ភាគ៦:ចៅហ្វាយកូនមីនហ្ហេ៎ស!!?

709 40 2
                                    

" កុំខ្លាចអី! ខ្ញុំមិនមែនមកធ្វើបាបឯងទេ...ខ្ញុំមកគ្រាន់តែចង់ដឹងសុខទុក្ខគ្រួសាររបស់ឯងប៉ុណ្ណោះ " អ្នកស្រីជីយ៉ុន ពោលពាក្យសំដីភ្ជាប់ជាមួយនឹងស្នាមញញឹមស្រទន់ ព្រោះគាត់មើលដឹងថាជីមមីគេខ្លាចខ្លាំងណាស់កាន់ដៃម្តាយញ័រអស់ខ្លួនប្រាណ

" តើអ្នកជាអ្នកណា?ហេតុអ្វីក៏ដើរចូលផ្ទះរបស់ខ្ញុំដោយគ្មានការអនុញ្ញាតបែបនេះ? តើអ្នកស្គាល់គ្រួសារខ្ញុំដែរឬបានជាហ៊ានបែបនេះ? " ម្តាយជីមីននិយាយទាំងការភ័យខ្លាច មិនចាញ់ជីមមីនោះទេ

" ខ្ញុំស្គាល់ព្រោះខ្ញុំជាចៅហ្វាយរបស់អាល្អិតជីមីន " អ្នកស្រីជីយ៉ុន

" ចៅហ្វាយកូនមីនហ្ហេ៎ស!!? ឲ្យខ្ញុំសុំទោសអ្នកស្រីផងដែរមិនបានទទួលអ្នកស្រីឲ្យបានស្រួលបួល ហើយនៅនិយាយស្តីមិនសូវជាពិរោះថែមទៀត " អ្នកស្រីផាក សូ៊យ៉ុងគ្រាន់តែបានឮថាជាចៅហ្វាយរបស់នាយល្អិតជីមីនភ្លាមក៏ប្រញាប់ក្រោកឡើងទាំងរាងកាយក្រោកមិនបានតែក៏នៅតែខំ ព្រោះនេះជាការយល់ច្រឡំព្រមទាំងពាក្យស្តីមិនគួរសមយ៉ាងខ្លាំង។ អ្នកស្រីស៊ូយ៉ុន ឃើញបែបនេះក៏ប្រញាប់ស្ទុះមកឃាត់ដើម្បីកុំឲ្យក្រោក ព្រោះអាចនាំឲ្យឈឺកាន់តែខ្លាំង

" មិនអីទេ...ខ្ញុំមិនបានប្រកាន់អ្វីឡើយ ព្រោះបើជាខ្ញុំ ខ្ញុំក៏សួរបែបនេះដូចគ្នាព្រោះធម្មតាមនុស្សប្លែកមុខអ្នកណាក៏ខ្លាច "

@Skip
ក្រលេកមកមើលមនុស្សមាត់រឹងមុននេះឯណេះវិញ គេខំមានចិត្តហៅឲ្យឡើងមកគេងស្រួលបួលសុតតែប្រកែកមាត់រឹង ប៉ុន្តែមើលពេលនេះចុះគេងតាំងពីបាយថ្ងៃហើយដល់ម៉ោង5ជិត6ល្ងាចទៅហើយនៅគេងកើយដៃអ្នកម្ខាងទៀតនៅឡើយទោះជុងហ្គុកញ៉ោះ ច្បិចច្រមុះ ច្បិចថ្ពាល់យ៉ាងណាក៏មិនភ្ញាក់ទាល់តែសោះ។

" តុក តុកៗ.....អ្នកប្រុស! ខ្ញុំសុំអនុញ្ញាតយកអាហារចូលហើយណា " ដោយមិនទាន់ទទួលបានការអនុញ្ញាតពីអ្នកខាងក្នុងផង នាងក៏រុញទ្វារចូលមក ឃើញទិដ្ឋភាពនៅខាងក្នុងហើយក៏ឈរឆ្កឹងចំហ៎រមាត់ស្លុងតែម្តង។

" ខ្ញុំ.....ខ្ញុំៗ សុំទោសអ្នកប្រុស ខ្ញុំចេញទៅវិញហើយ " កាលបើបើកទ្វារចូលមកឃើញសភាពខាងក្នុងបែបនេះហើយនាងក៏ប្រញាប់បិទ្វារចេញយ៉ាងលឿន។ រួចសួរខ្លួនឯងនូវរឿងដែរគេបានឃើញមិញនេះ ថាជាការពិតឬទេ ព្រោះធម្មតាចៅហ្វាយគេគឺកាចខ្លាំងណាស់មិនថាអ្នកណាក៏មិនដែលនៅក្បែបានយូរដល់មួយម៉ោងដែរ។ ប៉ុន្តែហេតុអ្វីក្មេងប្រុសម្នាក់នេះមិនត្រឹមតែនៅក្បែរបានយូទេហើយថែមទាំងគេងលើគ្រែជាមួយថែមទៀត។តើគេមានអ្វីពិសេសឬ?

" អ៊ុំៗៗ គឺខ្ញុំមានរឿងចង់ប្រាប់! គឺរឿងអ្នកប្រុសណាអ៊ុំ "

" អ្នកប្រុសកើតអីហ៎ាស បានជាឯងរត់មកត្រហេបត្រហបបែបនេះ? ឬអ្នកប្រុស..." អ៊ុំចុងភៅគ្រាន់តែបានឮបែបនេះហើយ គាត់ភ័យខ្លាំងណាស់បេះដូងចាប់ផ្តើមលោតញាប់តាំងឮនាងស្រែករត់មកត្រហេបត្រហប

" ឈប់ៗ អ៊ុំ...."
" អ្នកប្រុសយ៉ាងមិច?....ហ៎ាសនាងអីុ!"

" អ្នកស្រី! នេះអ្នកស្រីមកតាំងពីពេលណាច៎ា? "
" យើងសួរថាអ្នកប្រុសកើតអី? "

" គឺអ្នកប្រុស គាត់..គាត់....ខ្ញុំឃើញគាត់គេងឱបគ្នាជាមួយអាល្អិតម្នាក់នោះ " នាងមិនចង់និយាយទេប៉ុន្តែរឿងអ្វីក៏ដោយក្នុងផ្ទះនេះគឺគ្មានឡើយ អាថ៌កំបាំង។ អ្នកស្រីជីយ៉ុនបានលឺបែបនេះក៏ប្រញាប់ឡើងទៅខាងលើយ៉ាងលឿន

" ឯងនិយាយជាការពិតហ៎េសនាងអ៊ី? "
" ពិតមែនណាអ៊ុំខ្ញុំបានឃើញពេញភ្នែកទាំងគូររបស់ខ្ញុំ ពេលដែលខ្ញុំលើកអាហារចូលទៅក្នុងបន្ទប់អ្នកប្រុសនោះណាក៏បានឃើញអាល្អិតនោះគេងកោយដៃអ្នកប្រុសហើយអ្នកប្រុសក៏ឱបគេវិញថែមទៀត " នាងរៀបរាប់ឡើងអ៊ុំចុងភៅចំហរមាត់ស្លុងទៅហើយ

@Skib

" តុក...តុក...អ្នកប្រុស! អ្នកប្រុសបើកទ្វារ! អ្នកប្រុស!! បើមិនបើកខ្ញុំចូលទៅហ..."

" អ្នកស្រីហៅខ្ញុំធ្វើអីលឺៗម្លេ៉ះ? ទ្វារខ្ញុំមិបានចាក់សោទេ " Jungkook រុញរទេះរបស់ខ្លួនតិចៗមកបើកទ្វារឲ្យអ្នកស្រីជីយ៉ុន
" មានការអីមែនទេ? "

" អ្នកស្រីសម្លឹងរកអ្វី? "
" គ្មានអ្វីទេ! ខ្ញុំគ្រាន់តែចង់ដឹងថាអាល្អិតនោះបម្រើអ្នកប្រុសគ្រប់ពេលដែរទេ " ក្រោយ Jungkook បើកទ្វាររួចគាត់ក៏ចូលមកមើលគ្រប់កន្លែង ពិតដូចអ្នកបម្រើនិយាយឬអត់ ឬក៏គេរត់ពួនត្រង់ណាដែរទេ។តែក៏ធ្វើជានិយាយបន្លំ

" ខ្ញុំត្រូវការសម្រាក រួចខ្ញុំក៏ឲ្យគេទៅសម្រាកដែរទៅ "
" បើអញ្ចឹងអ្នកប្រុសសម្រាកទៀតចុះ ខ្ញុំទៅវិញហើយ " និយាយរួចអ្នកស្រីជីយ៉ុងក៏បិទទ្វារចេញទៅវិញ

" ចំមែនហើយ! ហេតុអ្វីក៏នាងអីុហ៊ានកុហក់យើងបែបនេះ បន្តិចទៀតឯងទៅតាមនាងអុីឲ្យយើងផងនៅបន្ទប់ទទួលភ្ញៀវ "
" បាទអ្នកស្រី "

To be continued.....
នឹក Admin អត់អ្នកអស់គ្នា😚💜

អ្នកប្រុសញៀន Sex🔞Where stories live. Discover now