមីនដើរតែខ្លួនប៉ុន្តែមុខបែរចេញដដែល ជីមីនយកជើងស្ទាបមួយជំហ៊ានៗរំកិលតិចៗទៅមុខ" របស់យើងវាអាក្រក់ដល់ថ្នាក់ឯងបែរមុខចេញបែបនេះហ្ហេ៎ស? " ពេលជីមីនដើរមកដល់ខ្លួនជុងហ្គុកបោះសំណួរទៅកាន់គេ
" គឺអត់ទេ! ខ្ញុំគ្រាន់តែមិនទម្លាប់ ទោះខ្ញុំជាប្រុសក៏ដោយតែខ្ញុំមិនដែរឃើញរបស់អ្នកណាទេ " ជីមីន" បើអញ្ចឹងក៏ទម្លាប់ឲ្យហើយទៅ ព្រោះឯងត្រូវឃើញរបស់យើងរាល់ថ្ងៃហើយ ហើយក៏មិនបាច់ស្រែកហ៎ាសស្អីដែរ ព្រោះយើងជួលឯងថ្លៃសមនឹងកម្លាំង" ជុងហ្គុកនិយាយភ្ជាប់ជាមួយស្នាមញញឹមយ៉ាងកំហូច។ ដំណាក់កាលនេះហើយទោះមិនព្រមក៏ត្រូវតែព្រមហើយ ហើយនៅមកនិយាយគម្រាមថែមទៀត គឺមានតែត្រូវបើកភ្នែកទាំងបង្ខំងូតទឹកឲ្យគេនឹងឯង ។
ជីមីនគ្រារាងកាយដែរស្រាតននលគក ដើរតិចៗនាំគេមកដាក់ក្នុងអាងទឹកដែរបានលាយរួច គេយកដៃខ្បង់ទឹកដាក់លើរាងកាយមាំ រួចយកសាប៊ូមកកក់សក់ឲ្យនាយ ជីមីនឈ្លីតិចៗលើស្បែកក្បាលដែរធ្វើឲ្យអ្នកដែរគែកំពុងតែកក់សក់ឲ្យនោះលង់លក់ម្តងៗ។ ប្រហែល20នាទីជីមីនក៏បានងូតទឹកឲ្យជុងហ្គុករួចរាល់ គេយកកន្សែងរំត្រឹមល្វែងក្រោមរួចគ្រារាងកាយក្រាស់មកដាក់រទេះរុញទៅបន្ទប់
" ហ្ហ៎ា!....ពិតជាហត់ណាស់ លោកនេះធ្ងន់ពិតមែន " មកដល់រាងល្អិតក៏លើកគ្រារាងកាយក្រាស់ម្តងទៀតដាក់ឲ្យអង្គុយនៅលើពូក រួចក៏ដើរតម្រង់ទៅទូខោអាវដើម្បីយកមកឲ្យជុងហ្គុកស្លៀកពាក់។
" យើងមិនស្លៀកពណ៌ក្រហមទេ " ជីមីនកាន់អាវចាក់ពណ៌ក្រហមជាមួយនឹងខោកាត់ពណ៌ខ្មៅបែរមកកាន់សម្តៅមក តែគ្រាន់តែឈានបានមួយជំហ៊ានក៏ត្រូវជុងហ្គុកស្រែក
" រឿងច្រើនមែន " ជីមីនរអ៊ូរតិចៗម្នាក់ឯង" ឯងថាអី? យើងស្តាប់ឮណា៎ " ជុងហ្គុក
" បើស្តាប់ឮហើយនៅសួរខ្ញុំធ្វើអីទៀត? ឆើស! "@Skip
ទម្រាំតែរើសខោអាវឲ្យជុងហ្គុកត្រូវចិត្តបានស្លៀកពាក់ឲ្យនាយ ក៏ដល់ម៉ោងអាហារពេលថ្ងៃល្មម ជីមីននាំជុងហ្គុកចុះមកខាងក្រោមដើម្បីញាំអាហារពេលថ្ងៃត្រង់។ ចុះមកដល់ក៏ឃើញអ្នកស្រីជីយ៉ុនកំពុងតែអង្គុយចាំនៅឯតុអាហារសម្លឹងមើលទៅគេ មាត់ហាក់ចង់និយាយអ្វី
" គេមានធ្វើអ្វីឲ្យអ្នកប្រុសទាស់ចិត្តដែរទេ? " ជីមីនរុញជុងហ្គុកមកដល់ មិនទាន់ទាំងដាក់ឲ្យនាយអង្គុយស្រួលបួលលើកៅអីផង ស្រ្តីចំណាស់ក៏ស្រាប់តែសួរឡើង" អត់ទេ " ជុងហ្គុក
" ច៎ាស "
" អាហាររបស់ឯងរៀបចំរួចហើយនៅផ្ទះបាយ " ដោយសាររាងល្អិតនៅឈរសម្លឹងមើលទៅគាត់ភ្លឹសៗទើបគាត់អាចដឹងថាគេឃ្លានហើយ ទើបឲ្យទៅញាំអាហារដែររៀបចំរួចរាល់សម្រាប់គេនៅឯផ្ទះបាយ។ ព្រោះដូចដែរដឹងស្រាប់ហើយអ្នកបម្រើគឺមិនអាចរួមតុអាហារជាមួយចៅហ្វាយនាយបានឡើយ" បាទ " ជីមីនបែរឈានជើងចេញទៅតែក៏ត្រូវជុងហ្គុកចាប់ដៃជាប់
" មិនបាច់ទេ! អង្គុយក្បែរយើងនេះមក "" អ្នកប្រុស!! ប៉ុន្តែគេ..." អ្នកស្រីជីយ៉ុន
" គេជាមនុស្សជំនិតខ្លួនយើង ដូច្នេះហើយគ្មានអ្វីគួរឲ្យបារម្ភទេ ខ្លួនគេតូចប៉ុណ្ណោះបើចង់ធ្វើបាបយើងមែនក៏កំសង្ឃឹមថារួចខ្លួនដែរ " ជុងហ្គុកនិយាយយ៉ាងច្បាស់លាស់ធ្វើដូចខ្លួនស្គាល់គេយូរឆ្នាំហើយអញ្ចឹង" តែយ៉ាងណាក៏ដោយគេទើបតែមកធ្វើការបានមួយថ្ងៃទេ នេះមិនទាន់បានមួយថ្ងៃស្រួលបួលផង មិចនឹងអាច...." អ្នកស្រីជីយ៉ុននិយាយមិនទាន់ចប់ប្រយោគក៏ត្រូវជុងហ្គុកស្រែកកាត់។អ្នកណាក៏ដឹងថាមិនអាចជំទាស់នឹងសម្តីបុរសម្នាក់នេះបានឡើយបើគេថាបែបណាគឺបែបនោះ ចង់បានអ្វីគឺត្រូវតែបានដាច់ខាត
" បានហើយ!! បើយើងនិយាយហើយគឺអាចទុកចិត្តបានហើយ មិនបាច់នៅតែអ្វីទេ "
" ច៎ាស " អ្នកស្រីជីយ៉ុនបានត្រឹមតែស្ងាត់មាត់អន់ចិត្តនឹងឯង រាល់ដងនាយមិនដែរជំទាស់នឹងអ្នកស្រីទេរឿងអ្វីក៏ឲ្យអ្នកស្រីជាអ្នកចាត់ចែងទាំងអស់ ហើយនាយក៏មិនដែរស្រែកដាក់គាត់បែបនេះដែរ។ប៉ុន្តែនេះជាលើកទីមួយហើយដែរនាយហ៊ានស្រែកដាក់ស្ត្រីចំណាស់ហើយនៅមកចេញមុខការពារក្មេងម្នាក់នេះដែរមិនស្គាល់ពីប្រវត្តិច្បាស់ថែមទៀត
To be continued........
ថាផុសម្សិលមិញតែភ្លៀងអត់សេវា🙏😚